*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

រដ្ឋមន្ដ្រីក្រសួងអប់រំ និងរដ្ឋមន្ដ្រីក្រសួងការងារ បើកសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច និងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន។

សិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាននេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ព្រមទាំងលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងភ្ញៀវកិត្ដិយសជាតិ អន្ដរជាតិ ជាច្រើនរូបទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឲ្យដឹងថា អនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន ជាសមិទ្ធផលថ្មីមួយទៀត ក្រោមការខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយការយកចិត្តទុកដាក់ ឆន្ទៈ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលឆ្លុះបញ្ចាំងការប្រែក្លាយអនុសាសន៍ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ផ្ទាល់ដល់កុមារតូច ដែលនឹងក្លាយខ្លួនជាអ្នកបន្តវេនដ៏មានសក្តានុពលរបស់ប្រទេសជាតិយើង។

បើតាមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន, រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមគ្គុទេសដឹកនាំ បានឯកភាពដាក់ចេញអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន ដែលមានវិសាលភាពអនុវត្ត ចំពោះទារកដ្ឋានសហគមន៍ ទារកដ្ឋានសហគ្រាស និងទារកដ្ឋានឯកជន ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការផ្តល់សេវាទារកដ្ឋាន ក្នុងយុគសម័យទំនើបនេះ មិនមែនគ្រាន់តែជាការមើល ថែទាំកុមារតូចធម្មតាប៉ុណ្ណោះទេ បូន្តែវាជាប្រព័ន្ធផ្តល់សេវាអប់រំក្នុងដំណាក់កាលដំបូងនៃជីវិត ដែលរួម បញ្ចូលនូវបំណិនគ្រប់ជ្រុង ជ្រោយតាមរយៈសកម្មភាព៖

* ការរៀនតាមរយៈការលេង ដែលផ្តល់ឱកាសកុមារបានរៀនសូត្រទាន់ពេលវេលា

* ការអប់រំសង្គម និងអារម្មណ៍ (SEL)

* ការថែទាំប្រកបដោយការឆ្លើយតប (Responsive Caregiving)

* ផ្តល់សេវាដោយយកចិត្តទុកដាក់សុវត្ថិភាពនិងសន្តិសុខដល់កុមារ

* យកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព អាហារូបត្ថម្ភ និងអនាម័យ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា តាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០២១-២០២២ បានបង្ហាញថា ស្ថានភាពអាហារូបត្ថម្ភ របស់កុមារអាយុក្រោម៥ឆ្នាំ មានបម្រែបម្រួលអត្រាប្រេវ៉ាឡង់ នៃភាពក្រិនកេះ បានថយចុះពី៥០% ក្នុងឆ្នាំ២០០០ មកនៅត្រឹម២២% ក្នុងឆ្នាំ២០២១ ២០២២។ អត្រាមរណភាពរបស់ទារកទើបកើត បានថយចុះពី៣៧នាក់ នៅឆ្នាំ២០០០ មកនៅត្រឹម៨នាក់ ក្នុង១០០០កំណើត រស់នៅឆ្នាំ២០២១។

បន្ថែមពីនោះទៀត លោកបណ្ឌិតសភាចារ្យ បានបន្ដថា អត្រាមរណភាពរបស់កុមារ អាយុក្រោម៥ឆ្នាំ បានថយចុះពី១២៤នាក់ នៅឆ្នាំ២០០០ មកនៅត្រឹម១៦នាក់ ក្នុង១០០០កំណើតរស់នៅឆ្នាំ២០២១ និងអត្រាមរណភាពទារក បានថយចុះពី៩៥នាក់ នៅឆ្នាំ២០០០ មកនៅត្រឹម១២នាក់ ក្នុង១០០០កំណើតរស់នៅឆ្នាំ២០២១។ រីឯស្ថានភាពស្គមស្គាំង និងលើសទម្ងន់របស់កុមារមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០០៥មក។

លោក ហេង សួរ បានឲ្យដឹងថា ការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន ដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនការយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារ គោលបំណង និងយន្តការអនុវត្ត នៃអនុក្រឹត្យនេះ ប្រកបដោយប្រសិទ្ធភាព និងពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ និយោជក អ្នករៀបចំដំណើរការទារកដ្ឋាន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការ សង្គមស៊ីវិលផងដែរ។

ជាមួយគ្នានេះ លោក ហេង សួរ ក៏បានលើកឡើងផងដែរថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់កម្មការិនីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ជាបីដំណាក់កាល៖

* ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន ៨ម៉ឺនរៀល ក្នុង ១លើក សម្រាប់ការមកទទួល សេវាពិនិត្យផ្ទៃពោះ ដែលផ្តល់ជាអតិបរមាចំនួន ៤លើក មុនពេលសម្រាលកូន

* ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភនៅពេលសម្រាលកូន ដែលកូនមួយ ទទួលបាន ៨០ម៉ឺនរៀល, កូនភ្លោះពីរ ទទួលបាន ១លាន២សែនរៀល និងកូនភ្លោះបី ទទួលបាន ១លាន៦សែនរៀល និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពី សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់

* ដំណាក់កាលទី៣៖ ផ្តល់ការឧបត្ថម្ភចំនួន ៨ម៉ឺនរៀល ក្នុង ១លើក ដែលផ្តល់ជាអតិបរមា ចំនួន ១០លើក ក្នុងនោះ ៣លើក នៅពេលមកទទួលសេវាពិនិត្យសុខភាពក្រោយពេល សម្រាលកូន និង ៧លើក នៅពេលយកកូនមកទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ។

លោក ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងបង្កើនការគាំទ្រ បង្កើនការវិនិយោគការបង្កើត ទារកដ្ឋាននៅតាមសហគមន៍ ទារកដ្ឋានសហគ្រាស និងលើកទឹកចិត្ត ការបង្កើតទារកដ្ឋានឯកជន ដើម្បីធានាថា ការអនុវត្តអនុក្រឹត្យនេះ អាចប្រព្រឹត្តទៅដោយប្រសិទ្ធភាព ទទួលបានលទ្ធផលល្អ ប្រសើរ និងអាចពង្រីកសេវាថែទាំ និងឱកាសរៀនសូត្រ សម្រាប់វ័យដំបូងដល់ទារក និងកុមារតូច ដោយឈរលើគោលការណ៍សមធម៌ និងបរិយាបន្ន។

សូមជម្រាបថា អនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន កំណត់អំពីការគ្រប់គ្រង និងលក្ខណវិនិច្ឆ័យ នៃការបង្កើតទារកដ្ឋាន សម្រាប់មើលថែទាំទារក និងកុមារតូច ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់ការលូតលាស់ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអភិវឌ្ឍមូលធនមនុស្ស កាត់បន្ថយបន្ទុក និងផ្តល់ពេលវេលាដល់មាតាបិតា ឬអ្នកអាណាព្យាបាល មានឱកាសធ្វើការងាររកប្រាក់ចំណូល និងប្រកបការងារផ្សេងៗ៕