*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

បណ្ឌិត ចាយ បូរិន តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

 

(កណ្តាល)៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពសសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

 

ក្នុងពិធីនោះ ក៏មានការយាង និមន្ត និងអញ្ជើញចូលរួម ពីសំណាក់សម្តេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ តំណាងអង្គទូត លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប។

 

លោកបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនដល់សម្តេចជាអម្ចាស់ ព្រះរាជគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបាន យាង និមន្ត និងអញ្ជើញចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។

 

លោកបណ្ឌិត ចាយ បូរិន បានសម្ដែងអំណរអរព្រះគុណ និងអរគុណ ចំពោះគណៈកម្មការរៀបចំកម្មវិធីបុណ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាតិមាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ដោយសារកត្តាខាងលើនេះហើយ ទើបផ្តល់ឱកាសឱ្យពុទ្ធបរិស័ទមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរៀបចំពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ ការសូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកនាថ្ងៃនេះ បានយ៉ាងអធិកអធម្យ។ នេះជាកាលានុវត្តភាពសម្រាប់ឱ្យសាសនិក គ្រប់និកាយសាសនាបានប្រកបពិធីកម្មបុណ្យទាន និងសកម្មភាពសាសនារបស់ខ្លួន ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ជាពិសេសជួយបណ្តុះបញ្ញាស្មារតី គុណធម៌ សីលធម៌ និងសុជីវធម៌ដល់មនុស្សនៅក្នុងសង្គម ធ្វើឱ្យសង្គមមានការរីកចម្រើនទាំងផ្នែកសម្ភារៈ និងបញ្ញាស្មារតី។

 

ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ កន្លងទៅនេះ ក្នុងកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ៖ «ឥស្លាម និងពុទ្ធសាសនា» ថា គ្រប់សាសនាទាំងអស់ សុទ្ធតែបានតម្រង់ទិសសាសនិករបស់ខ្លួនឆ្ពោះទៅរកផ្លូវល្អ ប្រកបដោយសីលធម៌ គុណធម៌ មេត្តាធម៌ ភាពស្មោះត្រង់ និងសេចក្តីប្រោសប្រណី ចំពោះមនុស្សជាតិ និងរាល់ជីវិតទាំងអស់នៅលើលោក។

 

លោកបណ្ឌិត ចាយ បូរិន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានអនុញ្ញាតឱ្យក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ រៀបចំពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក។ ពិធីបុណ្យនេះ មិនត្រឹមតែជាការរំលឹកដល់គុណបំណាច់ គម្រូវីរភាពរបស់ក្រុមជំនុំដែលបានខិតខំប្រឹងប្រែង ប្រើប្រាស់អស់ព្រះបញ្ញាញាណ ដើម្បីសិក្សាបកប្រែ ចងក្រង រហូតសម្រេចបានស្នាដៃដ៏អស្ចារ្យ គឺព្រះត្រៃបិដកខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីស្មារតីទទួលខុសត្រូវរបស់ពុទ្ធបរិស័ទគ្រប់រូបត្រូវរួមគ្នាអភិរក្ស ថែរក្សា និងបន្តឆន្ទៈរបស់បុព្វវីរសង្ឃយើងតាមរយៈការសិក្សារៀនសូត្រ និងប្រតិបត្តិទៅតាមព្រះពុទ្ធដីកាដែលមាននៅក្នុងព្រះត្រៃបិដក ដើម្បីកសាងភាពជាពលរដ្ឋល្អក្នុងសង្គមផង និងដើម្បីពង្រឹងនូវព្រះធម៌ ព្រះវិន័យ ដែលជាឫសគល់របស់ព្រះពុទ្ធសាសនា ឱ្យមានភាពរីកចម្រើនជានិច្ចនិរន្តរ៍ ហើយក៏ជាការចូលរួមលើកកម្ពស់ កិត្យានុភាពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។ ជាងនេះទៅទៀត គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងផ្ទុកនូវព្រះពុទ្ធវចនៈ ជាឃ្លាំងផ្ទុកនូវចំណេះដឹងដ៏វិសេសវិសាលបំផុតសម្រាប់មនុស្សជាតិ ដែលមិនគ្រាន់តែជាទស្សនវិជ្ជាជីវិតប៉ុណ្ណោះនោះទេ ថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរដ៏រឹងមាំ។

 

ក្នុងឱកាសនោះដែរ ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្វាយប្រគេន និងជូននូវទស្សនទានមួយចំនួនគឺ៖

 

*ទី១៖ សូមឱ្យពុទ្ធបរិស័ទ ចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា។

*ទី២៖ ចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់គ្រប់សាសនា ទៅជាកម្លាំងសាមគ្គីជាតិតែមួយ។

*ទី៣៖ បន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សាគ្រប់កម្រិត ដោយដាក់បញ្ចូលកម្មវិធីសិក្សាព្រះត្រៃបិដកទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតសិក្សា ដើម្បីបញ្រ្ជាបការយល់ដឹងទ្រឹស្តីពិតរបស់ព្រះពុទ្ធសាសនា ដល់សមណសិស្ស និស្សិត ហើយក៏ជាការចូលរួមថែរក្សា មរតក ប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ បណ្តុះបណ្តាលបាននូវធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌។

*ទី៤៖ បន្តរក្សាសាមគ្គីភាពឱ្យបានល្អរឹងមាំរវាងព្រះសង្ឃ និងព្រះសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទ ឱ្យចេះស្រឡាញ់ និងគោរពរាប់អានគ្នាទៅវិញទៅមក ត្រូវប្រកាន់នូវព្រហ្មវិហារធម៌ទាំង៤ មេត្តា ករុណា មុទិតា និងឧបេក្ខា និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយកោតសរសើរ គោរព និងរៀន