*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

កិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters ! សម្តេចធីបតី ហ៊ុន ម៉ាណែត ថ្លែងថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោក ត្រាំ

(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាកងទ័ពថៃបាន និងកំពុងកាន់កាប់ទឹកដីរបស់កម្ពុជា បន្ទាប់ពីការវាយប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏ដោយ ហើយបានជំរុញឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្ដើមធ្វើការដោះស្រាយជម្លោះព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាពក្នុងសប្ដាហ៍នេះ។ សម្ដេចសង្ឃឹមថាក្រុមប្រឹក្សាសន្តិភាពអាចនឹងដើរតួនាទីមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមបណ្ដោយព្រំដែនដែលសម្ដេចចាត់ទុកថាមានភាពផុយស្រួយ បើទោះជាមានបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ក៏ពិតមែន។ ក្រុមប្រឹក្សាសន្តិភាពត្រូវបានបង្កើតឡើងក្នុងគោលដៅចម្បងដើម្បីតាមដានផែនការសន្តិភាពហ្កាហ្សា ប៉ុន្តែលោក ត្រាំបាននិយាយថាក្រុមប្រឹក្សានេះនឹងដើរតួនាទីដោះស្រាយជម្លោះនៅជុំវិញពិភពលោក។

 

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសាទរផងដែរពីទំនាក់ទំនងកំពុងល្អប្រសើរឡើង ជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា បាន និងកំពុងធ្វើយុទ្ធនាការបង្រ្កាបទីតាំងឆបោកតាមអនឡាញ។ ជុំវិញបញ្ហាព្រំដែន សម្ដេចធិបតីបានគូសបញ្ជាក់ប្រាប់ Reuters ថា «កងទ័ពថៃនៅតែបន្តកាន់កាប់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជាជាច្រើន ទីតាំង។ ការកាន់កាប់នេះគឺវាហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារដោយឯកតោភាគីទៅទៀត»។ សម្ដេចបន្តទៀតថាមិនតែប៉ុណ្ណោះ កងទ័ពថៃទាំងបានដំឡើងទូរកុងតឺន័រ និងបន្លារលួសនៅក្នុងអ្វី ដែលថៃបានទទួលស្គាល់ជាយូរណាស់មកហើយថាជាទឹកដីរបស់កម្ពុជា ដោយរារាំងមិនឱ្យជនភៀសសឹកប្រមាណ៨ម៉ឺននាក់ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាននោះទេ។ នេះមិនមែនជាការចោទប្រកាន់ទេ តែវាគឺការពិតដែលកំពុងកើតឡើង។

 

តាមសម្ដេចធិបតី កម្ពុជាមិនអាចទទួលយកបានឡើយនូវការរំលោភបំពានលើអធិបតេយ្យ ឬបូរណភាពទឹកដីរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ដើម្បីផ្ទៀងផ្ទាត់ការពិត សម្ដេចធិបតីបានសង្កត់ធ្ងន់ថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ គឺត្រូវប្រើប្រាស់យន្ដការបច្ចេកទេសដែលយើងមាន ឈរលើមូលដ្ឋានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន»។ ដូច្នេះសម្ដេចធិបតីសង្ឃឹមថា ថៃនឹងយល់ព្រម ហើយនឹងចាប់ផ្ដើមអនុញ្ញាតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