*រដ្ឋមន្រ្តីក្រសួងរ៉ែ បង្ហាញពីលក្ខណៈពិសេសនៃទំនប់វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដែលជាអាគុយធម្មជាតិដំបូងគេនៅកម្ពុជា *រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា-ចិន នឹងមានជំនួបជាមួយគ្នា នៅល្ងាចថ្ងៃទី២២ ខែមេសា ដោយពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន *ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា*ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស*ខេត្តតាកែវ: ប្រជាពលរដ្ឋនៅក្រុងតាកែវ សំណូមពរឱ្យអាជ្ញាធរចុះបង្ក្រាបទីតាំងឆ្នោតកន្ទុយលេខវៀតណាមដែលកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ*សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ថ្វាយប្រគេនទេយ្យវត្ថុ រួមទាំងបច្ច័យ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់១០២ យាងចូល ១០៣ព្រះវស្សា*ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន*សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់, ការវះកាត់រួចរាល់ ព្រះអង្គបានដឹងព្រះកាយវិញហើយ *កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ត្រី ឌុល ដេត វីរយុទ្ធជនឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ*កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត»*UPDATE: ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ យុវជនដែលដេញគប់ និងវាយឡានអ្នកដទៃ ត្រូវបានចាប់ខ្លួនចំនួន៩នាក់*លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ*កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តការពារសន្តិសុខ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រាជធានីភ្នំពេញ*ក្រសួងការពារជាតិកម្ពុជា ច្រានចោលព័ត៌មានមិនពិតដែលផ្សាយដោយភាគីថៃថា កម្ពុជាស្នើបើកច្រកដឹកទំនិញសង្គ្រោះបន្ទាន់, ការបើកច្រកជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង*ធនាគារជាតិនៃកម្ពុជា ទាត់ចោលព័ត៌មានប្រឌិតថា ធនាគារមួយចំនួន នឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិ*ដង្ហែក្បួននគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ទាក់ទាញទេសចរណ៍យ៉ាងច្រើនកុះករ*សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកនៅបន្តគប់គិតគ្នានាំទំនិញពីថៃ ត្រូវបញ្ឈប់ជាបន្ទាន់, តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន?

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក U Aung Lin Dwe ដែលទើបជាប់ឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា 

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ និងជូនពរជូនលោក U Aung Lin Dwe ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

 

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរជូនដល់ឯកឧត្តមក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

 

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ព្រឹទ្ធសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ និងលើកកម្ពស់បន្ថែមនូវវិបុលភាពរបស់ ប្រជាជនមីយ៉ាន់ម៉ា។

 

ខ្ញុំផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ ដែលមានឫសគល់ នៅក្នុងតម្លៃវប្បធម៌ និងសាសនារួមគ្នា ការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នា ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ ដែលផ្តល់ឧត្តមប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ។

 

ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីលើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការសភា ដែលនឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើង សម្រាប់គុណប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិយើងទាំងពីរ តំបន់ និងអាចរហូតដល់ពិភពលោក។

 

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ»៕