*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» *រដ្ឋមន្រ្ដីព័ត៌មាន ជំរុញការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការចម្រើនឌីជីថល និងការប្រឆាំងព័ត៌មានក្លែងក្លាយ*លោក ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ*បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ ខណៈអ្នករងរបួសធ្ងន់ និងស្រាលមានស្ថានភាពប្រសើរឡើងជារួម*សម្តេចតេជោ ផ្តាំទៅអភិបាលខេត្តរតនគិរី មណ្ឌលគិរី ចាត់វិធានការបោសសំអាតជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា *សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រីរយៈពេលពេល៧០ឆ្នាំមកនេះ។ សម្តេចតេជោ បានរំលេចថា កម្ពុជា និងហុងគ្រី ទោះបីមានចម្ងាយឆ្ងាយពីគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការតភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ។

 

សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។

 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះលោកអគ្គរដ្ឋទូត ក្នុងពេលបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ទោះបីហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់ក្នុងស្ថានភាពនាពេលបច្ចុប្បន្ន។ មកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានអាយុកាល៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរអង្វែង។

 

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងការអរគុណជាអនេក ដែលសម្ដេចតេជោ បានអនុញ្ញាតឱ្យរូបលោក និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ជាកិត្តិយសសម្រាប់រូបលោក ដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។

 

លោកឯកអគ្គរដ្ឋទូត បានលើកសរសើរអំពីប្រទេសកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត ហើយមានភាពរីកចម្រើនដែលលោកបានឃើញផ្ទាល់ភ្នែក។ ជាពិសេស គឺជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើងជាលំដាប់។

 

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានភាពរីកចម្រើន ជាពិសេសការសហការគ្នាទាំងក្របខណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ លោកឯកអគ្គរដ្ឋទូត បានអរគុណស្ថាប័នទាំងអស់របស់ប្រទេសកម្ពុជា ដែលបានសហការល្អក្នុងពេលលោកបំពេញការងារនៅកម្ពុជា។

 

លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជា បាននាំចូលទៅកាន់ប្រទេសហុងគ្រី មានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ទំហំពាណិជ្ជកម្ម ឬកិច្ចសហការផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី កាន់តែរីកចម្រើនតទៅមុខទៀត។

 

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៦នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី ហើយប្រទេសទាំងពីរបានរួមគ្នារៀបចំកម្មវិធីអបអរសាទរខួប៧០ឆ្នាំនេះ ដើម្បីឱ្យទំនាក់ទំនងកាន់តែរីកចម្រើនបន្ថែមទៀត។

 

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអរគុណចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ដែលរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី។ សម្ដេចតេជោ ក៏បានរំលេចបន្ថែមដែរថា ហុងគ្រី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបណ្តុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដែលមកដល់ពេលនេះ មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួន បានទៅសិក្សា និងបញ្ចប់ការសិក្សានៅប្រទេសហុងគ្រី ហើយកំពុងធ្វើការនៅប្រទេសកម្ពុជា។

 

សម្ដេចតេជោ ក៏បានរំលេចផងដែរថា ហុងគ្រី ជាប្រទេសមួយដែលសម្ដេច ធ្លាប់ទៅបំពេញទស្សនកិច្ចច្រើនក្នុងចំណោមប្រទេសសម្ដេចបានអញ្ជើញបំពេញទស្សនកិច្ចតាំងពីពេលសម្តេចនៅជារដ្ឋមន្ត្រីការបរទេសមកម្ល៉េះ ហើយមានអនុស្សាវរីយ៍ជាច្រើនក្នុងការពង្រីកទំនាក់ទំនង។ មកដល់ពេលបច្ចុប្បន្ន សម្ដេចតេជោ ក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺការផ្លាស់ប្តូរទំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

 

សម្ដេចតេជោ ក៏រំលេចថា កាលពីឆ្នាំ២០១៩កន្លងទៅ សម្ដេចក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ហើយក្រោយមកប្រធានាធិបតីរបស់ហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ បើទោះបីជាឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនេះនៅតែរឹងមាំ៕