*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

ក្រសួងអធិការកិច្ច រៀបចំវេទិកាសុខភាព ស្តីពី «ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម» ជូនមន្ដ្រីបុគ្គលិក

(ភ្នំពេញ)៖ ក្រសួងអធិការកិច្ច នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាសុខភាព ស្ដីពី «ជំងឺបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺឆ្អឹងខ្នង» ជូនដល់មន្ដ្រី-បុគ្គលិក ដែលមានការធ្វើបទបង្ហាញពីសាស្ដ្រាចារ្យ វេជ្ជបណ្ឌិតជំនាញ ចំនួន ៣រូប នៃមន្ទីរពេទ្យព្រះកេតុមាលា។

វេទិកាខាងលើនេះ បានធ្វើឡើងក្រោមវត្ដមានលោកស្រី វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងអធិការកិច្ច។

លោកស្រីរដ្ឋលេខាបានថ្លែងថា ថ្ងៃនេះក្រុមការងារបញ្ជ្រាបយេនឌ័រ សហការជាមួយមន្ទីរពេទ្យព្រះកេតុលាមា បានរៀបចំវេទិកាសុខភាព តាមប្រធានបទខាងលើនេះ សំដៅថែទាំសុខុមាលភាពជូនដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា និវត្ដន៍ និវត្ដន៍ជន មន្ដ្រីរាជការ និងមន្ដ្រីកិច្ចសិន្យានៃក្រសួងអធិការកិច្ច និងបណ្ដាមន្ទីរអធិការកិច្ចតាមខេត្ដ តាមរយៈប្រព័ន្ធនិមិត្ដ (ZOOM) រួមមានខេត្ដសៀមរាប កំពង់ចាម ខេត្ដតាកែវ ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ កំពត កំពង់ធំ កំពង់ឆ្នាំង កែប និងខេត្ដត្បូងឃ្មុំ សម្រាប់រាជធានីភ្នំពេញគឺបានចូលរួមដោយផ្ទាល់នាពេលនេះ។

លោកស្ដ្រីរដ្ឋលេខាធិការបានថ្លែងបន្ដថា «សុខភាពជាអាយុជីវិតរបស់យើងរាល់គ្នា សុខភាពល្អគឺជាសុភមង្គលក្នុងគ្រួសារ ។ខ្ញុំសង្ឃឹមថា ការយល់ដឹងបន្ថែមពីបទបង្ហាញទាំងអស់នាពេលព្រឹកនេះ នឹងអាចជួយយើងឱ្យដឹងមុននូវរោគសញ្ញានានា ដែលអាចឈានដល់ការបាត់បង់ជីវិត ដោយសារការមិនបានដឹង ឬការធ្វេសប្រហែសរបស់យើង និងហានិភ័យដែលអាចកើតមានឡើងដោយចៃដន្យ»។

នាឱកាសនោះលោក ផូ សុធា ទីប្រឹក្សាក្រសួងអធិការកិច្ច ដែលបានចូលរួមក្នុងវេទិការខាងលើនេះបានថ្លែងឱ្យដឹងថា លោកពិតជាមានមោទកភាពណាស់ និងសេចក្តីរីករាយជាខ្លាំងដែលបានមកចូលរួមស្តាប់នូវវេទិកាផ្សព្វផ្សាយពីសុខភាពនេះ ជាពិសេសគឺពាក់ព័ន្ធជាមួយបញ្ហាបេះដូង បញ្ហាសរសៃឈាម ទឹកនោមផ្អែម ដែលជំងឺនេះកើតលើមនុស្សមិនរើសវ័យ និងឋានៈមាន ឬក្រទេ ។

លោកបានថ្លែងបន្ដថា «ខ្ញុំបានតាមដានស្តាប់ជាញឹកញាប់ ព្រោះជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ជាឃាតករលាក់មុខ អត់ប្រាប់យើងជាមុនទេ តែដល់ពេលគឺមានបញ្ហា គ្រោះថ្នាក់ដល់ជីវិតតែម្តង» នេះតាមរយៈបទបង្ហាញខាងលើរបស់លោកវេជ្ជបណ្ឌិត»។

ក្នុងឱកាសនេះលោកទីប្រឹក្សាក្រសួងអធិការកិច្ច សូមផ្តាំផ្ញើទៅប្រជាពលរដ្ឋយើងទាំងអស់ សូមកាត់បន្ថយគ្រឿងស្រវឹង ត្រូវធ្វើលំហាត់ប្រាណ និងកាត់បន្ថយអំបិល កាត់បន្ថយស្ករ និងខ្លាញ់ ព្រោះនេះជាបញ្ហាប៉ះពាល់ដល់សុខភាព។

