*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត*បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ! ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍*អគ្គស្នងការនគរបាលជាតិ ជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៤ នៅវរសេនាតូចនគរបាលការពារព្រំដែនគោក៩០៥ ខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ*ម្ចាស់រថយន្ដ MERCEDES BENZ បុកមនុស្សស្លាប់៦នាក់ រួមទាំងកូនក្នុងផ្ទៃ នៅខេត្តបាត់ដំបងឈ្មោះ ស៉ីវ ជ័យសិដ្ឋ ជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កងទ័ពនិងប្រជាជនខ្មែរ មិនបានបាក់ទឹកចិត្តទេ ផ្ទុយទៅវិញ គឺបានកែប្រែការឈឺចាប់ជាកម្លាំងចិត្ត វាយបកទៅកាន់សត្រូវ យ៉ាងខ្លាំងក្លាបំផុត

ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា វីរៈកងទ័ពដ៏អង់អាចក្លាហ៊ាន និងប្រជាជនកម្ពុជា ដែលមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល មិនបានបាក់ទឹកចិត្តសូម្បីតែបន្តិចចំពោះការឈ្លានពានរបស់ថៃ តែផ្ទុយទៅវិញបានប្រែក្លាយការឈឺចាប់ទៅជាកម្លាំងចិត្តដ៏មានថាមពលកាន់តែខ្លាំងក្លា វាយបកតបតទៅលើសត្រូវឈា្លនពានយ៉ាងខ្លាំងក្លាបំផុត។

 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ែន បូណា បានបញ្ជាក់ដូច្នេះថា «វីរកងទ័ពដ៏អង់អាចក្លាហ៊ាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល មិនបានបាក់ទឹកចិត្តសូម្បីតែបន្តិច ផ្ទុយទៅវិញពួកគេបានប្រែក្លាយការឈឺចាប់នេះ ឱ្យទៅជាកម្លាំងចិត្តដ៏មានថាមពលកាន់តែខ្លាំងក្លា ហើយរួមគ្នាជាធ្លុងមួយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន និងបានវាយបកតបតទៅលើសត្រូវឈា្លនពានវិញយ៉ាងខ្លាំងក្លាបំផុត ដែលធ្វើឱ្យពួកគេរងការខូចខាតយ៉ាងធ្ងន់ធ្ងរហួសពីការស្មានទុក»។

 

លោកបានបន្ថែមថា ទឹកចិត្តដ៏មុះមុតអង់អាចក្លាហានរបស់ វីរៈកងទ័ព វីរៈកងនគរបាលជាតិ ព្រមទាំងកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ បានកើតឡើងដោយសារតែពួកគេមានភាពកក់ក្តៅ និងមានទំនុកចិត្តទាំងស្រុងទៅលើថ្នាក់ដឹកនាំដ៏មានបទពិសោធន៍ខ្ពស់ ដែលលោកដឹកនាំបញ្ជា និងដាក់ចេញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ក្នុងការប្រឆាំងជាមួយសត្រូវឈ្លានពានទឹកដី។

 

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះវីរៈកងទ័ព វីរកងកម្លាំងនគរបាលគ្រប់ប្រភេទ នៅក្នុងសមរភូមិ តាមរយៈការផ្គត់ផ្គង់ និងមើលថែទាំកងកម្លាំងបានយ៉ាងល្អផងដែរ៕