*ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ *រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?

បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ! ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍

 

(ក្រចេះ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

 

ពិធីនេះ ក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងភរិយា លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំតំណាងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួងនានា លោក លោកស្រីអង្គទូត អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីមន្ត្រីរាជការ វិស័យឯកជន អ្នកបង្កើតមាតិកា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណជាង៣,៥០០នាក់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

 

ជាកិច្ចចាប់ផ្តើម លោក វ៉ា ថន បានគោរពរាយការណ៍ជូនពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច ការវិនិយោគនានា ស្ថិតិប្រជាជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងសមិទ្ធផលនានា ដែលសម្រេចបានគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនគណៈអធិបតី និងអង្គពិធី។ លោកអភិបាលខេត្តក្រចេះ និងក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅអំពីគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសខេត្តក្រចេះ ជាម្ចាស់ផ្ទះលើកទី២ ដើម្បីឆ្លុះបញ្ចាំងពីសក្តានុពលដ៏ខ្លាំងក្លារបស់ខេត្តក្រចេះនេះ។

 

ក្នុងឱកាសនោះផងដែរ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ឱ្យមានការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នេះនៅលើទឹកដីនៃខេត្តក្រចេះ ក៏ដូចជាបានអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងនូវ ស្ពានមិត្តភាព កម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះមុនថ្ងៃកំណត់ ដើម្បីអបអរសាទរព្រឹត្តិការណ៍ពិធីបុណ្យទន្លេលើកទី១០។

 

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ហួត ហាក់ បានគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេចាប់ពីឆ្នាំ២០១៥ មក បន្ថែមពីលើព្រឹត្តិការណ៍បុណ្យសមុទ្រដែលបានចាប់ផ្តើមរៀបចំ ចាប់តាំងពីឆ្នាំ២០១១។

 

លោករដ្ឋមន្រ្តី លើកឡើងអំពីស្ថានភាពទូទៅនៃវិស័យទេសចរណ៍ពី បញ្ហាប្រឈមក្នុងបរិបទបច្ចុប្បន្ន ការត្រៀមលក្ខណៈ និងការចូលរួមជាធ្លុងមួយនៃមហាគ្រួសារវិស័យទេសចរណ៍ ព្រមទាំងការត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះនេះ។ ការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅលើទឹកដីនៃខេត្តក្រចេះ គឺជាកាលានុវត្តភាពដ៏វិសេសវិសាល ក្នុងការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីតម្លៃ នៃធនធានទន្លេ និងការជំរុញតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយបរិយាបន្ន។

 

លើសពីនេះ, ការពង្រឹងគុណភាពសេវាកម្ម និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍តាមដងទន្លេ មិនត្រឹមតែឆ្លើយតបទៅនឹងនិន្នាការទីផ្សារសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតឧត្តមភាព ក្នុងខ្សែច្រវាក់ទេសចរណ៍តំបន់អាស៊ាន ស្របតាមទិសដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងចីរភាព។

 

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនគណៈអធិបតី និងអង្គពិធីអំពីការរៀបចំជាលក្ខណៈពិសេសបន្ថែម ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នេះ ឱ្យស្របតាមបរិបទបច្ចុប្បន្ននៃប្រទេសជាតិយើង ដែលកំពុងស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក ដោយក្នុងនោះមានព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជាពិធីរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គ កម្មវិធីដុតក្រឡាក្រចេះ កម្មវិធីលែងត្រីចូលទន្លេ ការតាំងពិព័រណ៍សមិទ្ធផល សិក្ខាសាលា កម្មវិធីដាំដើមឈើ កម្មវិធីចែកអំណោយសប្បុរសធម៌ សកម្មភាពកីឡាទេសចរណ៍ កម្មវិធីបណ្តែតប្រទីប យុទ្ធនាការ «កម្ពុជាស្អាត, ក្រចេះស្អាត, បុណ្យទន្លេគ្មានសម្រាម» និងជាចុងក្រោយជាការសម្តែងសិល្បៈ។

 

ថ្លែងក្នុងព្រឹត្តការណ៍ដ៏មហោឡារិកនេះ លោកសន្តិបណ្ឌិត នេត សាវឿន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង រដ្ឋបាលខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ» ដែលបានបង្ហាញពីតម្លៃដ៏សំខាន់នៃទន្លេ ដែលជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ វប្បធម៌ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។

 

លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគ្រឹះរឹងមាំសម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

 

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៨ចំណុច ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមចំណែករក្សាសន្តិភាព ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ និងអភិរក្សធនធានធម្មជាតិ ជាពិសេសការពារសត្វផ្សោតទន្លេមេគង្គ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្ម ក្នុងការកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍។

 

សូមជម្រាបថា បុណ្យទន្លេត្រូវបានរៀបចំជាលើកដំបូងបង្អស់នៅខេត្តក្រចេះ ក្នុងគោលបំណងផ្