*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង

(កំពង់ឆ្នាំង)៖ លោកអភិសន្តិបណ្ឌិតស សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មា ធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោ ក និងលោកស្រី កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជេីញជាះធិបតី ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរា ចរណ៍ផ្លូវគោកលើកទី២០ និងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរ ណ៍ផ្លូវគោក ក្រោមអធិប តីភាព

 

ពិធីនេះបានប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ ឆ្នាំងស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លោកស្រីអ្នកតំណាងរាស្ត្រ, លោក-លោក ស្រីថ្នាក់ដឹកនាំក្រសួងស្ថាប័ន,លោក-លោកស្រីអភិបាលរាជធានី-និងមាន មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស ប្រជាការពារ និងប្រជាពលរដ្ឋសរុបប្រមាណ ២ពាន់នាក់។

 

នាឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីលើ កកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កបាត់បង់ជីវិតមនុស្សកា យសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិ។ទិវានេះដែរក៏បានបំផុសស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុ ងប្រយ័ត្នចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។

 

ចំពោះសួនសុវត្ថិ ភាពចរាចរណ៍ផ្លូវគោកខាងលើនេះត្រូវបានកសាងឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ដែលជាសួនសិប្បនិម្មិតដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ជាកន្លែងសម្រាប់ផ្ដល់ចំណេះដឹងទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងនៅទីវាល ដើម្បីពង្រឹងដល់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ការ គោរពសិទ្ធអាទិភាព បច្ចេកទេសនិងក្រមសីលធម៌នៃការបើកប ដល់សិស្សានុសិស្សនិងសាធារណៈជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាពសណ្ដាប់ធ្លាប់សាធារណៈនិងការពារអាយុជីវិតប្រជាពលរដ្ឋ។

 

នៅក្នុងឱកាសនោះដែរលោកអភិសន្តិបណ្ឌិត ស សុខា បានដឹងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំងនេះ គឺជាលើកទីមួយដែលពុំធ្លាប់មានខេត្តណាធ្វើបាននៅឡើយនោះទេ ដូច្នេះគណៈអភិបាលរាជធានីខេត្តទូ ទាំងប្រទេសសូមរកមធ្យោបាយយកសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខេត្តកំពង់ឆ្នាំងធ្វើជាគំរូ។ សូមមន្ត្រីនៃមន្ទីរសាធារណការក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡា ក្នុងរយៈពេល ២សប្តាហ៍ ឬ១ខែម្ដង ត្រូវឱ្យសិស្សាមកសួននេះដើម្បីធ្វើបទបង្ហាញឲ្យយល់ដឹងពីច្បាប់ចរាចរណ៍។

 

លោកអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្សដែលប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយត្រូវគិតគូរសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារខ្លួនឯង ជាពិសេសដល់អ្នកដទៃផង និងបានស្នើដល់មន្ត្រី និងអង្គភាពពាក់ព័ន្ធពង្រឹងយន្តការបន្ថែមដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្វីបើអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយពិតមែន ប៉ុន្តែចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើង។

 

ហេតុនេះត្រូវមានការចូលរួមទទួលខុសត្រូវពីក្រុមហ៊ុនដឹក ជញ្ជូន ក៏ដូចជាអ្នកបើកបររថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវដឹកនាំគ្រប់គ្រងបុគ្គលិកអ្នកបើកបររបស់ខ្លួន ដើម្បីបង្កើននូវការប្រុងប្រយ័ត្នជានិច្ច និងត្រូវត្រួតពិនិត្យជាប្រចាំនូវលក្ខណៈបច្ចេកទេសយាន្តយន្តរបស់ខ្លួន។

 

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នេីឱ្យមាតាបិតា អាណាព្យាបាល មេត្តាណែនាំដល់សមាជិករបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរកុំបើកបលើសល្បឿនកំណត់ និងត្រូវពាក់មួកសុវត្ថិភាពគោរពសិ ទ្ធិអាទិភាពនិងមិនបើកបរក្នុងស្ថានភាពស្រវឹង និងស្នើសុំដល់គ្រប់អង្គភាពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ និងពិសេសពង្រឹងក្រមសីលធម៌វិន័យឱ្យស័ក្តសមជាមន្ត្រីអនុវត្តច្បាប់៕