*សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ទោះបីថ្ងៃមុខ ទាមទារដីពីថៃបានវិញក៏ដោយ ក៏ផ្ទះនៅមជ្ឈមណ្ឌលជនភៀសសឹក នឹងតែប្រគល់ជូនជាកម្មសិទ្ធិបងប្អូនភៀសសឹកមួយជីវិត*សម្ដេចតេជោ ហ៊ុន សែន មិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ និងផ្តាំទៅមនុស្សចំនួនបើមិនបានជួយជាតិ កុំធ្វើជាមនុស្សក្បត់ជាតិ *សម្តេចតេជោ ហ៊ុន សែន ចោទសួរពលរដ្ឋភៀសសឹកថា រឿងព្រំដែនកម្ពុជា-ថៃ ដោះស្រាយ ដោយសន្តិវិធី ឬប្រើកម្លាំង? ពលរដ្ឋឆ្លើយព្រមគ្នាថា ជ្រើសយកការដោះស្រាយដោយសន្តិវិធី មិនចង់ឃើញសង្គ្រាមទៀតឡើយ*សម្ដេចតេជោ ហ៊ុន សែន៖ សំណេរខ្ញុំលើកឡើងថា «មិនគួរឱ្យរបួសកូនដៃមួយ ទុកឱ្យរាងកាយទាំងមូលត្រូវពិការនោះទេ», ប្រយោគនេះមិនមែនជាការចាត់ទុកបញ្ហាដី ដែលថៃកាន់កាប់ដោយខុសច្បាប់ ជាបញ្ហាប៉ិនកូនដៃ ដូចក្រុមប្រឆាំងបកស្រាយឡើយ! *សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា សម្តេចមានកំហុស ដែលកាលធ្វើជានាយករដ្ឋមន្ដ្រី មិនបានពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេស *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម*សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនដល់ប្រជាជនភៀសសឹកចំនួន ៧៥៣គ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ*លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់ គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី*សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី*សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់ លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»*រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការចូលរួមរបស់សហគ្រាសចិន នៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្វាយរៀង ត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ*សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ *សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ អនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»*ចិន ផ្ដល់ថវិកាជិត២លានដុល្លារដល់កម្ពុជា ក្រោមមូលនិធិមេគង្គ-ឡានឆាង ឆ្នាំ២០២៦*Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» *កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស

សម្ដេចតេជោ ហ៊ុន សែន មិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ និងផ្តាំទៅមនុស្សចំនួនបើមិនបានជួយជាតិ កុំធ្វើជាមនុស្សក្បត់ជាតិ 

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅមនុស្សចំនួន បើមិនបានធ្វើអ្វីជួយដល់ជាតិ សូមកុំធ្វើជាមនុស្សក្បត់ជាតិ ដោយរំខានការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយសត្រូវនោះឡើយ។

 

ការផ្តាំបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

 

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមប្រឆាំងកំពុងតែដេកច្រៀងសប្បាយនៅក្រៅប្រទេស ប៉ុន្តែ ប្រកាសស្រែកតាមបណ្តាញសង្គមមិនឱ្យកម្ពុជា រៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីទៅវិញ។ ចំពោះករណីនេះ សម្តេចបានសង្កត់ធ្ងន់ចំពោះបុគ្គលមួយចំនួនដែលលង់ជឿនឹងការញុះញង់ អុជអាល់ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស សូមកុំធ្វើសភាពតាមរូបភាពណាមួយដែលរំខានដល់ប្រជាលរដ្ឋ និងរាជរដ្ឋាភិបាលឱ្យសោះ។ ខណៈមានបុគ្គលដែលប្រើប្រាស់បណ្តាញសង្គម ចូលទៅវាយប្រហាររដ្ឋាភិបាលដោយបំពាន និងខុសពីការក្នុងចេតនាទុច្ចរិត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តតាមច្បាប់។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅកម្ពុជា មិនមានការឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ ជាក់ស្តែងមានប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមជាច្រើន បានប្រើប្រាស់បណ្តាញសង្គមនេះចូលមកបញ្ចេញមតិដើម្បីស្ថាបនា គឺទទួលបានស្វាគមន៍។ ប៉ុន្តែ បើប្រើប្រាស់ចូលមកជេរប្រមាថ និងចោទមកលើប្រកាន់រដ្ឋាភិបាលខុសនឹងការពិត មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ។

 

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ម្តងហើយ ម្តងទៀតសភាពបែបនេះ ប្រទេសខ្លះបានដាក់ប្រទេសក្នុងគ្រា មានអាសន្ន តែយើងអត់ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬប្រកាសច្បាប់អាជ្ញាសឹក គឺអត់ទេ អាហ្នឹងត្រូវដឹងឱ្យច្បាស់ អត់មានអ្នកឯង ចង់ធ្វើឱ្យមានចលាចល ខាងក្រោយ ដើម្បីរំខានដល់ខាងមុខ ហើយផ្តួលរំលំ […] ខ្ញុំសូមបញ្ជាក់ឡើងវិញ ខ្ញុំវៃតែអ្នកណាដែលចង់ផ្តួលរដ្ឋាភិបាលក្រៅក្របខណ្ឌរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ តែគណបក្សនយោបាយចូលមកប្រកួតប្រជែងសូមធ្វើចុះ»។

 

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងនៅក្នុងប្រទេសឱ្យដឹងច្បាស់ថា សុំកុំប្រើប្រាស់បណ្តាញសង្គមដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដោយខុសច្បាប់ឱ្យសោះ ពីព្រោះការជេរប្រមាថ គឺជាទង្វើរខុសច្បាប់ ជាបទល្មើសជាក់ស្តែង ដែលមិនអាចលើកលែងទោសបាន។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ។ ហើយនៅតែប្រកាសវិធានការច្បាប់ដោយម៉ឺងម៉ាត់ចំពោះអ្នកដែលវាយសម្តេច ដើម្បីផ្តល់ឱកាសឱ្យសត្រូវនៅទល់ដែន។ ចំពោះបញ្ហានេះសម្តេចមានក្រុមតាមដានរាល់មតិលើបណ្តាញសង្គម ដែលអុជអាល និងមានចេតនាអាក្រក់បង្កចលាចលក្នុងសង្គម។

 

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់ប្រជាពលរដ្ឋកំពុងស្នាក់ក្នុងជម្រកបណ្តោះអាសន្នឱ្យជ្រាបថា ការស្នាក់នៅទីនេះរបស់ប្រជាពលរដ្ឋភៀសសឹក គឺជាដំណាក់កាលនៃការរង់ចាំ ដើម្បីឱ្យរាជរដ្ឋាភិបាលបន្តទាមទារទឹកដីរបស់យើងត្រឡប់មកវិញ ដោយសន្តិវិធី មិនមែនដណ្តើមមកវិញដោយកម្លាំងយោធានោះទេ៕