*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា សុំសេចក្តីសុខចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង*ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ 1291!*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បូរណភាពទឹកដី និងប្រជាជនកម្ពុជា ជាអាទិភាពចម្បងបំផុត, កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារខ្លួនស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារទឹកដី និងអធិបតេយ្យជាតិ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០*ក្រសួងការងារ៖ ប្រទេសកម្ពុជានៅមានឱកាសការងារជាង ៩ម៉ឺនកន្លែង ដែលកំពុងតែនៅសល់រងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ*នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?*ពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ បានរៀបចំនៅប្រទេសបារាំង*នាយឧត្តមសេនីយ៍ សៅ សុខា រៀបចំដឹកនាំពិធីបង្សុកូលនៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦*បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រ និងជំរុញការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី*ជនបរទេស៤៩នាក់ ដែលត្រូវបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅកាន់ទីស្នាក់ការត្រៀមបណ្តេញចេញ *កាដូឆ្នាំថ្មី! អគ្គិសនីកម្ពុជាភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥គីឡូវ៉ុលប្រវែង ៤.៤គីឡូម៉ែត្រ ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម និងដាក់ឱ្យដំណើការរួចរាល់ហើយ !*សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ជាលើកទី៥ ឧបត្ថម្ភជូនសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក*សម្តេចធិបតី សូមអរគុណប្រធានាធិបតីបារាំង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ជាពិសេសការរៀបចំតម្លើងកម្រិតទំនាក់ទំនង «ភាពជាដៃគូរយុទ្ធសាស្ត្រ» នៅពេលឆាប់ៗខាងមុខ*លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ វត្តមានសម្តេចធិបតីនៅប្រទេសបារាំងលើកនេះ បង្ហាញថាកម្ពុជាជ្រើសរើសទស្សនវិស័យពិភពលោកមួយ ដែលលើកកម្ពស់ពហុភាគីនិយម និងកិច្ចសន្ទនា*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ការពិត៣ចំណុច អំពីព្រំដែនកម្ពុជា-ថៃ ដល់ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស *សារលិខិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ធ្លាក់ទៅលើដៃយោធាទិសខេត្តព្រះវិហារ, តើលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរអ្វីខ្លះជូនកងទ័ព?

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបជាប់ឆ្នោតសាជាថ្មី ជាប្រធានរដ្ឋសភាវៀតណាម 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម។

 

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយក្នុងការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ ការជាប់ ឆ្នោតសាជាថ្មីរបស់ ឯកឧត្តម បានបង្ហាញពីការជឿជាក់ និងទំនុកចិត្តរបស់គណបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឆ្នើមរបស់ ឯកឧត្តម និងការបន្តប្តេជ្ញាចិត្តរបស់ ឯកឧត្តម ក្នុងការលើកកម្ពស់តួនាទីរបស់រដ្ឋសភា ដើម្បីសម្រេចបាននូវវិបុលភាពកាន់តែធំធេង សម្រាប់ប្រជាជនវៀតណាម។

 

ទំនាក់ទំនងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង តែងតែបានរួមចំណែកយ៉ាងសំខាន់ចំពោះ ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីជារួមរបស់យើង ដោយបានលើកកម្ពស់ការយោគយល់គ្នា និងការជឿ ជាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ព្រមទាំងបាននាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជន យើងទាំងពីរ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការសភារបស់យើងបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិរបស់យើង ដែលតាមរយៈនេះ នឹងបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

 

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរឯកឧត្តមមានសុខភាពល្អ សុខសុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច»៕