*សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០ *ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជសវនាការ ជូនលោក Wang Yi ក្នុងនាមលោកប្រធានាធិបតី Xi Jinping *សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំសហការី ប្រារព្ធពិធីសូត្រមន្តនិងរាប់បាត្រព្រះសង្ឃ៩១អង្គ ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម គម្រប់៩០ចូល៩១ព្រះវស្សា *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣៥ អាស៊ាន-រុស្ស៊ី នៃកិច្ចសហប្រតិបត្តិការ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ*អុសឈើរាប់សិបម៉ែត្រគូបកាប់ដឹកជញ្ជូនជារៀងរាល់ថ្ងៃដោយសារតែមានឈ្មួញដែលល្បីល្បាញមានឈ្មោះថាចែមុំៗ បានកំពុងប្រមូលទិញទាំងអុសស្រុកពិសេសអុសព្រៃដោយមិនខ្វល់អំពីការបាត់បង់ផលប៉ះពាល់អនុផលព្រៃឈើដែលត្រូវបានរក្សាការពារដោយជម្រកបរិស្ថាន ខណះមន្ត្រីមានសមត្ថកិច្ចជំនាញហាក់ដូចជាមិនបានដឹងទាល់តែសោះ! (វគ្គ១)!*សម្តេចតេជោ ហ៊ុន សែន៖ សមាជិកអង្គការហ្វ្រង់កូហ្វូនី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យតួនាទីអង្គការនេះកាន់តែមានសក្តានុពល*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា*កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល បន្តចុះឆែកឆេរផ្ទះលក់ទំនិញសង្ស័យនាំពីថៃ ១កន្លែង នៅក្រុងតាខ្មៅ, ម្ចាស់ផ្ទះត្រូវបាននាំមកសួរនាំ*ក្រសួងអធិការកិច្ច រៀបចំវេទិកាសុខភាព ស្តីពី «ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម» ជូនមន្ដ្រីបុគ្គលិក*តំណាងអយ្យការលោក វ៉ិត មឃៈ និងគណៈកម្មការចម្រុះខណ្ឌច្បារអំពៅ សម្រេចបិទទីតាំងស្តុកទំនិញនាំចូលពីថៃមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតនាំកូនស្រីទៅលេងតំបន់ផាប់ស្ទ្រីត (Pub Street) នៅខេត្តសៀមរាប នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ *សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជឿជាក់ថាមិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាភ្ញាក់ផ្អើលពេលឃើញផ្ទាល់ភ្នែកពីមុខមាត់ថ្មី និងស្ថានភាពពិតរបស់កម្ពុជា គឺខុសគ្នាខ្លាំងទៅនឹងការលឺ និងអានតាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា បន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី*ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំនាញ TVET និងបរិញ្ញាបត្រ មានតម្លៃស្មើគ្នា *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន៧០ម៉ឺននាក់ ក្នុងចំណោមផែនការ១លាន ៥សែននាក់*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ និងក្រសួងការងាររៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជាគន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង«គន្លងវិជ្ជាជីវៈ» 

បណ្ណកម្មសិទ្ធិដីដ្លីជិត ៣ពាន់បណ្ណ ត្រូវចែកជូនពលរដ្ឋនៅឃុំបុសលាវ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ សូមថែរក្សាឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ជាប្រយោជន៍

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ២ ៧៧៧ក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅភូមិតាលុស ភូមិបុសលាវលើ ភូមិបុសលាវក្រោម និងភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ អភិបាលសស្រុកស្ដីទី ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាង ៩០០នាក់។ ពិធីនេះធ្វើឡើងនៅវត្តបុសលាវ។

នាឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា បណ្ណកម្មសិទ្ធិដីធ្លី មានអត្ថប្រយោជន៍យ៉ាងទូលំទូលាយ ចំពោះជីវភាពគ្រួសារ សហគមន៍ និងការអភិវឌ្ឍសង្គម។ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លី នៅពេលមានបណ្ណកម្មសិទ្ធិប្រជាលរដ្ឋ អាចរស់នៅប្រកបរបរ និងអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ដោយមិនមានការភ័យខ្លាចពីភាពមិនច្បាស់លាស់ សុវត្ថិភាពផ្នែកដីធ្លីនេះ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាបង្កើតទំនុកចិត្តឱ្យគ្រួសារ និងសហគមន៍។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជម្លោះដីធ្លីភាគច្រើនកើតឡើងដោយសារតែការបែងចែកព្រំដីមិនច្បាស់លាស់ ការខ្វះឯកសារ ការយល់ខុសរវាងអ្នកជិតខាង ឬការទាមទារសិទ្ធិជាន់គ្នា។ ដូច្នេះ នៅពេលមានការវាស់វែងបានត្រឹមត្រូវ និងការចេញបណ្ណបានត្រឹមត្រូវ ព្រំដីត្រូវបានកំណត់ច្បាស់ សិទ្ធិនៃការគ្រប់គ្រងដីធ្លីត្រូវបានទទួលស្គាល់ច្បាស់លាស់ ហើយជម្លោះអាចត្រូវបានកាត់បន្ថយយ៉ាងច្រើន។

