*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

វិចារណកថា៖ ការពិតនៃគុណភាពខ្យល់, យើងបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរកំហុសមកលើយើង

ភ្នំពេញ)៖ ផ្ទៃមេឃពណ៌ខៀវមិនអាចកើតមានឡើង តាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ ប្រទេសកម្ពុជា បានធ្វើការដោះស្រាយបញ្ហាបំពុលខ្យល់ជារឿយៗ និងជាប្រព័ន្ធ ដើម្បីរក្សាឱ្យខាងតែបាននូវគុណភាពខ្យល់នៅកម្ពុជា សម្រាប់ប្រជាជនកម្ពុជាផង និងសម្រាប់ប្រទេសជិតខាងផង។

 

ខណៈដែលបញ្ហាបំពុលខ្យល់កំពុងក្លាយជាវិបត្តិសុខភាពសាធារណៈសកល ទំនុកចិត្ត និងភាពស្មោះត្រង់លើទិន្នន័យវិទ្យាសាស្ត្រ បានក្លាយជាអាវុធដ៏សំខាន់បំផុតសម្រាប់ដោះស្រាយបញ្ហានេះ។ ប្រទេសកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវ «តម្លាភាពនៃទិន្នន័យខ្យល់» ដោយមិនលាក់លៀម និងមិនប្រើប្រាស់ល្បែងនយោបាយទម្លាក់កំហុស ដើម្បីបិទបាំងភាពអសកម្មរបស់ខ្លួនឡើយ។

 

១៖ ភាពស្មោះត្រង់ដើម្បីសុខភាពប្រជាពលរដ្ឋ

 

ប្រទេសកម្ពុជាយល់ច្បាស់ថា ការទទួលស្គាល់ការពិតនៃប្រភពបំពុលក្នុងស្រុក មិនមែនជាការបង្ហាញភាពទន់ខ្សោយនោះទេ ប៉ុន្តែវាគឺជាសញ្ញានៃ ការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋកម្ពុជា។ ប្រទេសកម្ពុជា បានវិនិយោគលើប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ដែលផ្តល់ទិន្នន័យជាក់ស្តែង (Real-time data) លើកំហាប់ភាគល្អិត PM2.5។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយជាប្រចាំថ្ងៃជូនសាធារណជនយល់ដឹង។ តាមរយៈការបញ្ចេញទិន្នន័យ ត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់ដោយចំហនេះ ប្រទេសកម្ពុជាបានផ្តល់អំណាចឱ្យពលរដ្ឋខ្លួនឯងអាចការពារខ្លួន និងជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់បរិស្ថានលើរោងចក្រ និងឧស្សាហកម្មក្នុងស្រុកដោយគ្មានការលើកលែង។ នេះគឺជា «ភាពស្មោះត្រង់ដែលសង្គ្រោះជីវិត»។

 

២៖ បញ្ឈប់វប្បធម៌ «ទម្លាក់កំហុស» និង «ជាតិនិយមបិទបាំងផ្សែង»

 

ផ្ទុយស្រឡះពីប្រទេសកម្ពុជា យើងសង្កេតឃើញថា ប្រទេសជិតខាងខ្លះតែងតែប្រើប្រាស់យុទ្ធសាស្ត្រ «បង្វែរដាន»។ រាល់ពេលដែលខ្យល់ពុលឡើងដល់កម្រិតអាសន្ន ពួកគេតែងតែចង្អុលមុខមកប្រទេសកម្ពុជា ឬប្រើលេស «ខ្យល់បក់ឆ្លងដែន» ដើម្បីដោះសារចំពោះបរាជ័យនៃគោលនយោបាយក្នុងស្រុករបស់ខ្លួន។ ការប្រើប្រាស់ «ជាតិនិយម» ឬការបញ្ជាឱ្យប្រព័ន្ធផ្សព្វផ្សាយសរសេរភូតភរ ដើម្បីការពារមុខមាត់រដ្ឋាភិបាលក្នុងបញ្ហាបរិស្ថាន គឺជាទង្វើអសីលធម៌បំផុត។ ផ្សែងពុលមិនស្គាល់ព្រំដែន ហើយវាក៏មិនចេះស្តាប់បង្គាប់តាមការឃោសនាអកុសលនោះដែរ។ ការទម្លាក់កំហុសឱ្យប្រទេសជិតខាង មិនត្រឹមតែបំផ្លាញទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបណ្តោយឱ្យពលរដ្ឋខ្លួនឯងស្លាប់ក្នុងផ្សែងពុល ដោយសារតែមិនព្រមដោះស្រាយឫសគល់នៃបញ្ហាក្នុងស្រុក។

