*ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា*នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី*នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនត្រូវការពឹងប្រទេសជិតខាងណា ដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ, ថៃគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន

ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ កម្ពុជាក៏មិនត្រូវការពឹងប្រទេសជិតខាងណា ដើម្បីដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ហើយប្រទេសថៃគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន។

 

ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយ លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែតុលានេះ។

 

សម្តេចបានបញ្ជាក់តាមបណ្តាញសង្គមថា ក្នុងជំនួបភាគីទាំងពីរ បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ សម្តេចបានបញ្ជាក់ថា ក្នុងពេលជាមួយគ្នា កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

 

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះ បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ខ្ញុំបានជម្រាបជូនលោកជំទាវ គីម ជីណា ថា ប្រសិនករណីនេះជាការពិត ខ្ញុំសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ»។

 

សម្តេចបានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និងមិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ។

 

សូមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ៕