*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

 

ក្នុងឱកាសនោះលោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់អាជ្ញាធរ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាស្ថាបនាសមិទ្ធិផលដ៏វិសេសវិសាលនេះឡើង។ សមិទ្ធិផលដែលលេចចេញជារូបរាងនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានឡើយពីកត្តាសុខសន្តិភាព ដែលអនុញ្ញាតឱ្យយើងមានឱកាសកសាង និងអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឱ្យមានការរីកចម្រើនទន្ទឹមគ្នា។

 

បន្ថែមពីនេះលោកអភិសន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមជួយថែរក្សាសមិទ្ធិផលទាំងនេះឱ្យបានគង់វង្ស ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសការចៀសឆ្ងាយពីគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍។

 

តាមរបាយការណ៍របស់លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ឧបដ្ឋានសាលា និងសមិទ្ធិផលនានាដែលត្រូវសម្ពោធនាពេលនេះមាន៖ (១) ឧបដ្ឋានសាលា ១ខ្នង បណ្តោយ ២៨ម៉ែត្រ ទទឹង ១៦ម៉ែត្រ (២) របងវត្តមានប្រវែង ១៨០ម៉ែត្រ (៣) ផ្លូវបតុង ១ខ្សែមានប្រវែង ២០០ម៉ែត្រ និងទីសេនាសនៈ ដោយបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ ប្រើប្រាស់រយៈ ពេលសាងសង់ ៦ ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ២០៣,៧៥០ដុល្លារ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជន ក្នុងនិងក្រៅប្រទេស ព្រមទាំងការរួមកម្លាំងសាមគ្គីពីពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកន្លែងសម្រាប់រៀបចំពិធីបុណ្យទានផ្សេងៗតាមបែបសាសនា។

 

ក្នុងឱកាសនោះលោក អភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញកាត់ខ្សែបូរ បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តសិរីឧត្ដម ចាប់ពីពេលនេះតទៅ ព្រមទាំងបានប្រគល់ប័ណ្ណសរសើរដល់សប្បុរសជនដែលមានស្នាដៃល្អក្នុងការកសាងផងដែរ៕