 

៣៖ ការអំពាវនាវ

កិច្ចសហការផ្អែកលើវិទ្យាសាស្ត្រ មិនមែនមនោសញ្ចេតនា ក្នុងនាមជាប្រទេសដែលរស់នៅក្រោមមេឃតែមួយ កម្ពុជាសូមអំពាវនាវយ៉ាងទទូចដល់ប្រទេសជិតខាងទាំងអស់៖

– ហ៊ានទទួលស្គាល់ការពិត៖ សូមបញ្ឈប់ការទម្លាក់កំហុសមកលើប្រទេសកម្ពុជាហើយងាកមកពិនិត្យប្រភពបំពុលក្នុងស្រុករបស់ខ្លួន (រោងចក្រ ភ្លើងឆេះព្រៃ និងការបំភាយឧស្ម័ន) ដោយភាពត្រឹមត្រូវតាមបច្ចេកទេស

 

– ចែករំលែកទិន្នន័យដោយតម្លាភាព៖ មានតែការប្រើប្រាស់ទិន្នន័យផ្កាយរណប និងព័ត៌មានវិទ្យាសាស្ត្ររួមគ្នាប៉ុណ្ណោះ ទើបយើងអាចកំណត់ប្រភពបំពុលបានច្បាស់លាស់ និងរកដំណោះស្រាយរួម

 

– វិជ្ជាជីវៈសារព័ត៌មាន៖ សូមឱ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ប្រើប្រាស់ប៊ិច ដើម្បីជម្រះផ្សែងពុល តាមរយៈការចុះផ្សាយព័ត៌មានពិត ដើម្បីដាក់សម្ពាធឱ្យមានការកែទម្រង់ច្បាប់បរិស្ថាន មិនមែនប្រើប៊ិចដើម្បីបក់ផ្សែងបិទបាំងភ្នែករាស្ត្រឡើយ។

 

ជារួមមក ខ្យល់ពុលបក់មិនស្គាល់ព្រំដែននោះទេ ដំណោះស្រាយសកលដែលយូរអង្វែងបំផុត គឺប្រទេសនីមួយៗត្រូវ ហ៊ានសំឡឹងមើលការពិត និងកែលម្អគុណភាពខ្យល់ក្នុងស្រុកខ្លួនឯងឱ្យបានល្អបំផុត។ តួយ៉ាងប្រទេសកម្ពុជារក្សានូវគុណភាពខ្យល់ខ្លួនបាន ហើយមិនមានការសាយភាពជាតិពុលទៅប្រទេសដទៃទៀតឡើយ។

 

នៅពេលដែលគ្រប់រដ្ឋទាំងអស់ឈប់សាយភាយជាតិពុលចេញពីដែនដីរបស់ខ្លួន និងឈប់ប្រើលេសទម្លាក់កំហុសដាក់គ្នា នោះផ្ទៃមេឃពណ៌ខៀវនឹងត្រលប់មកវិញ។ យើងរួមគ្នាទាំងអស់គ្នា នោះគុណភាពខ្យល់នឹងល្អទូទាំងពិភពលោក៕

 

ដោយ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន