*សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ *សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ អនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»*ចិន ផ្ដល់ថវិកាជិត២លានដុល្លារដល់កម្ពុជា ក្រោមមូលនិធិមេគង្គ-ឡានឆាង ឆ្នាំ២០២៦*Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» *កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីទេសចរណ៍ និងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធដែលរួមគ្នាអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ដោយទទួលបានចំណាត់ថ្នាក់ A++ ខណៈរបាយការណ៍ ត្រូវជាមួយស្ថានភាពជាក់ស្ដែង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ គឺដើម្បីតាមដានការអភិវឌ្ឍន៍ជាក់ស្ដែង មិនពឹងផ្អែកតែលើរបាយការណ៍*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាម ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារមិនបញ្ឈប់នោះឡើយ បច្ចុប្បន្នសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ *សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក នៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់*សេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់សុពលភាពការងារ និងភាពជាបុគ្គលិករបស់លោក ហ៊ីម ឌីណា និងលោក វ៉ាត សឿន ចេញពីអង្គភាពព័ត៌មាន*ដំណើរធម្មយាត្រាអភិរក្សសម្រស់ព្រៃខ្មែរ! សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដឹកនាំដំណើរធម្មយាត្រាឆ្លងកាត់តំបន់ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញ រយៈពេល១៤ថ្ងៃ សរុបចម្ងាយ១០០គីឡូម៉ែត្រ*សម្ដេចតេជោ ហ៊ុន សែន៖ ៥ខែឆ្នាំ២០២៦ ចំណូលពន្ធដារមានជាង៥៣ភាគរយទៅហើយ, អ្នកខ្លះឃើញកម្ពុជាបោះពុម្ពប្រាក់ត្រឹម១លានដុល្លារក៏ថា «កម្ពុជាអស់លុយ», កម្ពុជាមិនបានអស់លុយទេ ចំណូលបច្ចុប្បន្នមិនត្រូវនិយាយខ្ទង់លានទេ តែខ្ទង់ពាន់លាន *សម្តេចតេជោ ហ៊ុន សែន៖ បឹងកក់ បើមិនអភិវឌ្ឍទេ នឹងក្លាយជាកន្លែងបញ្ចេញទឹកស្អុយ ចំណែកបឹងតាមោកពីមុនមិនមែនជាកន្លែងស្តុកទឹកទេ តែពេលនេះក្លាយជាទីក្រុងមួយ *សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ *កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ*សេចក្ដីក្រើនរំលឹក៖សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។*អបអរសាទរទិវាកុមារ អន្តរជាតិ ១មិថុនា! រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា ផ្តល់ក្រីស្រឡាញ់ ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន និងជូនពរកុមារទាំងអស់ មានសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ*សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា *ក្រសួងមុខងារសាធារណៈ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសជាមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» 

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមរបស់ Dr.Tong ដែលបានបង្ហោះនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា Dr.Tong បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ក្រោមវត្តមានលោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលក្នុងជំនួបនេះ Dr Tong បានសម្តែងនូវសេចក្តីរីករាយ ត្រេកអរដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ តំណាងក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ដែលលោកគ្រូៗ សាស្រ្តាចារ្យទាំងអស់ សុទ្ធតែជាសាស្រ្តាចារ្យដែលបានផ្តល់ការអប់រំ បង្ហាត់បង្រៀនច្រើនជំនាន់ថ្នាក់វេជ្ជបណ្ឌិតជាបន្តបន្ទាប់ រួមទាំងរូបលោកផ្ទាល់ផងដែរ។

លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី បានបន្តថា ការជួបសំណេះសំណាលនេះ ប្រៀបដូចជាការជជែកជាមួយក្រុមគ្រួសារវេជ្ជបណ្ឌិត ហើយដែលលោកគ្រូសាស្រ្តាចារ្យបានបង្ហាញអារម្មណ៍ ទឹកចិត្តសប្បាយរីករាយ និងមានមោទនភាពដែលឃើញ អ្នកបន្តជំនាន់ក្រោយៗ ស្រលាញ់ និងខិតខំចូលរួមលើកយកសកម្មភាពចែករំលែកចំណេះដឹង មកជូនដល់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះ គឺជាសកម្មភាពមួយដែលវេជ្ជបណ្ឌិតគួរតែខិតខំទាំងអស់គ្នា។ «លើសពីនេះលោកគ្រូៗសាស្រ្តាចារ្យ បានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងសុខាភិបាល ទាំងគណៈវិជ្ជាជីវៈទាំងអស់លើកទឹកចិត្តឱ្យយើងខ្ញុំជាពេទ្យ ចូលរួមបន្ថែមទៀតក្នុងការចែករំលែកចំណេះដឹងសុខភាព ដោយប្រកាន់ខ្ជាប់ជាមួយក្រមសីលធម៍ សំដៅសុវត្ថិភាពប្រជាជន ដែលពិតជាសេចក្តីថ្លៃថ្នូរ និង ភាពកក់ក្តៅដែលខ្ញុំបាទ និងគ្រូពេទ្យយើងទទួលបានមកវិញ»។

Dr Tong បានបង្ហាញអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាអោយវិស័យសុខាភិបាលរបស់ខ្មែរយើងនេះ កាន់តែមានភាពជឿនលឿន ត្រឹមត្រូវ តាមការវិវត្តន៍វិទ្យាសាស្ត្រ និងផ្តល់ជូននូវទំនុកចិត្តពេញលេញ ជូនដល់ប្រជាពលរដ្ឋកម្ពុជា៕