*ក្រសួងការពារជាតិកម្ពុជា ច្រានចោលព័ត៌មានមិនពិតដែលផ្សាយដោយភាគីថៃថា កម្ពុជាស្នើបើកច្រកដឹកទំនិញសង្គ្រោះបន្ទាន់, ការបើកច្រកជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង*ធនាគារជាតិនៃកម្ពុជា ទាត់ចោលព័ត៌មានប្រឌិតថា ធនាគារមួយចំនួន នឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិ*ដង្ហែក្បួននគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ទាក់ទាញទេសចរណ៍យ៉ាងច្រើនកុះករ*សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកនៅបន្តគប់គិតគ្នានាំទំនិញពីថៃ ត្រូវបញ្ឈប់ជាបន្ទាន់, តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន?*ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់លួងក្មេងប្រុសទៅកន្លែងស្ងាត់ រួចចាក់ និងអារកសម្លាប់, កម្លាំងនគរបាលតាមចាប់ និងបញ្ជូនទៅតុលាការ*លោក ហេង សួរ អញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ*កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងលោក ឃួង ស្រេង បានដឹកនាំប្រជាពលរដ្ឋ អញ្ជើញប្រារព្ធពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ*សង្រ្កាន្តអូររាំងឪ ថ្ងៃទី២ ពងទាស្ងោរ ចំនួន១ម៉ឺនគ្រាប់ បានរៀបចំចែកជាពិសេសជូនពលរដ្ឋ និងអ្នកទេសចរណ៍ មកពីទីជិតទីឆ្ងាយ ដែលចូលរួមសប្បាយរីករាយលេងល្បែងប្រជាប្រិយ រាំកម្សាន្តតាមបទប្រពៃណីជាតិ*ឧត្តមសេនីយ៍ទោ ហួត សុធី ចាត់កម្លាំងជំនាញចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋដែលកម្សាន្តក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា សុំសេចក្តីសុខចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង*ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ 1291!*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បូរណភាពទឹកដី និងប្រជាជនកម្ពុជា ជាអាទិភាពចម្បងបំផុត, កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារខ្លួនស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារទឹកដី និងអធិបតេយ្យជាតិ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០*ក្រសួងការងារ៖ ប្រទេសកម្ពុជានៅមានឱកាសការងារជាង ៩ម៉ឺនកន្លែង ដែលកំពុងតែនៅសល់រងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ*នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?*ពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ បានរៀបចំនៅប្រទេសបារាំង

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Min Aung Hlaing ដែលទើបជាប់បោះឆ្នោតជាប្រធានាធិបតីមីយ៉ាន់ម៉ា

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ លោក Min Aung Hlaing ដែលទើបត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ា។

 

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសាទាំងស្រុងថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវ ការអបអរសាទរយ៉ាងស្មោះសរជូនចំពោះ ឯកឧត្តម ដែលត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

 

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន ព្រមទាំង មិត្តភាពដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជ្រៅដោយភាពជារួមនៃសាសនា និងវប្បធម៌ ក៏ដូចជាការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងទាំងនេះ និងកិច្ចសហប្រតិបត្តិការ នឹងបន្តអភិវឌ្ឍក្នុងអាណត្តិរបស់ ឯកឧត្តម ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង បន្ថែមទៀតសម្រាប់ប្រជាជាតិយើងទាំងពីរ។

 

ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការបន្តធ្វើការងារឱ្យបានជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ដើម្បីឧត្តមប្រយោជន៍ នៃប្រជាជនយើងទាំងពីរ ដែលតាមរយៈនេះ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង តំបន់ និងពិភពលោក។

 

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុត និងសូមជូនពរ ឯកឧត្តម ទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម»៕