*ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ *រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?

ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង

(កំពត)៖ លោកសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ ចុះពិនិត្យសុខភាពភ្នែក ព្យាបាលវះកាត់ភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកឈូក ខេត្តកំពត។

 

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងមនី្ទរពេទ្យបង្អែកឈូកខេត្តកំពត មានការអញ្ជើញចូលរួមពីលោកស្រី យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត លោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia និងលោកស្រី ខូហ៍ ផាត់ទ្រីសា នាយិកាប្រចាំអាស៊ីអាគ្នេយ៍ ជប៉ុន និងកូរ៉េ នៃអង្គការ One Sight Essilor Luxottica លោក លោកស្រីក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋ។

 

លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តកំពត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុកឈូក ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ កម្មវិធីដ៏មានអត្ថន័យនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការ One Sight Essilor Luxottica និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។

 

«ការថែទាំសុខភាពភ្នែក គឺជាផ្នែកសំខាន់មួយនៃសុខភាពសាធារណៈ ព្រោះការមានភ្នែក ដែលមានសុខភាពល្អ អាចជួយឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយគុណភាព បង្កើនផលិតភាពក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃ។ ទោះជាយ៉ាងណា នៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ ដែលមិនទាន់មានឱកាសទទួលបានសេវាពិនិត្យ និងព្យាបាល ភ្នែកបានទូលំទូលាយនៅឡើយ»។

 

លោកសាស្រ្តាចារ្យរង បានបន្ថែមទៀតថា កម្មវិធីនេះមានគោលបំណងផ្តល់សេវាពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងធ្វើការវះកាត់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ឱ្យទទួលបានការព្យាបាលទាន់ពេលវេលា និងអាចស្តារឡើងវិញនូវសមត្ថភាពមើល ឃើញដែលជាផ្នែកសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ។

 

ទន្ទឹមគ្នានោះដែរលោកស្រីប្រធានមនី្ទរសុខាភិបាលខេត្តកំពត និងបងប្អូនប្រជាពលរដ្ឋ បាននិយាយរួមគ្នាថា កម្មវិធីចុះពិនិត្យសុខភាពភ្នែក ព្យាបាលវះកាត់ និងចែកវ៉ែនតាដោយឥគិតថ្លៃជូនពលរដ្ឋក្នុងស្រុកឈូក ជាកម្មវិធីមួយដែលប្រជាពលរដ្ឋកំពុងត្រូវការ ព្រោះថាវិស័យសុខាភិបាលក្នុងខេត្តកំពតយើង គឺមានការរីកចម្រើន ដោយសារយើងមានសម្ព័ន្ធមេត្រីភាពជាមួយមនី្ទរពេទ្យព្រះអង្គឌួង ហើយក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង ដែលដឹកនាំដោយលោកសាស្រ្តាចារ្យរង លូ លីឃាង បានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋយើងជាញឹកញាប់។

 

ទន្ទឹមនឹងនោះលោកស្រីសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់លោកសាស្រ្តាចារ្យ នាយកមនី្ទរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យទាំងអស់។

 

ចំណែកលោកស្រី ខូហ៍ ផាត់ទ្រីសា បានលើកឡើងថា កម្មវិធីនាពេលនេះ វាបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានជីវិតកាន់តែប្រសើរឡើង តាមរយៈការពិនិត្យ ព្យាបាលជំងឺភ្នែក។ អង្គការ One Sight Essilor Luxottica ផ្តោតសំខាន់លើប្រជាជនគ្រប់រូប មានសិទ្ធក្នុងការមើលឃើញច្បាស់ ទោះបីយើងស្ថិតក្នុងជីវភាពបែបណាក៏ដោយ។

 

នាឳកាសនោះលោក បាក់ តូក្យូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ទាក់ទងទៅនឹងជំងឺភ្នែកនេះ សូមទៅជួបជាមួយគ្រូពេទ្យជំនាញ សូមកុំព្យាបាលភ្នែកទៅតាមប្រព័ន្ធផ្សព្វផ្សាយ តាម Facebook ឬក៏Tik Tok សុំមេត្តាកុំព្យាយាមធ្វើការព្យាបាលដោយខ្លួនឯង ឬក៏ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដែលមិនមានប្រភពច្បាស់លាស់ សូមអញ្ជើញមកជួបជាមួយគ្រូពេទ្យជំនាញ ក្នុងមនី្ទរពេទ្យបង្អែកឈូក ឬក៏ទៅមនី្ទរពេទ្យព្រះអង្គឌួង ថ្នាក់ជាតិក៏បាន មិនចាំបាច់ទៅទទួលសេវានៅក្រៅប្រទេសនោះទេ៕