*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បន្ដដំណើរការលើគន្លងរីកចម្រើនទៅមុខជាលំដាប់ និងលើសពីសេណារីយ៉ូធម្មតា ដើម្បីប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ លើពិភពលោកឆ្នាំ២០៤៥

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះអាស៊ាននៅតែបន្ដដំណើរការលើគន្លងរីកចម្រើនទៅមុខជាលំដាប់ និងលើសពីសេណារីយ៉ូតាមទម្លាប់ធម្មតា (Business as Usual) ដើម្បីសម្រេចគោលដៅប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅលើពិភពលោកត្រឹមឆ្នាំ២០៤៥ បើទោះបីកំពុងជួបប្រទះសម្ពាធផ្នែកប្រជាសាស្ដ្រ និងការថមថយនៃផលិតភាពយ៉ាងណាក្ដី។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាស៊ានបានប្រែក្លាយជាក្បាលម៉ាស៊ីននៃតម្រូវការសកល ដោយតំបន់អាស៊ានបូកបី ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើន៤% ដែលលើសពីអត្រាកំណើនសកលក្នុងរង្វង់៣.៣% ក្នុងឆ្នាំ២០២៦នេះ។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦-២០៣០ ត្រូវបានរៀបចំឡើងជាក្របខ័ណ្ឌឆ្លើយតបរួមគ្នា ក្នុងកម្រិតប្រតិបត្តិការ ដោយមានការសម្លឹងមើលទៅមុខ និងការផ្តោតលើការសម្រេចបានលទ្ធផលជាក់ស្ដែង ដើម្បីឲ្យធន់នឹងការបន្ទច់បង្អាក់ដល់ទីផ្សារ និងបម្រើជាប្រភពនៃកម្លាំងប្រកួតប្រជែងរបស់យើង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីសម្រេចគោលដៅប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅលើពិភពលោកត្រឹមឆ្នាំ២០៤៥ អាស៊ាន កំពុងធ្វើដំណើរឆ្ពោះទៅមុខ លើសពីសេណារីយ៉ូ តាមទម្លាប់ធម្មតា (Business as Usual) […] អាស៊ាននៅបន្តដំណើរលើគន្លងរីកចម្រើនទៅមុខជាលំដាប់។ អាស៊ានបានប្រែក្លាយជាក្បាលម៉ាស៊ីន នៃតម្រូវការសកលដោយតំបន់អាស៊ានបូកបី ត្រូវបានព្យាករណ៍ថានឹងសម្រេចបានអត្រាកំណើន៤% ដែលលើសពីអត្រាកំណើនសកលក្នុងរង្វង់៣.៣%ក្នុងឆ្នាំនេះ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីការងាកទៅរកតំបន់របស់យើង។ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេស ជាសកលបានធ្លាក់ចុះក្នុងអត្រា១១%, រំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង៨.៥% ទៅដល់ទំហំ២២៦ពាន់លានដុល្លារអាម៉េរិក។ អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់សឺមីកុងឌុចទ័រ (Semiconductors), វិស្វកម្មយានយន្ត (Automotive Engineering) និង សេវាកម្មឌីជីថល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ការសម្រេចបានភាពធន់ដ៏រឹងមាំនេះ គឺជាលទ្ធផលផ្ទាល់ ដែលកើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ឌីជីថល ក្នុងតំបន់។ សម្រាប់ក្រុមហ៊ុនលំដាប់សកល ដែលមានបំណងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន, តំបន់អាស៊ាន មិនមែនគ្រាន់តែជាគោលដៅបន្ថែម (Alternative) ទៀតនោះទេ, ប៉ុន្តែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ដែលជាស្នូលសម្រាប់កំណើនរយៈពេលវែង ប្រកបដោយចីរភាព។

នៅក្នុងក្របខ័ណ្ឌតំបន់នេះ កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចជាដៃគូយុទ្ធសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ទោះបីស្ថិតក្នុងបរិបទតំបន់ និងសកល នាបច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ ដោយសម្រេចបានអត្រាកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចអត្រាកំណើនរឹងមាំ ក្នុងរយៈពេលមធ្យម ដែលការណ៍នេះបង្កើតឲ្យមានកាលានុវត្តភាពដ៏សម្បើម សម្រាប់ធុរកិច្ច និងការវិនិយោគ។ នេះបើតាមអ្វីដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម៕