*ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ *រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?

ក្រសួងការពារជាតិ បើកវគ្គបំប៉នពង្រឹងការអនុវត្ត លក្ខន្តិកៈចំពោះយោធិន និងរំហាត់របៀប នៃកងយុទ្ធពលខេមរភូមិន្ទ

 

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គបំប៉នស្ដីពីការពង្រឹងអនុវត្ត លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងរំហាត់របៀបនៃកងយុទ្ធពលខេមរភូមិន្ទ។

 

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

 

លោកឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ក្នុងតាងនាមលោកឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រា រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ បានឡើងអានរបាយការណ៍ស្វាគមន៍ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់វគ្គបំប៉នពង្រឹងអនុវត្តលក្ខន្តិកៈទូទៅ ចំពោះយោធិន និងបទវិន័យទូទៅ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ គោរពរាយការណ៍ជូនគណៈអធិបតី និងអង្គពិធី។

 

វគ្គបំប៉ននេះមានរយៈពេល ៣៩ថ្ងៃ ក្នុងនោះសិក្សាទ្រឹស្ដី ចំនួន ២៤ថ្ងៃ និងអនុវត្តជាក់ស្ដែងចំនួន ១៥ថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន ៨៦នាក់ និងយោធាចារ្យ ០៧នាក់។ វគ្គបំប៉ននេះធ្វើឡើងសំដៅលើការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការដឹកនាំ គ្រប់គ្រង និងបង្កើនសមត្ថភាពប្រតិបត្តិ ជាពិសេសគឺកាត់បន្ថយភាពអសកម្ម កំហុសឆ្គងទៅលើសីលធម៌ បទវិន័យទូទៅ ដែលនាំមកនូវឥទ្ធិពលមិនល្អនៅក្នុងអង្គភាព និងសេចក្តីថ្លៃថ្លៃថ្នូររបស់កងយោធពលខេមរភូមិន។

 

ជាមួយគ្នានឹងវគ្គបំប៉ននេះ ក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ បានតាមដាន និងបន្តជំរុញឱ្យតាមបណ្ដាអង្គភាព ចំណុះក្រសួងការពារជាតិ ទទួលខុសត្រូវជាចម្បងក្នុងការដាក់ចេញផែនការហ្វឹកហ្វឺន ពង្រឹងតាមអង្គភាពរៀងៗខ្លួន ឱ្យបានច្បាស់លាស់ កំណត់គោលដៅ វិធានការ និងកាលវិភាគអនុវត្តជាក់ស្ដែងស្របតាមភារកិច្ច និងបរិយាកាសរបស់អង្គភាពនីមួយៗ។

 

ការងារពង្រឹងនេះ មិនមែនជាការអនុវត្តជាបណ្តោះអាសន្នមួយពេលនោះទេ វាគឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់បន្តរៀបចំផែនការហ្វឹកហ្វឺនជាប្រព័ន្ធឱ្យមានភាពបន្តបន្ទាប់ និងមានស្តង់ដារតែមួយ ស្របតាមទិសដៅ គោលនយោបាយ និងការណែនាំរបស់ក្រសួងការពារជាតិ លើការពង្រឹងការអនុវត្តលក្ខន្តិកៈ បទវិន័យ លំហាត់របៀប វប្បធម៌ការងារ និងស្មារតីជាប្រចាំថ្ងៃសម្រាប់អង្គភាពទាំងមូល។

 

ក្នុងពិធីដ៏មានអត្ថន័យនេះ នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ដែលមានឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ដែលកន្លងមកបានដាក់ចេញនូវផែនការ និងសកម្មភាពជាបន្តបន្ទាប់ ដល់បណ្តាអង្គភាពចំណុះក្រសួងការពារជាតិ។ បន្ថែមពីនេះ ក្រុមការងារក៏បានពុះពារសម្រេចបាននូវដំណើរការវគ្គបំប៉ន ដោយអនុវត្តតាមការប្រគល់ភារកិច្ចរបស់ក្រសួងការពារជាតិ ដែលតម្រូវឱ្យមានការរៀបចំវគ្គបំប៉ននេះឡើង ដើម្បីពង្រឹងវិន័យ សណ្ដាប់ធ្នាប់ ក្រមសីលធម៌ ការណ៍សម្ងាត់យោធា ដូចមានក្នុងខ្លឹមសារសេចក្តីណែនាំលេខ០០៣។

 

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើទៅកាន់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សាស្វែងយល់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងយកចំណេះដឹង ដែលខ្លួនទទួលបានទៅអនុវត្តជាក់ស្ដែង ក្នុងអង្គភាពរបស់ខ្លួន។ ចំពោះយោធាចារ្យសូមចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដើម្បីលើកកម្ពស់គុណភាពវគ្គបំប៉ននេះ។

 

តាំងនាមជំនួសមុខឱ្យឧបនាយករដ្ឋមន្ត្រី ទៀ សីហា, នាយឧត្តមសេនីយ៍ ចាយ សាំងយុន សូមសម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារដឹកនាំជំរុញអនុវត្តសេចក្តីណែនាំលេខ០០៣ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំគ្រប់គ្រងវគ្គ យោធាចារ្យ ក្នុងក្រុមការងារទាំងអស់ និងខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើជូនអង្គភាពប្រកបដោយភាពស្មោះត្រង់ និងការស្មារតីទទួលខុសត្រូវខ្ពស់ និងបានប្រកាសបើកវគ្គបំប៉ន ស្ដីពីការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅ ចំពោះយោធិនបទវិន័យទូទៅ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ចាប់ពីពេលនេះតទៅ៕