សមត្ថកិច្ច ចាប់ផ្តើមពិនិត្យជាតិស្រវឹងនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ខែមីនា

(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការពិនិត្យជាតិស្រវឹងនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនឹងចាប់អនុវត្តពេញលេញ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦តទៅ។
ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ផែនការងារ នគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារបន្ត ដែលនឹងត្រូវអនុវត្តយុទ្ធនាការនេះ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យ លោកនាយផ្នែក លោកអធិការរងទទួលការងារចរាចរណ៍ទាំង១៤ខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕

