*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច*លោកបណ្ឌិត ម៉ុង ឫទ្ធី លើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាទំនើប គ្រប់គ្រងសុខភាពសត្វ និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្ពោះទៅរកផលិតកម្មមានគុណភាព*សហជីពនៅកម្ពុជា គាំទ្ររដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់ បងប្អូនកម្មករនិយោជិត*ប្រមុខការទូតកម្ពុជា ធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនមន្រ្តីការទូតជាន់ខ្ពស់ឥណ្ឌា*រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់*ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៨ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ

ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី

(ភ្នំពេញ)៖ កិច្ចប្រជុំតទល់គ្នារវាងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺអង្គប្រជុំក៏បានឯកភាពថា ការពង្រឹងក្របខណ្ឌច្បាប់ទាំងនេះ គឺមានសារៈសំខាន់ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ សុចរិតភាព និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី។

 

កិច្ចប្រជុំតទល់គ្នារវាងក្រសួងព័ត៌មាន និងគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ ជំនួបពិភាក្សាជាមួយក្រសួងព័ត៌មាន ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មាន ការពង្រឹងយុទ្ធសាស្ត្រផ្សព្វផ្សាយ និងសន្តិសុខព័ត៌មាន។

 

ជំនួបពិភាក្សានាពេលនេះធ្វើឡើងដោយ ទទួលបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេតែងតែ ជំរុញលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាផ្លាស់ប្តូរមតិយោបល់ឱ្យបានផុសផុល រវាងស្ថាប័នរបស់រដ្ឋសភានិងរាជរដ្ឋាភិបាលដើម្បី ឆ្លើយតបនឹងបញ្ហាសំខាន់ៗរបស់ជាតិដែលជាផលប្រយោជន៍រួមរបស់ប្រជាជន។

 

ជំនួបពិភាក្សាធ្វើឡើងក្នុងន័យពិនិត្យមើលវឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញ និងលើកកម្ពស់វិស័យព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពង្រឹងគុណភាព ប្រសិទ្ធភាពព័ត៌មាន ជាពិសេសយុទ្ធសាស្ត្រផ្សព្វផ្សាយ និងសន្តិសុខព័ត៌មាន។

 

លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថាទោះបីស្ថាប័នមានតួនាទី និងភារកិច្ចខុសគ្នាក៏ដោយ ប៉ុន្តែមានគោលដៅរួមដូចគ្នា គឺការពារអធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។ អង្គប្រជុំបានបញ្ជាក់អំពីសារៈសំខាន់នៃការសម្របសម្រួល និងការធ្វើការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន និងការពារផលប្រយោជន៍ជាតិ ជាពិសេសក្នុងបរិបទនៃបញ្ហាសន្តិសុខ និងការកើនឡើងនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

 

អង្គប្រជុំក៏បានពិភាក្សាអំពីបញ្ហាព័ត៌មានក្លែងក្លាយ និងហានិភ័យសន្តិសុខតាមប្រព័ន្ធឌីជីថល ដែលកំពុងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់វិស័យព័ត៌មាន និងសន្តិសុខជាតិ។ កិច្ចពិភាក្សាក៏បានផ្តល់តម្លៃខ្ពស់ក្នុងការផ្តល់ព័ត៌មានផ្លូវការទាន់ពេលវេលា ការពង្រឹងការផ្សព្វផ្សាយព័ត៌មានផ្លូវការនិងការបង្កើនភាពជឿជាក់របស់សាធារណជនលើប្រភពព័ត៌មានផ្លូវការ គឺជាកត្តាស្នូលសម្រាប់ការថែរក្សាស្ថិរភាពសង្គម។

 

ជំនួបពិភាក្សានាឱកាសនេះបានឆ្លុះបញ្ចាំងការលើកកម្ពស់ការពង្រឹងក្របខ័ណ្ឌច្បាប់ ក្នុងវិស័យសារព័ត៌មាន ការធ្វើបរិវដ្តកម្មឌីជីថលដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យាក្នុងប្រព័ន្ធផ្សព្វផ្សាយ លើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានផ្លូវការ សុច្ចរិតភាពព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការពារស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិរបស់កម្ពុជា៕