*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារ ដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។

គម្រោងនេះមានរយៈពេល២៤ខែ និងដឹកនាំដោយ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជា ១លានដុល្លារអាមេរិក ដែលនឹងជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារ មុខរបរនិងការងារ និងសេវាកម្មជំនាញ។ សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។

គម្រោងនេះក៏នឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ។

នាឱកាសនោះ លោក អ៊ូអិណុ បានមានប្រសាសន៍ថា ប្រទេសជប៉ុនមានមោទនភាពក្នុងការគាំទ្រកម្ពុជា និង ILO ក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករដែលត្រឡប់មកវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះសន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់។ គម្រោងនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុនចំពោះទីផ្សារការងារដែលរួមបញ្ចូល និងមានភាពធន់។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឲ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។ គម្រោងនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស។

ជាមួយនឹងការថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសជប៉ុន ដែលជួយស្តារកិត្តិយស ជីវភាពរស់នៅ និងការទទួលបានការងារសមរម្យសម្រាប់អតីតពលករ លោកស្រី ស៊ាវយៀន ឈាន បានលើកឡើងថា គម្រោងនេះជួយពង្រឹងប្រព័ន្ធសមាហរណកម្មថ្នាក់ជាតិ ដោយតភ្ជាប់ការទទួលស្គាល់ជំនាញ ការផ្គូផ្គងការងារ និងការការពារសង្គម ដោយធានាថា អតីពលករចំណាកស្រុកត្រូវបានគាំទ្រប្រកបដោយប្រសិទ្ធភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រ និងបង្កើនគម្រោងនេះឡើងតាមការស្នើសុំរបស់ក្រសួងការងារ ក៏ដូចជាអរគុណដល់ ILO សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដែលធានាថា អតីតពលករមិនត្រឹមតែទទួលបានការសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពឲ្យអាចកសាងអនាគតដែលមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន៕