*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

ពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ បានរៀបចំនៅប្រទេសបារាំង

(ប៉ារីស)៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង សហការជាមួយអាជ្ញាធរទីក្រុង Lognes និងសមាគមន៍យុវជនខ្មែរនៅបារាំង នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ យ៉ាងអធិកអធម នៅសាល Citoyen ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋានបារាំង តំណាងរាស្ត្រ និងសហគមន៍ខ្មែរ ក្រោមអធិបតីភាព លោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសបារាំង និងវត្តមានឥស្សរជនសំខាន់ៗ រួមមាន លោក Vincent Éblé លោក Thomas Lam លោក ឡុង កុសល ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ ព្រមទាំងអភិបាលក្រុងនានា ដូចជា Lognes, Bussy-Saint-Georges, Noisiel និង Croissy-Beaubourg ផងដែរ។

កម្មវិធីចាប់ផ្តើមដោយការគោរពភ្លេងជាតិកម្ពុជា និង បន្តដោយការសង្រួមអារម្មណ៍រយៈពេល ១នាទី ដើម្បីគោរពដល់យុទ្ធជន និងជនរងគ្រោះដែលបានបាត់បង់ជីវិត ព្រមទាំងជនភៀសសឹកដោយសារការឈ្លានពានរបស់ថៃមកលើកម្ពុជា។ បន្ទាប់មក លោក Nicolas Delaunay អភិបាលក្រុង Lognes បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់អាជ្ញាធរបារាំងចំពោះសហគមន៍ខ្មែរ និងការលើកកម្ពស់វប្បធម៌ចម្រុះនៅក្នុងអភិបាលកិច្ចរបស់លោក។

លោក លុយ ដាវីត បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ គឺជាបេះដូងនៃវប្បធម៌ខ្មែរ ដែលសហគមន៍ខ្មែរតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ បើទោះបីជាពួកគាត់រស់នៅឆ្ងាយពីមាតុភូមិកម្ពុជាក៏ដោយ។ លោកបានលើកសរសើរចំពោះការចូលរួមយ៉ាងច្រើនកុះកររបស់សហគមន៍ខ្មែរ ដែលបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណ និងសាមគ្គីភាពជាតិ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរទីក្រុង Lognes ដែលតែងតែបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដែលបានក្លាយជាឱកាសនៃការជួបជុំវប្បធម៌ដ៏សំខាន់។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូតបានលើកឡើងពីការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា–បារាំង ដែលកំពុងឈានទៅរកកម្រិត «ដៃគូយុទ្ធសាស្ត្រ» តាមរយៈកិច្ចពិគ្រោះយោបល់នយោបាយ ការប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោកឯកអគ្គរាជទូតបានរំលឹកពីដំណើរទស្សនកិច្ចសំខាន់ៗ រួមមាន ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅប្រទេសបារាំង កាលពីឆ្នាំ២០២៣ និងទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅបារាំងកាលពីឆ្នាំ២០២៤
ជាពិសេស ក្នុងសប្ដាហ៍ដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុង Lyon កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ និងបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Élysée ដែលបានបញ្ជាក់សាជាថ្មីពីការប្រកាន់ដ៏រឹងមាំនូវគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី និងការគាំទ្ររួមលើពហុភាគីនិយម ច្បាប់អន្តរជាតិ និងសន្តិភាពពិភពលោក។

លោកឯកអគ្គរាជទូតក៏បានបញ្ជាក់ពីទស្សនៈវិស័យនៃទំនាក់ទំនងទ្វេភាគីដែលមានទិសដៅច្បាស់លាស់ ជាមួយនឹងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាការរំពឹងទុកអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងទៅកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។ ទស្សនកិច្ចនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Charles de Gaulle នៅឆ្នាំ១៩៦៦។

នៅក្នុងព្រឹត្តិការណ៍នេះ សមាគម ទេពមនោរម្យបានបង្ហាញពីរបាំជូនពរ ដែលជារបាំប្រពៃណីនាំមកនូវសេចក្តីសុខ និងសំណាងល្អ និងរបាំព្រលឹងអង្គរ ដែលបង្ហាញពីអរិយធម៌អង្គរ និងសារសន្តិភាព។ ការសម្តែងនេះបានទាក់ទាញការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។

ភ្ញៀវកិត្តិយសទាំងអស់បានរីករាយជាមួយអាហារប៊ូហ្វេម្ហូបខ្មែរ ការជួបជុំសន្ទនា និងការរាំលេងកម្សាន្ត ប្រកបដោយបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ៕