*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា រម្លឹកមន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវក្តាប់ព្រឹត្តិការណ៍ និងចេះសម្រួចមុំព័ត៌មាន ដើម្បីឆ្លើយតបនឹងតម្រូវការមិត្តអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយទំនើប

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកបន្ថែមដល់មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវក្តាប់ឱ្យជាប់នូវព្រឹត្តិការណ៍ព័ត៌មានដែលបានកើតឡើង និងត្រូវចេះសម្រួចមុំព័ត៌មាន ឱ្យមានខ្លឹមសារល្អ ដើម្បីឆ្លើយតបនឹងតម្រូវការមិត្តអ្នកអាន មិត្តអ្នកស្តាប់។ ដូច្នេះ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាព។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ជាសេនាធិការចំណុះឱ្យក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានន័យថា ជាសំឡេងរបស់រាជរដ្ឋាភិបាល ជាស្ថាប័ន ឬជាអង្គភាព ដែលធ្វើកិច្ចការងារបម្រើឱ្យរាជរដ្ឋាភិបាលទៅលើផ្នែកព័ត៌មាន ដែលចំណុចនេះយើងត្រូវតោងគិតថា តើការផលិតព័ត៌មានរបស់យើង គឺគ្រាន់តែជាការសរសេរព័ត៌មានដើម្បីគ្រាន់តែសរសេរ ហើយផ្សព្វផ្សាយបែបពិធីការ ឬក៏យើងត្រូវធ្វើយ៉ាងម៉េច។

 

ការរម្លឹកបន្ថែមបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ស្របពេលដែលអគ្គនាយកដ្ឋានវិទ្យុជាតិ បានរៀបចំវគ្គទម្រង់ទិសលើគុណភាពនៃការសរសេរព័ត៌មាន និងការផលិតមាតិកាព័ត៌មានសម្រាប់អ្នកសរសេរអត្ថបទព័ត៌មាន។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក៏បានពញ្ញាក់ស្មារតីដល់មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន មិនត្រូវសរសេរព័ត៌មានបែបពិធីការ និងមានមានខ្លឹមសារវែងអន្លាយពេកដែលនាំឱ្យមិត្តអ្នកអាន និងមិត្តអ្នកស្តាប់មានធុញទ្រាន់។ ដូច្នេះ ការចេះចាប់មុំព័ត៌មានល្អ គឺជារឿងចាំបាច់បំផុតនៅក្នុងដំណាក់កាលរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបទំនើប។

 

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកបន្ថែមយ៉ាងដូច្នេះថា៖ «មុននឹងសរសេរព័ត៌មាន ត្រូវមានមុំ យើងទៅចូលរួមព្រឹត្តិការណ៍អីមួយ យើងបានតែព័ត៌មានមួយគត់ មូលហេតុទី១៖ ទៅយកព័ត៌មានមែន ប៉ុន្តែ ព្យាយាមទៅរកសន្ទរកថា អត់អង្គុយស្តាប់ទេ ចំណុចហ្នឹងខុសមួយ, ទី២៖ ចូលទៅយកព័ត៌មាន ស្តាប់ ប៉ុន្តែ ផ្តោតតែលើប្រធានបទដែលបានចូលរួម។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើគឺការក្តាប់ឱ្យជាប់មុំព័ត៌មាន កាលដែលយើងចាប់ផ្តើមសរសេរព័ត៌មាន គឺត្រូវតែក្តាប់មុំព័ត៌មាន មុំរបស់យើង គឺមុំ ៣៦០ឌឺក្រេ»។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងថា ដើម្បីសរសេរព័ត៌មានប្រកបដោយខ្លឹមសារល្អ និងមានការចាប់ អារម្មណ៍ពីសាធារណជន អ្នកសារព័ត៌មានចាំបាច់ត្រូវសម្រួចលើមុំព័ត៌មាននៃព្រឹត្តិការណ៍ដែលកើតឡើង ដោយព្រឹត្តិការណ៍កើតឡើងនឹងមានមុំព័ត៌មានច្រើនឱ្យអ្នកសារព័ត៌មានជ្រើសរើស ហើយការជ្រើសរើសមុំសរសេរព័ត៌មាន គឺត្រូវឈរលើមូលដ្ឋាននៃតម្លៃព័ត៌មាន។ មិនមែនគ្រប់ព័ត៌មានដែលយើងបានឮ បានដឹង និងបានឃើញ សុទ្ធតែមានតម្លៃដែលត្រូវសរសេរជាព័ត៌មាននោះទេ ហើយថា អ្នកសារព័ត៌មានអាជីពបានកំណត់លក្ខខណ្ឌមួយចំនួនដើម្បីសម្រេចថាតើ ព័ត៌មានដែលពួកគេបានឃើញ បានឮ និងបានដឹងនោះ គួរត្រូវសរសេរដើម្បីបោះពុម្ពផ្សាយនៅលើទំព័រសារព័ត៌មានដែរ ឬទេ៕