*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ» ឆ្នាំ២០២៦

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ » ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា» នៅសាលសន្និសីទចតុម្មុខ។

នៅក្នុងពិធីនេះដែរមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ឯកអគ្គរាជទូត អគ្គរដ្ឋទូត តំណាងអង្គទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ ក្រសួង-ស្ថាប័ន លោក លោកស្រី តំណាងសាសនិកគ្រប់សាសនា ព្រមទាំងនិស្សិតសរុប ចំនួនជាង៩០០អង្គ/នាក់។

បន្ទាប់ពីសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង អានព្រះរាជសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមកលោក បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញអានព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានគោរពថ្លែងអំណរគុណចំពោះវត្តមាន បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី តំណាងសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនា» នាឱកាសនេះ។

លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ អំពីប្រវត្តិ និងគោលបំណងនៃ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ថាប្រារព្ធឡើង ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា នឹងជាការរំលឹកនូវព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ ហើយក៏ជាការផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព ក្នុងសង្គមជាតិនិងសកលលោក។

បន្ទាប់ពីបានជ្រាបអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ដែលបានសហការរៀបចំបានយ៉ាងល្អនូវ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា» ដែលជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់រំលេចឱ្យឃើញអំពីតួនាទីព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកកសាងនូវសាមគ្គីធម៌ ការអភិវឌ្ឍប្រទេសទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សណ្តាប់ធ្លាប់សង្គម វប្បធម៌ និងសាសនា ជាពិសេស គឺការចូលរួមកសាងសាមគ្គីភាព សន្តិភាព សុខដុមរមនានៅក្នុងសង្គម ។
ជាងនេះ ក៏ជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនាក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព ភាតរភាព និងសាមគ្គីភាព ដើម្បីជំរុញឱ្យមាននូវសុខសន្តិភាពជានិរន្តរ៍សម្រាប់សង្គម និងពិភពលោក។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ សមស្របទៅនឹងបរិបទនៃពិភពលោកបច្ចុប្បន្ន កំពុងប្រឈមនឹងវិបត្តិជាច្រើន ដូចជាជម្លោះប្រដាប់អាវុធ សង្រ្គាមសេដ្ឋកិច្ច ការបម្រែបម្រួលអាកាសធាតុ ភាពឡើងកំដៅនៃភូមិសាស្ត្រនយោបាយ ភាពផុយស្រួយនៃជម្លោះសាសនា ការបំពុលបរិស្ថាន ជំងឺឆ្លង និងគម្លាតសង្គម ធ្វើឱ្យមនុស្សរស់នៅមិនមានភាពចុះសម្រុង និងមិនយោគយល់គ្នា ព្រមទាំងបង្កភាពរាំងស្ទះដល់ការរីកចម្រើនរបស់សង្គម ហើយវិបត្តិទាំងនោះ បានក្លាយជាបញ្ហារួមនៅក្នុងសង្គម ក្នុងតំបន់ ក៏ដូចជាពិភពលោក ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងវិស័យសាសនាទៀតផង។

ព្រះពុទ្ធសាសនា គឺជាមាគ៌ាមួយដ៏សំខាន់ក្នុងការបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាមរយៈការផ្តល់ឱវាទដោយផ្អែកលើព្រហ្មវិហារធម៌ សង្គហធម៌ និងមាគ៌ាកណ្តាល ដែលអាចជួយឱ្យបុគ្គល គ្រួសារ សង្គម និងពិភពលោក ប្រកាន់យកនូវវប្បធម៌អហិង្សា ការគោរពអធ្យាស្រ័យយោគយល់គ្នាខ្ពស់ ការប្រកាន់យកនូវសីលធម៌រស់នៅល្អ សុខដុមរមនា ដែលជាឧបករណ៍ចាំបាច់សម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

មុននឹងបញ្ចប់ លោកបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវទស្សនទានមួយចំនួនដូចខាងក្រោម៖

១៖ សូមឱ្យពុទ្ធបរិស័ទចូលរួមបំផុសប្រធានបទនាថ្ងៃនេះ ឱ្យបានទូលំទូលាយ ហើយប្រែក្លាយប្រធានបទនេះ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាឱ្យបាននូវសុខដុមរមនានៅក្នុងសង្គម និងសន្តិភាពជានិរន្តរ៍សម្រាប់មនុស្សជាតិនៅទូទាំងពិភពលោក។

២៖ សូមចូលរួមអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរុងរឿង លើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមតាមរយៈការអប់រំលើកកម្ពស់សីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាជន ដែលបច្ចុប្បន្ននេះ កត្តាទាំងពីរនេះ គឺចាំបាច់និងបន្ទាន់ជាងពេលណាៗទាំងអស់។

៣៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះសូមឱ្យពុទ្ធសាសនិកជនគ្រប់រូប សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ គោរពប្រតិបត្តិឱ្យត្រឹមត្រូវ បញ្ជៀសឱ្យបានជាដាច់ខាត ការយកសាសនាធ្វើជាឧបករណ៍ ដើម្បីស្វែងរកនូវប្រយោជន៍ផ្ទាល់ខ្លួន ។

៤៖ ទោះបីជាគោរពជឿជាក់លើនិកាយសាសនាអ្វីក៏ដោយ ភាពផ្សេងគ្នានៃជំនឿនិងសាសនា មិនមែនជារនាំងខាន់