*សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ *សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ អនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»*ចិន ផ្ដល់ថវិកាជិត២លានដុល្លារដល់កម្ពុជា ក្រោមមូលនិធិមេគង្គ-ឡានឆាង ឆ្នាំ២០២៦*Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» *កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីទេសចរណ៍ និងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធដែលរួមគ្នាអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ដោយទទួលបានចំណាត់ថ្នាក់ A++ ខណៈរបាយការណ៍ ត្រូវជាមួយស្ថានភាពជាក់ស្ដែង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ គឺដើម្បីតាមដានការអភិវឌ្ឍន៍ជាក់ស្ដែង មិនពឹងផ្អែកតែលើរបាយការណ៍*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាម ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារមិនបញ្ឈប់នោះឡើយ បច្ចុប្បន្នសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ *សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក នៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់*សេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់សុពលភាពការងារ និងភាពជាបុគ្គលិករបស់លោក ហ៊ីម ឌីណា និងលោក វ៉ាត សឿន ចេញពីអង្គភាពព័ត៌មាន*ដំណើរធម្មយាត្រាអភិរក្សសម្រស់ព្រៃខ្មែរ! សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដឹកនាំដំណើរធម្មយាត្រាឆ្លងកាត់តំបន់ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញ រយៈពេល១៤ថ្ងៃ សរុបចម្ងាយ១០០គីឡូម៉ែត្រ*សម្ដេចតេជោ ហ៊ុន សែន៖ ៥ខែឆ្នាំ២០២៦ ចំណូលពន្ធដារមានជាង៥៣ភាគរយទៅហើយ, អ្នកខ្លះឃើញកម្ពុជាបោះពុម្ពប្រាក់ត្រឹម១លានដុល្លារក៏ថា «កម្ពុជាអស់លុយ», កម្ពុជាមិនបានអស់លុយទេ ចំណូលបច្ចុប្បន្នមិនត្រូវនិយាយខ្ទង់លានទេ តែខ្ទង់ពាន់លាន *សម្តេចតេជោ ហ៊ុន សែន៖ បឹងកក់ បើមិនអភិវឌ្ឍទេ នឹងក្លាយជាកន្លែងបញ្ចេញទឹកស្អុយ ចំណែកបឹងតាមោកពីមុនមិនមែនជាកន្លែងស្តុកទឹកទេ តែពេលនេះក្លាយជាទីក្រុងមួយ *សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ *កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ*សេចក្ដីក្រើនរំលឹក៖សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។*អបអរសាទរទិវាកុមារ អន្តរជាតិ ១មិថុនា! រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា ផ្តល់ក្រីស្រឡាញ់ ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន និងជូនពរកុមារទាំងអស់ មានសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ*សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា *ក្រសួងមុខងារសាធារណៈ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសជាមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាម ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារមិនបញ្ឈប់នោះឡើយ បច្ចុប្បន្នសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាមនៅព្រំដែន ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារ គឺមិនបញ្ឈប់នោះឡើយ នឹងនៅតែបន្តការអភិវឌ្ឍ ខណៈបច្ចុប្បន្ននេះសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ហើយ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅតំបន់ខ្នងផ្សារ យើងបានធ្វើការកែរសម្រួលមួយចំនួន យើងបានធ្វើហេរដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនោះ រៀបចំជាផ្សារសហគមន៍ រៀបចំជាកន្លែងលំហែបៃតង, ក្នុងនោះសម្តេចក៏បានណែនាំឱ្យរៀបចំជាកន្លែងដំណាក់សម្រាប់សម្រាកជាលក្ខណៈធម្មជាតិ និងរៀបចំដោះស្រាយតភ្ជាប់ទឹកឡើងលើ ដើម្បីឱ្យអ្នកទេសចរឡើងភ្នំខ្នងផ្សារ ទៅអាចបើកទឹកដើម្បីប្រើប្រាស់បានផងដែរ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យអ្នកទេសចរទាំងអស់ ចូលរួមថែរក្សាបរិស្ថានទាំងអស់ កុំបោះសំរាម និងបោះដបទឹកចោល គួរដាក់ក្នុងស្បោង ឫដាក់ក្នុងកាតាបរៀងៗខ្លួន ដើម្បីចូលរួមជួយថែរក្សាបរិស្ថានទាំងអស់គ្នា។

 

ជាមួយនឹងការអភិវឌ្ឍទៅកាន់តំបន់ខ្នងផ្សារនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ទោះបីជាសង្គ្រាមក៏ដោយ តែការការអភិវឌ្ឍនេះមិនទាន់ឈប់នោះទេ ទី១ ផ្លូវបានឈូសពីផ្លូវឱរ៉ាល់ កោះកុង ហើយផ្លូវឱរ៉ាល់ កោះកុងនេះកំពុងចាប់ផ្តើមធ្វើ ហើយទៅមុខទៀតនឹងធ្វើជាផ្លូវកៅស៊ូ ចឹងអ្នកកំពង់ស្ពឺ ទៅកោះកុង នឹងមានផ្លូវបន្ថែមទៀតហើយ ចប់ពីនេះនឹងមកកាត់តាមទេទឹកពុះ មកកាត់តាមឱរ៉ាល់ ហើយតំបន់ឱរ៉ាល់នេះ ក៏អរគុណដល់ក្រសួងអភិវឌ្ឍជនបទ និងក្រសួងបរិស្ថានដែលបានឈូសផ្លូវចូលខ្លះហើយផងដែរ»។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីទេសចរណ៍ និងរដ្ឋមន្ត្រីបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធដែលអភិវឌ្ឍន៍តំបន់ខ្នងផ្សារ និងផ្លូវថ្នល់ទៅតំបន់នោះ ដោយសម្តេចបានឱ្យចំណាត់ថ្នាក់ A++ ព្រោះត្រូវគ្នាជាមួយរបាយការណ៍ និងនៅលើដីជាក់ស្ដែង។

 

បើយោងតាមប្រភពព័ត៍មានពី Fresh AI បានឱ្យដឹងថា ភ្នំខ្នងផ្សារ គឺជាតំបន់ទេសចរណ៍ធម្មជាតិបែបព្រៃព្រឹក្សា និងដើរផ្សងព្រេងឡើងភ្នំបោះតង់ដ៏ពេញនិយមមួយនៅកម្ពុជា ដែលប្រសព្វគ្នាត្រង់ចំណុចខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ រាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះ ដើម្បីជំរុញទេសចរណ៍លំហែបៃតង។ ដើម្បីឡើងភ្នំ ភ្ញៀវទេសចរត្រូវស្រង់ឈ្មោះ និងតម្រូវឱ្យមានប្រជាសហគមន៍ទៅជាមួយដើម្បីជួយមើលការខុសត្រូវ ការពារ ស្ពាយឥវ៉ាន់ និងរៀបចំម្ហូបអាហារ។ ភ្ញៀវទេសចរគួរត្រៀមអាហារក្រៀមៗ ទឹកសម្រាប់ញ៉ាំ និងឧបករណ៍បោះតង់ ប៉ុន្តែប្រសិនបើមិនមាន អាចជួលពីប្រជាសហគមន៍បាន៕