*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា។

 

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

 

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថារំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨.៥%ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក ដែលជាលទ្ធផលផ្ទាល់កើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថលក្នុងតំបន់។

 

សម្ដេចបវរធិបតី បានរំលេចថា៖ «នៅក្នុងក្របខ័ណ្ឌតំបន់នេះ, កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចជាដៃគូយុទ្ធសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ កម្ពុជាបានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចអត្រាកំណើនរឹងមាំ ក្នុងរយៈពេលមធ្យម ដែលការណ៍នេះបង្កើតឱ្យមានកាលានុវត្តភាពដ៏សម្បើម សម្រាប់ធុរកិច្ច និងការវិនិយោគ»។

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដើម្បីឱ្យប្រតិបត្តិការធុរកិច្ច អាចមានប្រសិទ្ធភាពចំណាយ និងភាពធន់ យ៉ាងពិតប្រាកដបាន ទាមទារឱ្យមានការធ្វើពិពិកម្មមូលដ្ឋានធុរកិច្ច កម្ពុជាបំពេញបន្ថែមដល់មូលដ្ឋានឧស្សាហកម្ម ក្នុងប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងការផ្តល់ជូននូវការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ប្រកបដោយភាពរលូន និងការប្រើប្រាស់បច្ចេកវិទ្យា។

 

បន្ថែមពីនេះ ចាប់តាំងពីការចូលរួមជាមួយអាស៊ានក្នុងឆ្នាំ១៩៩៩ មក, កម្ពុជា បានខិតខំយ៉ាងសកម្ម ក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការធ្វើទំនើបកម្មក្របខ័ណ្ឌគយ និងឡូជីស្ទីក។ យើងទទួលស្គាល់ថា, ក្នុងពិភពនៃធុរកិច្ច, ប្រសិទ្ធភាព គឺជារូបិយប័ណ្ណដ៏ចម្បង។ ក្នុងស្មារតីនេះ, សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស និង បានធ្វើឌីជីថលូបនីយកម្មពេញលេញនូវបរិយាកាសគតិយុត្ត និងនីតិវិធី។ កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា»។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយសេដ្ឋកិច្ចជាតិរបស់កម្ពុជា ត្រូវបានរៀបចំឡើងស្របតាម យុទ្ធសាស្តបញ្ចកោណ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់រយៈពេល ២៥ឆ្នាំ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។ យុទ្ធសាស្ត្រនេះ ត្រូវបានបង្កើតឡើង ដោយឈរសសរស្ដម្ភចំនួន៥ រួមមាន ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា។

 

កម្ពុជា បានផ្តល់អាទិភាពដល់បច្ចេកវិទ្យា ជាសមាសធាតុស្នូលនៃគោលនយោបាយជាតិ ដោយសារកំណើនដែលមានតម្លៃបន្ថែមខ្ពស់ មិនអាចបំបែកចេញពីភាពចាស់ទុំផ្នែកឌីជីថល (Digital Maturity) បានឡើយ។ បច្ចុប្បន្ន, កម្ពុជាបាននិងកំពុងអនុវត្តគម្រោង «បដិវត្តកម្មជំនាញ» ដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនចំនួន ១,៥លាននាក់។

 

ជាមួយគ្នានេះ សម្ដេច បានមានប្រសាសន៍ថា ដោយមានកិច្ចសហការជាមួយមេដឹកនាំឧស្សាហកម្ម ដូចជា ក្រុមហ៊ុន Toyota, កម្ពុជា ធានាថាកម្លាំងពលកម្មរបស់យើង មិនត្រឹមតែត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញការងារប៉ុណ្ណោះទ ប៉ុន្តែថែមទាំងអនុលោមតាមតម្រូវការ ក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ផងដែរ។ កម្ពុជា កំពុងលុបគម្លាតរវាងទ្រឹស្តីសិក្សា និងស្តង់ដារឧស្សាហកម្ម ដើម្បីផ្ដល់ជូនវិស្វករ និងអ្នកជំនាញឯកទេសចាំបាច់ សម្រាប់រោងចក្រ និងគ្រឿងបរិក្ខារទំនើបរបស់វិនិយោគិន។

 

ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ស្របតាមនិន្នាការ និងស្ថានការណ៍ដែលកំពុងវិវឌ្ឍ និងលេចចេញឡើងថ្មី, រាជរដ្ឋាភិបាលបានសម្រួច យុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី ១ និងបានដាក់ចេញនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលមានសសរស្ដម្ភចំនួន ៣ រួមមាន ៖ (១) កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យ សម្រាប់រយៈពេលខ្លី និងមធ្យម; (២) កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ និង (៣) កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជ-កម្មអន្តរជាតិ៕