*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ នៅខេត្តបាត់ដំបង

 

(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។

 

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ជាង ៤០០នាក់។

 

លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងបានចូលរួមគាំទ្រការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវា ជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយជាដើម។

 

លោកគូសបញ្ជាក់ថា ជាទិសដៅសម្រាប់អនុវត្តបន្តរបស់ក្រុមការងារគ្រប់ថ្នាក់ បន្តរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល, បន្តរៀបចំកិច្ចប្រជុំក្រុមការងារជាប្រចាំស្របតាមការណែនាំ, បន្តសហការគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថាប័ននានាដើម្បីកៀរគរធនធាន និងការគាំទ្រពីថ្នាក់ដឹកនាំ ដៃគូអភិវឌ្ឍន៍ សប្បុរសជន ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងជួយគាំទ្រក្នុងការឆ្លើយតប នឹងគ្រោះមហន្តរាយ និងបន្តចុះសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្តាប់នូវក្តីកង្វល់ បញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហា, ជំរុញការអភិវឌ្ឍទៅលើ ហេដ្ឋារចនាសម្ព័ន្ធ អគារសាលារៀន មណ្ឌលសុខភាព ជួសជុលផ្លូវ ស្ពាន ទំនប់ស្ទាក់ទឹក ប្រព័ន្ធធារាសាស្ត្រ តបណ្តាញទឹកស្អាត និងតបណ្តាញអគ្គិសនីជាដើម។

 

លោកបន្ថែមថា ក្នុងឆ្នាំ២០២៦រដ្ឋបាលខេត្ត បានសហការជាមួយក្រសួងទេសចរណ៍ ដើម្បីរៀបចំឱ្យមានការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រភ្នំសំពៅ និងទេសចរណ៍ប្រវត្តិ សាស្ត្រអាងកំពីងពួយ ឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងបង្កើនលំហូរចរន្តការទេសចរក្នុងខេត្តដើម្បីទាក់ទាញ ភ្ញៀវទេសចរក្រៅតំបន់ និងភ្ញៀវទេសចរក្រៅប្រទេសព្រមអភិវឌ្ឍន៍អាជីវកម្មទេសចរណ៍នៅនឹងកន្លែង។

 

មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តត្រៀមរៀបចំអភិវឌ្ឍន៍ក្រុងបាត់ដំបងក្រោយគម្រោងស្តារប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលជាគម្រោងថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ខ្សែផ្លូវដែលត្រូវធ្វើការជួសជុលបន្ទាន់ចំនួន៧ខ្សែក្នុងនោះផ្លូវបេតុង៤ខ្សែប្រវែង៣,៦៣០ម៉ែត្រ និងផ្លូវកៅស៊ូ DBST ៣ខ្សែ ប្រវែង៧,៣៩០ម៉ែត្រ។

 

បន្ថែមពីលើការជួសជុលបន្ទាន់ រដ្ឋបាលខេត្តត្រៀមជួសជុលស្ដារឡើងវិញផ្លូវចំនួន៩ខ្សែ ក្នុងនោះផ្លូវបេតុង៧ខ្សែ ប្រវែងសរុប ៣.០៨៧ម៉ែត្រ និងផ្លូវកៅស៊ូ DBST ២ខ្សែ ប្រវែង៧៣០ម៉ែត្រ។ រដ្ឋបាលខេត្ត បានជំរុញ និងតាមដានការជួសជុលឡើងវិញផ្លូវចំនួន២១ខ្សែប្រវែង ១០.៧៥៦ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលកៅស៊ូ AC ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត។

 

លោកថ្លែងបន្តថា ក្នុងឆ្នាំ២០២៦ រដ្ឋបាលខេត្តគ្រោងរៀបចំស្ថាបនាបញ្ចប់សួនសិល្បៈ វិថីបេតិកភ័ណ្ឌជួសជុលកែលម្អសួនសម្តេចក្រឡាហោម និងដាក់រូបសំណាក់ព្រះវិស្ណុនៅសួនសម្តេចក្រឡាហោម ត្រើយខាងកើតដែលជាការ ផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់ និងឧបត្ថម្ភដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងបុត្រធីតា, រៀបចំដោះស្រាយសំណង់មិនរៀបរយនៅតាមរបងវត្តកណ្តាល និងរបងមន្ទីរពេទ្យឱ្យបានចប់, រៀបចំសួន ចំណតរថយន្តសាធារណៈរៀបចំផ្លូវថ្មើរជើងនៅស្របតាមរបងវត្តកណ្តាល ទៅដល់ផ្លូវជាតិលេខ៥ និងរៀបចំមាត់ស្ទឹង ស្ពានថ្មើរជើងឆ្លងស្ទឹង រៀបចំសួនតោក្បែរស្ពានថ្មចាស់ និងជួសជុលស្ពានថ្មចាស់សម្រាប់ថ្មើរជើង។

 

លើសពីនេះរដ្ឋបាលខេត្តបានចលនារដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យរៀបចំបើកផ្លូវ រំដោះចំណីផ្លូវ កាត់សំយ៉ាប ដាក់បង្គោលភ្លើងសូឡាតាមទីប្រជុំជនក្រុង ស្រុក ឃុំ សង្កាត់និងតាមបណ្ដោយផ្លូវជាតិលេខ៥ និងបន្តដាំដើមឈើក្នុងយុទ្ធនាការផ្ទះ១ខ្នងដើមឈើ១ដើមតាមទីប្រជុំជនក្រុង ស្រុក និងឃុំ សង្កាត់។

 

លោក កើត រិទ្ធ ចង់ឃើញពីតួនាទីដ៏រស់រវើកប្រកបដោយបុរេសកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ដែលនៅកៀកជាមួយប្រជាពលរដ្ឋ ផ្ដួចផ្ដើមគំនិតលើកឡើងពីអ្វីដែលជាតម្រូវការចាំបាច់ នៅមូលដ្ឋានរបស់ខ្លួនយកមកពិភាក្សាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើ ម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅសំដៅធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅក្នុខេត្តបាត់ដំបង។

 

លោកបានគូសបញ្ជាក់ថា ក្រៅពីការខិតខំប្រឹងប្រែងកសាងសមិទ្ធផល និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្រុមការងារត្រូវរៀបចំឱ្យមានវេទិកាសាធារណៈដោះស្រាយបញ្ចប់បញ្ហាសតិអារម្មណ៍របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។

 

លោកជំរុញក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តចុះបំពេញការងារឱ្យបានជិតស្និទកៀកកិតជាមួយប្រជាពលរដ្ឋដើម្បីក្ដាប់ពីសំណើរសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានទាន់ពេលវេលារួមគ្នាប្រែក្លាយការឈឺចាប់ដោយសាការឈ្លានពានពីភាគីថៃទៅជាកម្លាំងសាមគ្គីជាតិឱ្យរឹងមាំ៕