*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា

(កណ្តាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាធិបតីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

 

ពិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដែលជាបិតា មាតាបង្កើតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, វត្ដមានលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងភរិយា, ជាពិសេសព្រះវត្ដមានរបស់សម្ដេចព្រះសង្ឃ ព្រះសង្ឃ, សីលវន្ដ សីលវតី និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

 

ការផ្តើមកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ស្ថិតនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដែលជាទឹកដីជ័យភូមិដ៏ស័ក្តិសមបំផុត ហើយសារ មន្ទីរនេះនឹងក្លាយជាឃ្លាំងសរណៈសម្រាប់តម្កល់នូវព្រះបដិមា ចម្លាក់ព្រះពុទ្ធប្បដិមាសិល្បៈខ្មែរគ្រប់ សម័យកាល រូបព្រះពុទ្ធបាតនឹងការពិពណ៌នា ព្រះបរមរូបសម្តេចព្រះមហាសង្ឃរាជ ព្រះបរមរូបសម្តេចព្រះសង្ឃនាយក អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ (មានព្រះសង្ឃ និងគ្រហស្ថ) តាំងបង្ហាញវត្ថុសក្ការៈ និងគ្រឿងប្រដាប់ប្រដារក្នុងព្រះពុទ្ធសាសនា គ្រឿងយសសម្រាប់សមណសក្តិគ្រប់ឋានានុក្រម គ្រឿង បរិក្ខារសម្រាប់សមណៈ គម្ពីរសាស្ត្រាក្បួនច្បាប់ខ្មែរ ឯកសារស្តីពីព្រះពុទ្ធសាសនា និងគ្រឿងប្រដាប់ជាច្រើន ដូចដែលបានពោលមកនេះ គឺជាធម្មមរតកក្នុងព្រះពុទ្ធសាសនាខ្មែរតម្កល់ទុកក្នុងទីនេះ ដែលជាទីតាំងប្រវត្តិសាស្ត្រ និងបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏ពិសិទ្ធក្នុងព្រះរាជាណាចក្រកម្ពុជា លើទឹកដី អតីតរាជធានីឧដុង្គមានជ័យ ដែលមានប្រវត្តិជាង ២សតវត្សមកហើយ។

 

ការសាងសារមន្ទីរនេះមិនត្រឹមតែអនុញ្ញាតឱ្យកូនចៅខ្មែរយើងបានឃើញ និងសិក្សាស្វែងយល់ ពីរចនាបថសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនៅអតីតរាជធានីឧដុង្គប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សាមរតកវប្បធម៌ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយធម្មកេរមរតកបុរាណខ្មែររាប់ជំនាន់ ព្រះសង្ឃខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកមកយ៉ាងច្រើនគួរជាទីមោទកភាពនៃប្រជាជាតិយើងទៅកាន់ពិភពលោក តម្កល់ជាឧត្តមប្រយោជន៍ដល់សាធារណជនជាតិ និងអន្តរជាតិ សិក្សាស្រាវជ្រាវស្វែងយល់ពីគុណតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យកាន់តែមានភាពសំបូរបែបជាទីមនោរម្យ ប្រកបដោយចិត្តជ្រះថ្លា សោមនស្សរីករាយ៕