*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា សុំសេចក្តីសុខចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង*ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ 1291!*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បូរណភាពទឹកដី និងប្រជាជនកម្ពុជា ជាអាទិភាពចម្បងបំផុត, កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារខ្លួនស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារទឹកដី និងអធិបតេយ្យជាតិ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០*ក្រសួងការងារ៖ ប្រទេសកម្ពុជានៅមានឱកាសការងារជាង ៩ម៉ឺនកន្លែង ដែលកំពុងតែនៅសល់រងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ*នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?*ពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ បានរៀបចំនៅប្រទេសបារាំង*នាយឧត្តមសេនីយ៍ សៅ សុខា រៀបចំដឹកនាំពិធីបង្សុកូលនៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦*បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រ និងជំរុញការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី*ជនបរទេស៤៩នាក់ ដែលត្រូវបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅកាន់ទីស្នាក់ការត្រៀមបណ្តេញចេញ *កាដូឆ្នាំថ្មី! អគ្គិសនីកម្ពុជាភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥គីឡូវ៉ុលប្រវែង ៤.៤គីឡូម៉ែត្រ ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម និងដាក់ឱ្យដំណើការរួចរាល់ហើយ !*សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ជាលើកទី៥ ឧបត្ថម្ភជូនសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក*សម្តេចធិបតី សូមអរគុណប្រធានាធិបតីបារាំង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ជាពិសេសការរៀបចំតម្លើងកម្រិតទំនាក់ទំនង «ភាពជាដៃគូរយុទ្ធសាស្ត្រ» នៅពេលឆាប់ៗខាងមុខ*លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ វត្តមានសម្តេចធិបតីនៅប្រទេសបារាំងលើកនេះ បង្ហាញថាកម្ពុជាជ្រើសរើសទស្សនវិស័យពិភពលោកមួយ ដែលលើកកម្ពស់ពហុភាគីនិយម និងកិច្ចសន្ទនា*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ការពិត៣ចំណុច អំពីព្រំដែនកម្ពុជា-ថៃ ដល់ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស *សារលិខិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ធ្លាក់ទៅលើដៃយោធាទិសខេត្តព្រះវិហារ, តើលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរអ្វីខ្លះជូនកងទ័ព?

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ វត្តមានសម្តេចធិបតីនៅប្រទេសបារាំងលើកនេះ បង្ហាញថាកម្ពុជាជ្រើសរើសទស្សនវិស័យពិភពលោកមួយ ដែលលើកកម្ពស់ពហុភាគីនិយម និងកិច្ចសន្ទនា

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសបារាំងនាពេលនេះ បានបង្ហាញថាយ៉ាងច្បាស់ថា កម្ពុជាបានជ្រើសរើសទស្សនវិស័យពិភពលោកមួយ ដែលលើកកម្ពស់ពហុភាគីនិយម និងកិច្ចសន្ទនា។

 

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូចនេះនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីដំណើរទៅចូលរួមកិច្ចប្រជុំកំពូល One Health Summit របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងដំណើរទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

 

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបញ្ជាក់ថា «តាមរយៈវត្តមានរបស់សម្តេចមហា

 

បវរធិបតី ៣ថ្ងៃចុងក្រោយមកនេះ នៅសាធារណរដ្ឋបារាំង ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីសុខភាពតែមួយ និងដើម្បីជួបបំពេញកិច្ចការងារជាប្រធានាធិបតីបារាំង ម៉ាក្រុង, កម្ពុជាច្បាស់ណាស់ជ្រើសយកទស្សនៈវិស័យពិភពលោកមួយ ដែលលើកតម្កើងពហុភាគីនិយម កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ»។

 

សូមបញ្ជាក់ដែរថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែមេសា នៅប្រទេសបារាំង។ កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។

 

ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់ឱកាសឱ្យឡើងចែករំលែកទស្សនទានគន្លឹះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពជាសកល។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏ទទួលបានឱកាសឡើងថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទានលើបញ្ហាសុខភាពសកលលោកផងដែរ។ សម្តេចបានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ រួមមាន៖ ១.អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២.ជំងឺឆ្លង និង៣. ជំងឺមិនឆ្លងថែមទៀត។ សម្តេចក៏បានគូសរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល ផងដែរ៕