*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាឧបត្ថម្ភ ១០ម៉ឺនដុល្លារ ពីសប្បុរសជនមកពីអាល្លឺម៉ង់ ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក UDO BöTTCHER និងលោកស្រី SOPHEA BöTTCHER មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកគត់ ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

 

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងរួមចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

 

សូមបញ្ជាក់ផងដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA រួមជាមួយ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បាននិងកំពុងបំពេញកិច្ចការមនុស្សធម៌ជាច្រើន តាមរយៈកម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋានសុខាភិបាល ចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ គ្រប់ទីតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាចំណែករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវសុខភាពល្អមាំមួន និងជីវភាពល្អប្រសើរ។

 

ក្នុងនោះផងដែរ ដោយទឹកចិត្តចង់រួមចំណែកជាមួយសមាគម ក៏ដូចជាចូលរួមជួយជីវិតប្រជាជនកម្ពុជា សប្បុរសជនជាច្រើនទាំងក្នុង និងក្រៅប្រទេស តែងផ្តល់ជំនួយមិនថាជាសម្ភារៈ មិនថាជាថវិកា ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលនេះជាកម្លាំងសាមគ្គីដ៏រឹងមាំមួយក្នុងស្មារតី ខ្មែរតែមួយ។

 

ជាក់ស្តែង លោក UDO BöTTCHER និងលោកស្រី SOPHEA BöTTCHER ដែលត្រូវបានគេស្គាល់ថាជាសប្បុរសជនប្រកបដោយទឹកចិត្ត និង បេះដូងស្រលាញ់ខ្មែរបាននិងកំពុងជួយ ហើយនឹងបន្តជួយបន្ថែមទៀតនាពេលអនាគតប្រកបដោយឆន្ទ:មោះមុត និងជ្រះថ្លាបំផុត ៕