*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្តេចពិជ័យសេនា ទៀ បាញ់៖ ការរិះគន់ដំណើរទៅវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ថាជាការឈ្លានពានវៀតណាមលើកម្ពុជានោះ គឺជារឿងញុះញង់ 

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកថា ការរិះគន់ចំពោះ ដំណើរទៅវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ថាជាការឈ្លានពានរបស់វៀតណាមលើកម្ពុជានោះ គឺជារឿងញុះញង់។

 

បើតាមសម្តេចពិជ័យសេនា ទៀត បាញ់ អ្នកនិយាយខុសមួយទៅហើយ តែមានអ្នកមួយចំនួនទៅចែករំលែកបន្តទៀត។ សច្ចភាពប្រវត្តិសាស្ត្រ នៅតែជាសច្ចភាព ទោះបីជាមានការមួលបង្កាច់យ៉ាងណាក៏ដោយ ក៏មិនអាចទៅរួចនោះឡើយ។

 

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៩ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

 

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានឃើញនូវអ្នកអគតិមួយចំនួនបានលើកឡើង ខុសឆ្ងាយណាស់ ជាពិសេសគឺការញុះញង់បំបែកបំបាក់សាមគ្គីភាពកម្ពុជានិងវៀតណាម គេចាត់ទុកថា ដំណើរសម្តេចតេជោ ទៅវៀតណាមនេះ គឺថា […] ទៅហើយគ្មានលទ្ធភាពអីមកទៀតទេ ដោយសារវៀតណាមបានរៀបចំហើយ ចូលឈ្លានពាន ចូលមកលើកបន្តុក (អ្នកដឹកនាំ) ចេះតែពួយទៅ។ តែយ៉ាងណាក៏ដោយនេះជាការញុះញង់»។

 

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា «អ្នកនិយាយវាម្យ៉ាងហើយ តែខ្ញុំឆ្ងល់មានអ្នកមួយចំនួនវាជឿនេះ វាខំផ្សាយទៅទៀត។ អ្នកមួយចំនួននិយាយពិបាកស្តាប់តែម្តង បានជាយើងអះអាងឲ្យបានច្បាស់ថា សច្ចភាពប្រវត្តិសាស្ត្រ នៅតែជាសច្ចភាព។ អ្នកឯងចង់មួលបង្កាច់បបែបណា ក៏មិនអាចទៅរួចដែរ»។

 

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា សច្ចភាពប្រវត្តិសាស្ត្រ មនុស្សម្នាបានដឹងហើយរឿងនេះ ជាពិសេសចលនាសហភាពសហព័ន្ធយុវជនកម្ពុជា ជួយផ្សាយបានច្រើន។ អ្នកនិយាយមិនពិត បានបរាជ័យហើយ និងបើនិយាយមួយបែបទៀត អ្នកគ្មានដីនៅ ឬអ្នករស់នៅស្រុកគេ គិតតែនិយាយផ្តេសផ្តាស សូមស្លាប់នៅស្រុកគេចុះ ខណៈកម្ពុជាធ្វើបានកម្រិតនេះហើយ គេនៅតែប្រឆាំង។

 

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា គុណូបការៈរបស់កងទ័ពវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ រហូតរំដោះប្រទេសពីរបបខ្មែរក្រហម និងកសាងប្រទេសពីបាតដៃទទេ រហូតមានអ្វីគ្រប់យ៉ាង តែបែរជាអ្នកប្រឆាំងថា ការដឹកនាំសព្វថ្ងៃនេះប្រជាពលរដ្ឋចេះតែក្រទៅវិញ៕