*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅចុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដោយជំរុញឱ្យកុមារចូលរួមបង្ហាញទេពកោសល្យ ភាពច្នៃប្រឌិត និងសមត្ថភាពសិល្បៈរបស់ខ្លួន តាមរយៈបទចម្រៀង ថ្មីៗ ដែលមានអត្ថន័យអប់រំ ស្របតាមវ័យ និងសង្គមកម្ពុជា។

 

មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៥ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និង ទិវាកុមារកម្ពុជា ឆ្នាំ២០២៦។

 

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា នេះជាឆ្នាំទី៣ ហើយដែលក្រសួងព័ត៌មានចាប់ផ្តើមរៀបចំឡើងវិញនូវមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ហើយសម្រាប់ឆ្នាំ២០២៦នេះ ប្រធានបទ និងការតាក់តែងបទចម្រៀងមានការខុសគ្នាខ្លះពីឆ្នាំមុន ដោយគណៈកម្មការរៀបចំនឹងជំរុញលើកទឹកចិត្តឱ្យមានការបណ្តុះស្មារតីស្នេហាជាតិ សាមគ្គីជាតិ ឯកភាពជាតិ,អរគុណដល់វីរកងទ័ព, រឿងរាវកុមារដែលមិនត្រូវការសង្គ្រាម ព្រោះត្រូវបែកពីឪពុក ម្តាយ បងប្អូន ក្រុមគ្រួសារ, កុមារត្រូវការសន្តិភាព កុមារត្រូវការទៅសាលា សិក្សារៀនសូត្រ និងការរំលឹកកុមារនៅក្នុងសង្គ្រាម, កុមារនៅក្នុងតំបន់ភៀសសឹក។

 

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា បទចម្រៀងដែលចូលរួមប្រកួតប្រជែង នឹងត្រូវបង្កើតឡើងដោយការតាក់តែងនិពន្ធថ្មី ទាំងទំនុកច្រៀង និងបទភ្លេង ពីសំណាក់ប្អូនៗកុមារា-កុមារី លោកគ្រូ- អ្នកគ្រូ និងមាតា-បិតាសិស្ស។

 

លក្ខខណ្ឌនៃការចូលរួមប្រឡង៖ សិស្សានុសិស្ស ដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ ចូលរួមជាក្រុម ១ក្រុម ចំនួន ៥នាក់ ក្រុមមួយៗត្រូវតាក់តែងនិពន្ធបទចម្រៀងថ្មីចំនួន ២បទ (ទំនុកច្រៀង និងបទភ្លេង) ដែលមានអត្ថន័យ ផ្តោតលើការអប់រំជាចម្បងដូចជា ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ និងចាស់ព្រឹទ្ធាចារ្យ ការស្រលាញ់ការសិក្សា ការថែរក្សាបរិស្ថាន ការគោរពច្បាប់ចរាចរណ៍ ការចៀសឆ្ងាយ ពីគ្រឿងញៀន និងបញ្ហាសង្គមផ្សេងៗ ជាពិសេសត្រូវតាក់តែងឱ្យសមស្របនឹងវ័យរបស់កុមារ។

 

តាមរយៈនេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ សាលារដ្ឋ-ឯកជន សូម ជួយជំរុញ និងលើកទឹកចិត្តកុមារា-កុមារីឱ្យមានភាពក្លាហាន និងចូលរួមក្នុងមហោស្រពនេះឱ្យបានច្រើនកុះករ ៕