*សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០ *ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជសវនាការ ជូនលោក Wang Yi ក្នុងនាមលោកប្រធានាធិបតី Xi Jinping *សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំសហការី ប្រារព្ធពិធីសូត្រមន្តនិងរាប់បាត្រព្រះសង្ឃ៩១អង្គ ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម គម្រប់៩០ចូល៩១ព្រះវស្សា *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣៥ អាស៊ាន-រុស្ស៊ី នៃកិច្ចសហប្រតិបត្តិការ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ*អុសឈើរាប់សិបម៉ែត្រគូបកាប់ដឹកជញ្ជូនជារៀងរាល់ថ្ងៃដោយសារតែមានឈ្មួញដែលល្បីល្បាញមានឈ្មោះថាចែមុំៗ បានកំពុងប្រមូលទិញទាំងអុសស្រុកពិសេសអុសព្រៃដោយមិនខ្វល់អំពីការបាត់បង់ផលប៉ះពាល់អនុផលព្រៃឈើដែលត្រូវបានរក្សាការពារដោយជម្រកបរិស្ថាន ខណះមន្ត្រីមានសមត្ថកិច្ចជំនាញហាក់ដូចជាមិនបានដឹងទាល់តែសោះ! (វគ្គ១)!*សម្តេចតេជោ ហ៊ុន សែន៖ សមាជិកអង្គការហ្វ្រង់កូហ្វូនី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យតួនាទីអង្គការនេះកាន់តែមានសក្តានុពល*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា*កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល បន្តចុះឆែកឆេរផ្ទះលក់ទំនិញសង្ស័យនាំពីថៃ ១កន្លែង នៅក្រុងតាខ្មៅ, ម្ចាស់ផ្ទះត្រូវបាននាំមកសួរនាំ*ក្រសួងអធិការកិច្ច រៀបចំវេទិកាសុខភាព ស្តីពី «ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម» ជូនមន្ដ្រីបុគ្គលិក*តំណាងអយ្យការលោក វ៉ិត មឃៈ និងគណៈកម្មការចម្រុះខណ្ឌច្បារអំពៅ សម្រេចបិទទីតាំងស្តុកទំនិញនាំចូលពីថៃមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតនាំកូនស្រីទៅលេងតំបន់ផាប់ស្ទ្រីត (Pub Street) នៅខេត្តសៀមរាប នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ *សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជឿជាក់ថាមិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាភ្ញាក់ផ្អើលពេលឃើញផ្ទាល់ភ្នែកពីមុខមាត់ថ្មី និងស្ថានភាពពិតរបស់កម្ពុជា គឺខុសគ្នាខ្លាំងទៅនឹងការលឺ និងអានតាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា បន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី*ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំនាញ TVET និងបរិញ្ញាបត្រ មានតម្លៃស្មើគ្នា *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន៧០ម៉ឺននាក់ ក្នុងចំណោមផែនការ១លាន ៥សែននាក់*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ និងក្រសួងការងាររៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជាគន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង«គន្លងវិជ្ជាជីវៈ» 

អុសឈើរាប់សិបម៉ែត្រគូបកាប់ដឹកជញ្ជូនជារៀងរាល់ថ្ងៃដោយសារតែមានឈ្មួញដែលល្បីល្បាញមានឈ្មោះថាចែមុំៗ បានកំពុងប្រមូលទិញទាំងអុសស្រុកពិសេសអុសព្រៃដោយមិនខ្វល់អំពីការបាត់បង់ផលប៉ះពាល់អនុផលព្រៃឈើដែលត្រូវបានរក្សាការពារដោយជម្រកបរិស្ថាន ខណះមន្ត្រីមានសមត្ថកិច្ចជំនាញហាក់ដូចជាមិនបានដឹងទាល់តែសោះ! (វគ្គ១)!

ខេត្តកំពត និងកំពង់ស្ពឺ :យោងតាមប្រភពព័ត៌មានដែលត្រូវបានផ្ដល់ជាយូរថ្ងៃខែរហូតមកដល់បច្ចុប្បន្ននេះគិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវស៊ើបអង្កេត ផ្សព្វផ្សាយជុំវិញករណីឈ្មួញដែលរកស៊ីដឹកជញ្ជូនទិញអុសដើម្បីដឹកតាមរថយន្តប្រភេទ V1 ជាច្រើនគ្រឿងទាំងថ្ងៃឬយប់ដែលស្ថិតនៅក្នុងតំបន់មួយចំនួនដូចជានៅតាមបណ្តោយផ្លូវលេខ៤៣ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចនៃខេត្តកំពង់ស្ពឺ ឆ្ពោះទៅឃុំតាកែននៃស្រុកឈូក ខេត្តកំពត។

ជាក់ស្ដែងកន្លងមករហូតមកដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានរថយន្តមួយចំនួនបានធ្វើការដឹកជញ្ជូនអុសព្រៃលាយឡំនិងអុសក្នុងស្រុកដើម្បីបំភាន់ភ្នែកសាធារណះជន។

