*ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ *រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?

រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់

(សៀមរាប)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណា ឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាសុខាភិបាល មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាព ដោយការទទួលខុសត្រូវមានទំនុកចិត្តពីប្រជាពលរដ្ឋ និងត្រូវគិតគូរពីការពង្រីក និងពង្រឹងគុណភាពសេវា ព្រមទាំងការងារគ្រប់គ្រងអង្គភាព។

 

ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ សុខាភិបាលប្រចាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីបុគ្គលិកពេទ្យ និងមណ្ឌលសុខភាពស្រុកប្រតិបត្តិ ព្រមទាំងតំណាងអង្គការដៃគូចូលរួមផងដែរ។

 

លោកសាស្ត្រាចារ្យ បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកសង្ឃឹមថា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាព សុខាភិបាលគ្រប់លំដាប់ថ្នាក់ នឹងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីគោលនយោបាយ អាទិភាពទី១ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យ សុខាភិបាល ព្រមទាំងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ ដើម្បីសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងប្រជាពលរដ្ឋជំនាន់ក្រោយ។

 

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានឲ្យដឹងថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ វិស័យសុខាភិបាល ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព ហេតុនេះ ក្រសួងសុខាភិបាល បានបង្កើតឡើងនូវហិរញ្ញប្បទានសុខាភិបាល គោលការណ៍លើកលែងបង់ថ្លៃសេវា ការកំណត់អត្តសញ្ញាណជនក្រីក្រ និងមូលនិធិសមធម៌ និងមូលនិធិជំនួយសង្គមផ្សេងៗ សម្រាប់បង់ថ្លៃជួសជនក្រីក្រ ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដល់ជីវិត ដោយសារតែមានបញ្ហាសុខភាព និងរបាំងហិរញ្ញវត្ថុ។

 

លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល សូមធ្វើការដោះស្រាយបញ្ហា ដោយលម្អិតបញ្ហាឲ្យតូចៗ ដោះស្រាយនៅនឹងកន្លែង និងក្នុងនាមជាអ្នកផ្ដល់សេវាព្យាបាល ថែទាំសុខភាព ត្រូវប្រើឥរិយាបថឲ្យបានសមរម្យ និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពោល គឺនៅពេលប្រាស្រ័យ ទាក់ទងជាមួយប្រជាពលរដ្ឋ ឬអ្នកជំងឺ ដោយឈរលើគោលការណ៍ បច្ចេកទេស មនុស្សធម៌ គុណធម៌ សុជីវធម៌ និងស្មារតីភ្ញាក់រឭកខ្ពស់។

 

លោកសាស្ត្រាចារ្យ បន្ថែមថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ ធ្វើឲ្យអារម្មណ៍អ្នកជំងឺទទួលបានភាពកក់ក្តៅ ដូចប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គ្រូពេទ្យ មានតួនាទីធ្វើការជំនួសទេវតា។

 

លោកវេជ្ជបណ្ឌិត ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ការងារសុខាភិបាល ទាំងវិស័យសាធារណៈ និងវិស័យឯកជន ត្រូវបានអនុវត្ត តាមផែនការយុទ្ធសាស្ត្រ ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា ដូចជា៖ ការលុបបំបាត់ជំងឺឆ្លងសំខាន់ៗ ការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ ការកែលម្អសុខភាពបន្តពូជ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ។

 

លោកវេជ្ជបណ្ឌិត បានបន្តថា ត្រូវពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម និងភាពប្រសើរឡើងនៃកត្តាសង្គម ដែលធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព និងគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជាប្រសើរឡើងជាលំដាប់ និងអាយុកាលរស់នៅ រំពឹងទុកខ្ពស់ ពិសេសកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

 

លោក លី សារី បានកោតសរសើដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ដែលបានបង្កលក្ខណៈឱ្យមានគ្រប់អង្គពាក់ព័ន្ធ បានចូលរួមផ្តល់គំនិត មតិយោបល់កែលម្អ និងលើកបញ្ហាប្រឈមដែលជួបប្រទះនាពេលកន្លងមក ដើម្បីបន្តអនុវត្តនៅឆ្នាំខាងមុខ ជាពិសេស មានទំនាក់ទំនងល្អជាមួយដៃគូរជាតិ និងអន្តរជាតិ ដែលជម្រុញឱ្យវិស័យសុខាភិបាលក្នុងខេត្ត ទាំងហេដ្ឋារចនាសម័្ពន្ធ ទាំងការផ្តល់សេវា មានការរីកចម្រើនគួរជាទីមោទនៈ។

 

លោកបញ្ជាក់ថា អង្គសន្និបាតនាពេលនេះ ចាត់ទុកជាយន្តការសម្រាប់ត្រួតពិនិត្យសមិទ្ធិផលការងាររួមគ្នា ក្នុងការផ្ដល់នូវកាលានុវត្ដភាព ដល់គ្រប់តួអង្គប្រតិបត្ដិករ វិស័យសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធ ស្វែងយល់ ប្រមូលផ្ដុំនូវទស្សនៈ និងបញ្ញាញាណ តាមរយៈការពិភាក្សា ការចែករំលែកបទពិសោធន៍ល្អៗ ថ្មីៗ និងពិនិត្យមើលលើសមិទ្ធផល ដើម្បីកំណត់ជាធាតុចូលសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែលម្អបន្ថែម៕