*ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា*នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី*នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន

 

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន សំដៅរួមគ្នារកដំណោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

 

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្តាប់របាយការណ៍ និងមតិយោបល់ពីថ្នាក់ដឹកនាំឃុំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សេវាសាធារណៈ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងបញ្ហាប្រឈមផ្សេងៗដែលកំពុងកើតមាននៅក្នុងមូលដ្ឋាន។

 

នៅចំពោះមុខអាជ្ញាធរមូលដ្ឋានឃុំខ្សាច់អណ្តែត, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ បម្រើប្រជាពលរដ្ឋឱ្យបានល្អ និងខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរ។

 

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជម្រាបជូនពីដំណើរការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ឃុំ-សង្កាត់ គឺជាការផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងធនធានមួយចំនួនពីរាជរដ្ឋាភិបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា ឃុំ និងសង្កាត់ ដើម្បីឱ្យមានការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ។

 

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរដែនដី ក្រុមប្រឹក្សាឃុំ បន្តកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពបន្ថែមទៀត។ ព្រមទាំងបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីឃុំខ្សាច់អណ្តែត ឱ្យបន្តចូលរួមលុបបំបាត់ភាពអសកម្មនៅមូលដ្ឋានដូចជាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន។

 

ឃុំខ្សាច់អណ្តែត មានប្រជាជនរស់នៅចំនួន ១ ១៩៨គ្រួសារ ឬ ៤ ៩៩៤នាក់ និងមានផ្ទៃដីកសិកម្មចំនួន ១ ៥២០ហិកតា ដែលភាគច្រើនប្រើប្រាស់សម្រាប់ដាំដុះស្រូវ៕