*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូទស្សនកិច្ច នៅអគារធនាគារ «វីង» ដែលមានលក្ខណៈទំនើប និងទាន់សម័យ របស់អ្នកឧកញ៉ា គិត ម៉េង

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូ នៃក្រសួងមុខងារសាធារណៈ អញ្ជើញទស្សនកិច្ច នៅអគារធនាគារ «វីង» របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានទីតាំងស្ថិត នៅលើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។

 

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងគណៈគ្រប់គ្រងធនាគារវីង។

 

ការចុះទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងមកលើវិស័យឯកជន និងការស្វែងយល់ពីវឌ្ឍនភាព នៃការផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល ដ៏ទំនើបរបស់ធនាគារ វីង ដើម្បីចូលរួមចំណែកជំរុញការរីកចម្រើន នៃសេដ្ឋកិច្ចរបស់កម្ពុជា។

 

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ក៏សូមគោរពជូនពរ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងគណៈប្រតិភូ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។

 

ក្រោមការដឹកនាំដ៏ឆ្លាតវៃប៉ិនប្រសព្វ របស់អ្នកឧកញ៉ា គិត ម៉េង បានប្រែក្លាយធនាគារ វីង ជាធនាគារក្នុងស្រុកមួយ ដែលបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាមួយនឹងពានរង្វាន់ធនាគារ ប្រកបដោយនវានុវត្តន៍លំដាប់ពិភពលោកប្រចាំឆ្នាំ២០២៥ ពីស្ថាប័ន The Digital Banker។

 

ធនាគារ វីង ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Royal Group ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាម្ចាស់ មានចក្ខុវិស័យក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ឱ្យប្រជាជនកម្ពុជាគ្រប់រូប បានងាយស្រួល និងធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង ចាប់តាំងពីឆ្នាំ២០០៨។

 

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារធនាគារវីងថៅវើ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានសម្ដែងនូវអបអរសាទរ ចំពោះការរីកចម្រើនរបស់ធនាគារវីង ហើយការរីកចម្រើននេះ បានចូលរួមសម្រួលប្រតិបត្តិការជាច្រើន ផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។

 

សូមជម្រាបថា អគារធនាគារ វីងថៅវើ មានកម្ពស់រហូតដល់១២០ម៉ែត្រ ជាទីស្នាក់ការកណ្តាលរបស់ធនាគារវីង ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញ ដ៏ពេញនិយមជាច្រើន។

 

អគារធនាគារវីងថៅវើ ត្រូវបានរចនាឡើង ដោយមានការគិតគូរ ពីនិរន្តភាពនៅលើផ្ទៃអគារទាំងមូល។ ជាមួយការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់កញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាចឲ្យពន្លឺធម្មជាតិ អាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅ បានយ៉ាងល្អប្រសើរផងដែរ៕