*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា កម្ពុជានិងឡាវ គឺជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច។

សម្តេចតេជោ បានលើកឡើងបែបនេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសបានអនុញ្ញាតឱ្យ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួប និងប្រគល់សារតាំង។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតឡាវ ដែលបានលើកឡើងជុំវិញបរិបទនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវដែលមានភាពជិតស្និទ្ធជាមួយគ្នា។

សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងឡាវមានប្រវត្តិសាស្រ្ដនៃទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននៅតែមានទំនាក់ទំនងល្អ ស្អិតរមួតហើយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ គង់វង្សយូរអង្វែងជាមួយគ្នា។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានរំលេចថា កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច។

សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានតែងតាំងប្រចាំនៅកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តម មកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជានេះ គឺបានបង្ហាញអំពីការផ្ដល់តម្លៃខ្ពស់ពីភាគីឡាវ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងឡាវ។

សម្ដេចតេជោ ក៏បានជំរុញនូវទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងឡាវ ដោយសម្ដេចជំរុញឱ្យប្រទេសទាំងពីរពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាមួយគ្នាឱ្យកាន់តែមានការកើនឡើងច្រើនដែលជាផ្នែកដល់សំខាន់គាំទ្រដល់ទំនាក់ទំនងនយោបាយ និងកាទូតរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានម្ដែងការអរគុណជាអនេកចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកចូលជួបជូនសារតាំងក្នុងឱកាសនេះ។ ឯកអគ្គរដ្ឋទូតឡាវ បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ នាពេលកន្លងមក និងបច្ចុប្បន្ន គឺជាទំនាក់ទំនងដ៏ល្អប្រសើរ ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែងជាមួយគ្នា ហើយមិត្តភាពទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាមិត្តភាពដែលមានប្រវត្តសាស្រ្ដនៃការជួយគ្នាទៅវិញទៅមកហើយជាប្រទេសដន្លងនឹងគ្នា។

ឯកអគ្គរដ្ឋទូតឡាវ បានរំលេចទៀតថា ឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយក្នុងពេលដែលលោកទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនេះ និងប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ រីកចម្រើនបន្តទៀត។

លោកឯកអគ្គរដ្ឋទូតឡាវក៏សម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលតែងតែជួយដល់ប្រទេសឡាវ និងប្រជាជនឡាវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងបរិបទកូវីដ-១៩កន្លងទៅ កម្ពុជាបានចូលរួមផ្ដល់វ៉ាក់សាំង និងសម្ភារៈបច្ចេកទេសមួយចំនួនទៀតដល់ប្រទេសឡាវលើការដោះស្រាយបញ្ហាកូវីដ-១៩នាពេលនោះ៕