*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្តេចតេជោ ហ៊ុន សែន ណែនាំពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម ឱ្យឡើងដល់២០ពាន់លានដុល្លារ

(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំមន្ត្រីឱ្យចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការនៃការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ទាំងការធ្វើពាណិជ្ជកម្ម ការឆ្លងកាត់របស់អ្នកទេសចរ និងប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តស្វាយរៀង។

ពីលើទឹកដីខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យឡើងដល់២០ពាន់លានដុល្លារអាមេរិក។

ពីខេត្តស្វាយរៀង សម្តេចតេជោ ហ៊ុន សែន ក៏រំលឹកពីគោលនយោបាយនានា ពាក់ព័ន្ធទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មនៅលើទឹកដីខេត្តស្វាយរៀង។ ក្នុងនោះសម្តេចតេជោ បានសង្កត់ធ្ងន់ថា មិនមាននរណានឹកស្មានដល់នៅក្រុងបាវិត ក្លាយជាតំបន់ឧស្សាហកម្មដូចពេលបច្ចុប្បន្ននោះឡើយ ខណៈពីអតីតកាលសុទ្ធតែជាតំបន់ជម្លោះ។

ជាខេត្តជាប់ព្រំដែន តែក្រោមគោលនយោបាយកិច្ចសហប្រតិបត្តិការល្អលើផ្នែកវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម បានធ្វើឱ្យខេត្តស្វាយរៀង ក្លាយទៅជាខេត្តមានសក្តានុពលខ្ពស់លើការវិនិយោគ និងជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញ។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ទោះបីប្រទេសជាតិបានជួបប្រទះនឹងបញ្ហាប្រឈមនានាយ៉ាងណាក្តី ខេត្តស្វាយរៀង នៅតែបន្តទទួលបាននូវទំនុកចិត្តពីវិនិយោគិន និងជាខេត្តគោលដៅឈានមុខមួយសម្រាប់
ការបណ្តាក់ទុនវិនិយោគបើករោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងឆ្នាំ
២០២៥ ខេត្តស្វាយរៀងមានតំបន់សេដ្ធកិច្ចពិសេសបើកដំណើរការថ្មីចំនួន ៣កន្លែង និងមានរោងចក្របើកថ្មី ចំនួន ៨៥កន្លែង បង្កើតកាំរងារធ្វើបានចំនួន ៣៣.៦៦៦នាក់។

តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខេត្តស្វាយរៀង ជាខេត្តទទួលបានគម្រោងចុះទុនវិនិយោគច្រើនជាងគេទី២ នៅក្នុងប្រទេស គឺចំនួន ១៣៩គម្រោង។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៣កន្លែង។ ក្នុងនោះកំពុងដំណើរការចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ចំនួន ១ ០៩៩កន្លែង ដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋ ចំនួន ១៦១ ០០៣នាក់។

តាមរយៈការងារនេះ កម្មករ និយោជិតទទួលបានចំណូលប្រមាណ ៤០លានដុល្លារ/១ខែ និងប្រមាណ ៤៨៥លានដុល្លារ/១ឆ្នាំ។

រោងចក្រ សហគ្រាស ដែលបានវិនិយោគនៅខេត្តស្វាយរៀង មានប្រភពមកពី១៦ប្រទេស រួមមាន៖ ចិន, តៃវ៉ាន់, ហុងកុង, ជប៉ុន, កូរ៉េខាងត្បូង, វៀតណាម, ម៉ាឡេស៊ី, សឹង្ហបុរី, អាឡឺម៉ង់, អាមេរិក, កាណាដា, បង់ក្លាដែស, កម្ពុជា, ថៃ, ហ្វីលីពីន និង ឥណ្ឌូនេស៊ី៕