ពលរដ្ឋដែលជាអ្នកដឹកជញ្ជូនតាមគោយន្តមួយចំនួនបានបញ្ជាក់ប្រាប់អំពីការទិញអុសឈើព្រៃរបស់ពួកគេដែលមួយថ្ងៃៗពួកគេព្យាយាមធ្វើការកាប់ព្រៃឈើក្នុងតំបន់មួយចំនួនដើម្បីសម្រាប់លក់ឲ្យឈ្មួញដែលមានឈ្មោះថាចែមុំ ដោយប្ដូរនឹងលុយជាថ្នូរសម្រាប់កម្មភាពនេះបើទោះបីជាអំពើខុសច្បាប់ក៏ដោយ។
ជាការពិតកាលពីរាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ យុវជនម្នាក់បានបង្ហើបប្រាប់មកសារព័ត៌មានថារូបគាត់បានចូលកាប់ព្រៃឈើដើម្បីលក់ក្នុងមួយជើងៗចំណេញបានប៉ុន្មានដប់មុឺនរៀលដោយលក់វាស់ម៉ែត្រគូប ធ្វើទាំងអស់នោះមានប្រភេទ ទំពូង សេក។ល។ជាដើម ដោយរូបគាត់ផ្ទាល់បានចូលទៅកាប់នៅក្នុងតំបន់គេជីករ៉ែនៅឯចំណុចភ្នំតាកែវ ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត ដើម្បីលក់ទៅឱ្យឈ្មួញមួយចំនួន ពិសេសចែមុំនេះតែម្តង ចំណែកឯមន្ត្រីជំនាញមានសមត្ថកិច្ចមិនដែលមានការហាមឃាត់នោះទេ។

ជុំវិញករណីនេះបើយោងតាមការបញ្ជាក់បន្ថែមពីភាគីដែលអាសអាងថាមានឈ្មោះចែមុំបានប្រាប់ដោយរៀបរាប់នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា ខ្លួនគាត់ជាអ្នកទិញអុសពិតប្រាកដមែន តែអុសទាំងអស់នោះមានដើមកាស្យា មានដើមស្វាយចន្ទី ហើយគាត់ក៏ទទួលស្គាល់ថាមានអុសព្រៃលាយឡំខ្លះដែរ តែព្រៃទាំងអស់នោះស្ថិតនៅក្នុងទីតាំងដីក្រុមហ៊ុនរបស់គេទេ បើមិនរួចឆ្នោតទេមិនខ្វះទេកម្លាំងមេព្រៃបរិស្ថានគេឃាត់ហើយ។

តែយ៉ាងណាក៏ដោយយើងនៅតែមិនទាន់ធ្វើការទំនាក់ទំនងបានចំពោះមន្ត្រីជំនាញនៅក្នុងទីតាំងនៅចំណុចទៅស្ថិតនៅក្នុងភូមិសាស្ត្រទាំងពីរគឺស្រុកឈូកនៅខេត្តកំពត និងស្រុកភ្នំស្រួច នៅខេត្តកំពង់ស្ពឺ បាននៅឡើយនោះទេ។

ចំណែកឯមន្ត្រីជំនាញនៅក្នុងតំបន់នីមួយៗហាក់បែរជាមិនអើពើជុំវិញករណីនេះដូចជាមន្ត្រីបរិស្ថាន មន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឃើញប្រជាពលរដ្ឋចេញទៅកាប់ព្រៃនៅក្នុងតំបន់មួយចំនួនដែលឋិតនៅក្នុងភូមិសាស្ត្រនៃស្រុកឈូក និងនៅតាមតំបន់ភ្នំខ្លះទៀតជាប់ព្រំប្រទល់នៃស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ចំពោះការដឹកជញ្ជូននៅតាមដងផ្លូវដែលមន្ត្រីបង្ក្រាបព្រៃឈើហាក់ដូចជាមើលមិនឃើញ។

ប្រភពជាច្រើនបានជម្រាបដំណឹងឲ្យមានការចាត់វិធានការដើម្បីទប់ស្កាត់នៅរាល់ការបំពាបំពានមួយចំនួនចំពោះការរក្សាការពារសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។

សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលចំណាត់ការចំពោះទង្វើដែលនាំគ្នាប្រព្រឹត្តការបំផ្លាញព្រៃឈើដែលបង្កឲ្យមានក្តីវិនាសនៅតំបន់ជម្រកព្រៃឈើមួយចំនួនដែលនៅសេសសល់ ហើយបើក្នុងករណីឈើនៅក្នុងតំបន់សម្បទានណាមួយក៏ត្រូវអនុវត្តនីតិវិធីឲ្យបានស្របច្បាប់ដែលបានកំណត់ដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ។

អង្គភាពសារព័ត៌មានរបស់យើងធ្វើការផ្សព្វផ្សាយដើម្បីឲ្យមន្ត្រីមានសមត្ថកិច្ចធ្វើការទប់ស្កាត់ការពារថែរក្សាក្នុងទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រដែលកំពុងធ្វើសកម្មភាពដូចការលើកឡើងខាងលើស្ថិតនៅក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺជាប់នឹងស្រុកឈូកខេត្តកំពត។
ហើយយើងនឹងរង់ចាំទទួលប្រភពព័ត៌មានពាក់ព័ន្ធមួយចំនួនបន្ថែមទៀតដើម្បីធ្វើការផ្សព្វផ្សាយជាបន្តផងដែរ សូមអរគុណ..!