*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

អភិបាលខេត្តព្រះវិហារ ប្រាប់អភិបាលស្រុករវៀង ឲ្យពង្រឹងរបៀបរបបការងារក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាព

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានផ្ញើលិខិតទៅអភិបាលស្រុករវៀង លោក ប៊ុន ហួរ ឲ្យពង្រឹងរបៀបរបបការងារក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាព នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

 

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីពង្រឹងរបៀបរបបការងារក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្ត សូមណែនាំដល់ លោកអភិបាលស្រុក ដូចខាងក្រោម៖

 

*ទី១៖ ជំរុញ និងពង្រឹងការផ្តល់សេវាសាធារណៈ ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព មិនរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយ។

 

*ទី២៖ យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចដោយគំនិតច្នៃប្រឌិត មានស្មារតីទទួលខុសត្រូវ គិតគូរពី ឧត្តមប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់អង្គភាព។

 

*ទី៣៖ ពង្រឹងការអនុវត្តមុខងារ សិទ្ធិអំណាច និងតួនាទី ភារកិច្ច របៀបរបបការងារស្របតាមបទប្បញ្ញត្តិ ច្បាប់ និងលិខិតបទដ្ឋានគតិតយុត្តជាធរមាន។

 

*ទី៤៖ សូមបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងប្រជាប្រិយភាពរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀត។

 

លិខិតណែនាំឲ្យចេះធ្វើការផ្ញើជូនអភិបាលស្រុករវៀងខាងលើនេះ បានកើតឡើងក្រោយមានការចែកចាយតាមបណ្តាញសង្គម ចំពោះការបង្ហោះ និងការតូចចិត្តរបស់វីរៈកងទ័ពម្នាក់ ដែលឈរជើងនៅចាន់ក្រហម ទិសភ្នំខ្មោច ដែលបាននិយាយថា លោកអភិបាលស្រុក បានចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនលោក និងគ្រួសារ តែបានប្រើពាក្យសំដីរំលេចពីនិន្នាការបក្សនយោបាយ ដែលមិនគួរឲ្យមានការរើសអើងបែបនេះឡើយ ពោលនៅក្នុងដំណាក់កាលនេះទាំងប្រជាជន កងទ័ព និងរាជរដ្ឋាភិបាល ត្រូវសាមគ្គីគ្នាយ៉ាងរឹងមាំ ដើម្បីទប់ទល់ជាមួយសត្រូវ៕