នៅចំពោះមុខប្រជាពលរដ្ឋជាម្ចាស់បណ្ណកម្មសិទ្ធិដីធ្លី, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា បណ្ណកម្មសិទ្ធិអាចបង្កើនតម្លៃទ្រព្យសម្បត្តិ ដីដែលមានបណ្ណកម្មសិទ្ធិច្បាស់លាស់ មានតម្លៃខ្ពស់ជាងដីដែលមិនមានឯកសារត្រឹមត្រូវ និងជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ងាយស្រួលក្នុងការផ្ទេរ លក់ ទិញ ជួល ឬការប្រើប្រាស់តាមតម្រូវការស្របច្បាប់។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ បានគូសរំលេចថា ការរៀបចំដីធ្លីនៅប្រទេសកម្ពុជា គឺមានប្រវត្តិស្មុគស្មាញ ក្រោយសង្គ្រាម និងបញ្ហាអតីតកាល ប្រព័ន្ធឯកសារដីជាច្រើនត្រូវបានបាត់បង់ ឬក៏មិនមានភាពពេញលេញ ដូច្នេះការស្តារឡើងវិញនូវប្រព័ន្ធចុះបញ្ជីដីធ្លី ការវាស់វែង និងការចេញបណ្ណកម្មសិទ្ធិដីធ្លី គឺជាការងារធំមួយដែលត្រូវការពេលវេលា ធនធានមនុស្ស បច្ចេកទេស និងការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។

ត្រង់ចំណុចនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា បើទោះបីការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធមានការលំបាកយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បានបន្តជំរុញដោយប្តេជ្ញាចិត្តខ្ពស់ គឺបានចាត់ទុកការធានាសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋ គឺជាការវិនិយោគដ៏សំខាន់ សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដែលបងប្អូនទទួលបានបណ្ណកម្មសិទ្ធិនៅថ្ងៃនេះ គឺជាផលសម្រេចជាក់ស្តែងមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋuនៅមូលដ្ឋាន។ នៅពេលបងប្អូនទទួលបានបណ្ណកម្មសិទ្ធិដីធ្លីហើយ សូមចងចាំថា បណ្ណនេះផ្តល់សិទ្ធិ ប៉ុន្តែ ក៏នាំមកនូវការទទួលខុសត្រូវផងដែរ សិទ្ធិលើដីធ្លី ត្រូវតែភ្ជាប់ជាមួយនឹងការគោរពច្បាប់ ការគោរពព្រំដីអ្នកជិតខាង គោរពផលប្រយោជន៍សាធារណៈ និងការប្រើប្រាស់ដីដោយមានផែនការច្បាស់លាស់»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា សូមកុំមើលបណ្ណកម្មសិទ្ធិត្រឹមតែជាឱកាសសម្រាប់លក់ដីភ្លាមៗឱ្យសោះ ប៉ុន្តែ ត្រូវគិតឱ្យវែងឆ្ងាយ។ ជាពិសេសសូមកុំលួចចូលកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីយកមកធ្វើកម្មសិទ្ធិដោយខុសច្បាប់ឱ្យសោះ។

យោងតាមរបាយការណ៍ស្វាគមន៍របស់លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានឱ្យដឹងថា លទ្ធផលនៃការចុះបញ្ជីដីធ្លីនៅក្នុងស្រុកចិត្របុរី តាំងពីចាប់ផ្តើមរហូតដល់បច្ចុប្បន្ន សម្រេចបានរួមមាន៖ វាស់វែងចំនួន ៤៨,២១២ក្បាលដី, ប្រមូលទិន្នន័យចំនួន ៤១,៣៥០ក្បាលដី, បញ្ជូលទិន្នន័យចំនួន ៣៧,៣៣០ក្បាលដី, គូសក្បាលដីចំនួន ៤៨,១៨៧ក្បាលដី, ក្បាលដីបិទផ្សាយចំនួន ២៣,៥៣២ក្បាលដី, ចេញបណ្ណចំនួន ១៧,៩០៦ក្បាលដី និងចែកបណ្ណចំនួន ១១,៥៦៧ក្បាលដី។

ប្រធានមន្ទីររៀបចំដែនដី បានបញ្ជាក់ថា ក្រោមការអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីមន្ទីររៀបចំដែនដី ខេត្តក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ៤ភូមិ គឺភូមិតាលុស ភូមិបុសលាវលើ ភូមិបុសលាវក្រោម និងភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន ២,៧៧៧ក្បាលដីក្នុងនោះរួមមាន៖

*ភូមិតាលុស ៩៥៥ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ៦៣២ក្បាលដី, ដីកសិកម្ម ចំនួន ៣១៨ក្បាលដី, វត្ត ចំនួន ០១ក្បាលដី, គណបក្ស ចំនួន ០១ក្បាលដី, មណ្ឌលសុខភាព ចំនួន ០១ក្បាលដី, ដីកប់ខ្មោច ចំនួន ០២ក្បាលដី, ដីអវត្តមាន ចំនួន ៦៥ក្បាលដី និងដីវិវាទ ចំនួន ០៣ក្បាលដី។

*ភូមិបុសលាវលើ ចំនួន ៧៤៤ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ៤១២ក្បាលដី, ដីកសិកម្ម ចំនួន ៣២៧ក្បាលដី, វត្តចំនួន ០១ក្បាលដី, ស្រះ ចំនួន ០១ក្បាលដី, ទួលអ្នកតា ចំនួន ០១ក្បាលដី, ដីកប់ខ្មោច ចំនួន ០២ក្បាលដី, ដីអវត្តមាន ចំនួន ៣៤ ក្បាលដី និងដីវិវាទ ចំនួន ០២ក្បាលដី។

*ភូមិបុសលាវក្រោម ចំនួន ៦២១ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ២១២ក្បាលដី, ដីកសិកម្ម ចំនួន ៤០៧ក្បាលដី, សាលាឃុំ ចំនួន ០១ក្បាលដី, ដីកប់ខ្មោច ចំនួន ០១ក្បាលដី, ដីអវត្តមាន ចំនួន ៣២ក្បាលដី, ដីវិវាទ ចំនួន ០២ក្បាលដី។

*ភូមិព្រែកតាថឹង ចំនួន ៤៥៧ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ១២៨ក្បាលដី, ដី