សេចក្ដីក្រើនរំលឹក៖សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។

ក្នុងន័យនេះ ក្រសួងព័ត៌មាន សូមក្រើនរំលឹកជាថ្មីម្ដងទៀត ចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងស្នើសុំបណ្ណសារព័ត៌មាន សូមរួសរាន់ចុះឈ្មោះ ព្រោះការចុះឈ្មោះនឹងត្រូវបិទ ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គភាព សមាគមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងអ្នកអនុវត្តសកម្មភាពលើវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
គេហទំព័រស្នើសុំចុះឈ្មោះ៖ https://media.inb.gov.kh


