*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត*បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ! ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍*អគ្គស្នងការនគរបាលជាតិ ជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៤ នៅវរសេនាតូចនគរបាលការពារព្រំដែនគោក៩០៥ ខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ*ម្ចាស់រថយន្ដ MERCEDES BENZ បុកមនុស្សស្លាប់៦នាក់ រួមទាំងកូនក្នុងផ្ទៃ នៅខេត្តបាត់ដំបងឈ្មោះ ស៉ីវ ជ័យសិដ្ឋ ជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឆ្នាំ២០២៥ និងលើកទិសដៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង, អនុផែនការងារជំនាញ, លោក-លោកស្រីនាយ-នាយរងការិយាល័យជំនាញ លោក អធិការ-អធិការងនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ នាយផ្នែកការិយាល័យជំនាញ និងមន្រ្តីពាក់ព័ន្ធ។

 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរង ទទួលផែនការងារសេនាធិការ ឡើងរាយការណ៍នូវរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 

បន្ទាប់មកទៀតលោកស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន, ផែនការងារនគរបាលព្រហ្មទណ្ឌ, ផែនការងារនគរបាលចរាចរណ៍, ឡើងធ្វើបទបង្ហាញពីបទពិសោធន៍ដឹកនាំការងារប្រចាំថ្ងៃ និងវិធានការណ៍បង្ការទប់ស្កាត់ព្រមទាំងវិធានការណ៍ដោះស្រាយបញ្ហាប្រឈម សំណូមពរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ យកទៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ អនុវត្តការងារកាន់តែមានប្រសិទ្ធភាព។

 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើង និងកោតសរសើរដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានយកចិត្តទុកដាក់អនុវត្តការរងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន ប្រកបដោយសុខសុវត្ថិភាព តាមរយៈការអនុវត្តន៍ គោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព។

 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងបន្តស្រាវជ្រាវបង្រ្កាបមុខសញ្ញា ប្រព្រឹត្តបទល្មើសដែលនៅសេសសល់ដើម្បីយកទៅអនុវត្តច្បាប់ និងខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនជាប្រចាំ ដោយមិនដកថយឡើយ បន្តដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ដោយពិនិត្យឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យជនរងគ្រោះស្លាប់មានការកើនឡើង បន្តទប់ស្កាត់រថយន្តធុនធំ ចូលក្រុងខុសពេលវេលា និងស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយម៉ឺងម៉ាត់ បង្ការបង្រ្កាបក្មេងទំនើង និងបទល្មើសផ្សេងៗផងដែរ។

 

លោកឧត្តមសេនីយ៍ស្នងការ ក៏បានវាយតម្លៃនិងកោតសរសើរចំពោះកងកម្លាំងជំនាញព្រហ្មទណ្ឌ បានខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌ លួច ឆក់ប្លន់ ក្មេងទំនើង មានសមត្ថភាពបង្រ្កាបអស់ប្ញសគល់ និងប្រើប្រាស់សកម្មភាពចេញល្បាត តាមវិធានការណ៍ជំនាញ និងរួមសហការគ្នាបានល្អគ្រប់ផ្នែកនិងជំនាញ៕