*ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ *រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?

លោក ហេង សួរ៖ កម្មការិនីកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានធានាដល់ការអភិវឌ្ឍប្រទេសជាតិ

(ភ្នំពេញ)៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងទិវាអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកមិញ ដែលរៀបចំដោយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) រួចមក នារសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំឡើងដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុងវិស័យការងារ» នៅទីស្នាក់ការកណ្ដាល។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកមកពីសហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគមចំណុះឱ្យ NACC ប្រមាណជាង ៣០០នាក់ រួមទាំងមានវត្តមានថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) និងតំណាងមជ្ឈមណ្ឌលសាមគ្គីភាព (ACILS) ផងដែរ។

ថ្លែងក្នុងពិធីដ៏រីករាយប្រកបដោយស្មារតីសាមគ្គីភាពនេះ លោករដ្ឋមន្រ្តី បានលើកឡើងថា កម្មការិនីនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមផលិតផលិតផលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ទន្ទឹមនឹងការបំពេញតួនាទីដ៏មមាញឹក នៅក្នុងគ្រួសារ។ ស្របពេលជាមួយគ្នានេះ លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងជាពិសេសសមភាពយេនឌ័រនៅកន្លែងការងារ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់។

កម្មការិនីក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលិតផលធ្វើដំណើរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតចំណូលសម្រាប់គ្រួសារ និងជួយលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកក្នុងការបង្កើនទំហំនាំចេញរបស់ប្រទេសកម្ពុជាផងដែរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដោយបានបង្កើតការងារជាច្រើន និងចូលរួមចំណែកប្រមាណជា ៥៥% នៃការនាំចេញសរុប។ ជាមួយគ្នានេះ វិស័យនេះក៏បានផ្តល់ឱកាសការងារយ៉ាងច្រើនដល់ អតីតពលករខ្មែរមកពីថៃផងដែរ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ប្រធានបទដ៏មានសារៈសំខាន់នេះស្របជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែផ្តល់គុណតម្លៃដល់ស្ត្រីកម្ពុជា ចំពោះការចូលរួមសកម្មភាពក្នុងការសម្រេចចិត្ត និងជំរុញឱ្យមានសន្តិភាព ភាពធន់ និងសុវត្ថិភាពក្នុងសង្គម។ ពិធីដ៏មានអត្ថន័យនេះ មិនមែនគ្រាន់តែជានិមិត្តរូបនោះទេ តែជាការជួបជុំដើម្បីសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានភាពរីកចម្រើនដូចបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានសង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនានា ដែលកម្មករនិយោជិតជាស្ត្រី តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់។

លោរដ្ឋមន្ត្រី បានជំរុញឱ្យសហជីព និងនិយោជក ត្រូវបង្កើនកិច្ចសហការគ្នាក្នុងការដោះស្រាយវិវាទការងារដោយចៀសវាងដាច់ខាតនូវការជ្រើសរើសយក «ការបិទផ្លូវថ្នល់ជាចំណាប់ខ្មាំង» ដែលទង្វើនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋផ្សេងទៀត។

យោងតាមរបាយការណ៍របស់ លោក គឹម ចាន់សំណាង ប្រធាន NACC ក្នុងឆ្នាំ២០២៥ កន្លងទៅ NACC បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដោះស្រាយវិវាទការងារ, ចុះចងក្រងបង្កើតសហជីព, ផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្តិនានា, ចូលរួមក្នុងយន្តការត្រីភាគី ពិសេសជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលករខ្មែរ។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ NACC ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានផ្តល់អនុសាសន៍ឱ្យ NACC បន្តយកចិត្តទុកដាក់បន្ថែមទៀត លើការកសាងជំនឿទុកចិត្ត ដើម្បីទាក់ទាញសមាជិកឱ្យចូលរួមកាន់តែច្រើន តាមរយៈការបង្ហាញពីលទ្ធផលការងារប្រកបដោយតម្លាភាព និងគណនេយ្យភាពដែលជាដៃគូមិនអាចខ្វះ បានក្នុងយន្តការកិច្ចសន្ទនាសង្គមជាមួយនិយោជក និងក្រសួង ដើម្បីដោះស្រាយបញ្ហានានា ព្រមទាំងជួយបង្កើនការជឿជាក់ពីសំណាក់អ្នកវិនិយោគ ក្នុងការបន្តពង្រីកការវិនិយោគ និងបង្កើតឱកាសការងារសមរម្យជូនដល់បងប្អូនកម្មករនិយោជិតបន្ថែមទៀត។

លោកក៏បានជំរុញលើកទឹកចិត្តឱ្យ NACC បន្តរៀបចំកម្មវិធីជួបជុំអបអរសាទរបែបនេះឱ្យបានញឹកញាប់ ដើម្បីពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានឹងគ្នា៕