ចំពោះលោកស្រី សូ ណារ៉េន អគ្គនាយករងនៃក្រសួងអធិការកិច្ច បានលើកឡើងផងដែរថា វេទិកាសុខភាពគឺផ្តល់សារៈសំខាន់ទៅនឹងលើការឆ្លើយតបនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺការការពារប្រសើរជាងការព្យាបាល។ ព្រោះការការពារគឺនាំឲ្យយើងកាត់បន្ថយនូវការចំណាយ នៅពេលដែលយើងផ្តោតពីការរស់នៅដោយផាសុកភាព ការរស់នៅដោយការបើកផ្លូវចិត្ត ការរស់នៅដោយគេហៅថា កុំបង្កើតឲ្យមានសម្ពាធមកលើខ្លួនឯង ពេលនោះយើងបានការពារខ្លួនយើងហើយ គួបផ្សំនឹងរបបអាហារ គួបផ្សំជាមួយការហាត់ប្រាណ ការរស់នៅជាមួយបរិស្ថានដែលល្អស្អាត ហ្នឹងហើយទាំងអស់នេះគឺជាការការពារដ៏ល្អបំផុត ជាជាងនឹងពេលដែលយើងចាប់ផ្តើមមានជំងឺហើយយើងទៅព្យាបាល។ ពេលមានជំងឺព្យាបាល គឺគេហៅថា គ្មានតម្លៃដែលអាចទទួលយកបានទេ គ្រែដែលថ្លៃបំផុតនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺគ្រែមន្ទីរពេទ្យ ។

«ដូច្នេះការធ្វើវេទិកាសុខភាពនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ គឺជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិនត្រឹមតែនៅក្នុងក្រសួងអធិការកិច្ចយើងទេ ខ្ញុំសង្ឃឹមថា ឆ្លងតាមការធ្វើវេទិកាសុខភាពរបស់ក្រសួងយើង ប្រជាពលរដ្ឋនឹងទទួលជ្រាបកាន់តែច្បាស់ផងដែរ ពិសេសយើងនឹងចំណេះដឹងពីទាំងនេះទៅផ្សព្វផ្សាយដល់បងប្អូន និងប្រជាពលរដ្ឋយើងនៅតាមសហគមន៍»។

ក្នុងវេទិការសុខភាពខាងលើនេះ លោកវេជ្ជបណ្ឌិត ព្រំ វិសេស អនុប្រធានប្រធានមន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងថា ជំងឺបេះដូង ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺលើសឈាម តែងតែកើតមានជាប្រចាំ ហើយកាន់តែច្រើននៅកម្ពុជាយើង។ មិនថាជំងឺស្ទះសរសៃឈាមបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ឬខ្លាញ់ក្នុងឈាមទេ គឺជួបប្រទះជាងគេនេះគឺទៅលើមនុស្សដែលពេញវ័យ ចាប់តាំងពីពេញវ័យ ឬក៏វ័យពាក់កណ្តាលរហូតដល់មនុស្សចាស់។ ជំងឺនេះវាមានផលវិបាក ហើយផលវិបាកជាងគេហ្នឹងគឺគ្រោះថ្នាក់រហូតដល់ជីវិត បើសិនជាកើតនៅក្នុងដំណាក់កាល ស្រួចស្រាវភ្លាមៗ។

ដោយឡែក ជំងឺលើសឈាម និងទឹកនោមផ្អែម បើគាត់កើតហើយវានឹងប្រឈមមុខទៅនឹងជំងឺផ្សេងៗ តែកើតឡើងហើយនឹងធ្វើឲ្យគ្រោះថ្នាក់ សរសៃឈាមបេះដូង សរសៃឈាមខួរក្បាល ឬក៏ពិការភាព ដោយសារ ជំងឺស្ទះសរសៃឈាមខួរក្បាល។ ហើយម្យ៉ាងទៀតក៏មានជំងឺពិការភាពមួយដែរ គឺពាក់ព័ន្ធនឹងជំងឺស្ទះសរសៃឈាមជើង ដែលអាចធ្វើឱ្យមានបញ្ហាកាត់ជើង ពិការភាពផងដែរ។

នាឱកាសនោះលោកវេជ្ជបណ្ឌិត ព្រំ វិសេស ក៏បានអំពាវនាវលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ត្រូវធ្វើលំហាត់ប្រាណ កុំពិសាបារីច្រើនពេក កុំពិសាខ្លាំងពេក ស្ករតិច អំបិលតិច និងខ្លាញ់តិច។ បើមានបញ្ហសុខភាពណាមួយភ្លាមៗ ត្រូវប្រញាប់មកកាន់មន្ទីរពេទ្យ ប្រឹក្សាជាមួយគ្រូពេ្យឯកទេស។

សូមជម្រាបថាវេទិកាសាធារណៈស្ដីពីសុខភាពខាងលើនេះ ក៏មានការធ្វើបង្ហាញពីលោកវេជ្ជបណ្ឌិត យុន សុភ័ស្ដ ឯកទេសបេះដូង និងសរសៃឈាម និងលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ហែម សុគន្ធា ប្រធានអគារវះកាត់៧មករា នៃមន្ទីរព្រះកេតុមាលាផងដែរ៕