*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលសម្ភារៈចំនួន ៥០០កញ្ចប់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាននៃក្រសួងព័ត៌មាន សម្រាប់ចែកជូនជនភៀសសឹក

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលសម្ភារៈចំនួន ៥០០កញ្ចប់ ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាន នៃក្រសួងព័ត៌មាន សម្រាប់បន្តនាំទៅចែកជូនជនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ ក្នុងសកម្មភាពឈ្លានពានរបស់ពួកគេ បាញ់ស្រោចចូលភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរ។

 

អំណោយនេះត្រូវបានលោកស្រី ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីក្រោមឱវាទរៀបចំសម្ភារៈទាំង៥០០កញ្ចប់ ដោយក្នុង១កញ្ចប់ មានចំនួន ៨មុខ បន្ថែមនូវម៉ាស់១កញ្ចប់ផងដែរ។

 

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។

 

សង្គ្រាមព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ព បានឈានចូលដល់ថ្ងៃទី១៧ ហើយ គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ សង្គ្រាមកើតពីការឈ្លានពាននេះបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ជាជនស៊ីវិល ២១នាក់ ស្លាប់បាត់បង់ជីវិត, ជាង ៨០នាក់រងរបួស និងជាង ៦០ម៉ឺននាក់ បានចាកចោលផ្ទះសម្បែង។ សង្គ្រាមនេះ ក៏បានបំផ្លាញផ្ទះសម្បែង សាលារៀន អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ជាច្រើនរបស់កម្ពុជា។

 

រហូតដល់ថ្ងៃទី២៤ ខែធ្នូ កងទ័ពថៃ នៅតែបន្តបើកការឈ្លានមកលើអធិប តេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្លាំងក្លា ដោយប្រើយុទ្ធោបករណ៍ ជាច្រើនប្រភេទមានកាំភ្លើងតូចធំ ដ្រូន យន្តហោះ នាវាជើងទឹកជាដើម បាញ់ផ្លោង និងទម្លាក់គ្រាប់លើដែនដីរបស់កម្ពុជា៕