*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

ខេត្តកំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានសកម្មភាពដ៏គគ្លើនមួយបានកើតឡើងពីសំណាក់ម្ចាស់ដីដែលមានទីតាំងជាប់នឹងចំណីមាត់ស្ទឹងព្រែកត្នោត គឺស្ថិតនៅក្នុងភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ពីបុគ្គលម្នាក់មានលុយ ឬមាន អំណាចម្នាក់ដែលមិនត្រូវបានដឹងពីអត្តសញ្ញាណនោះឡើយមកត្រឹមម៉ោងផ្សាយនេះ។

ហានខ្លាំងម្លេះលោកព្រះ ករណីចាក់ដីថ្មចូលក្នុងច្រាំងស្ទឹងនិងដំរៀបថ្ម ដើម្បីរំលោភយកច្រាំងស្ទឹងព្រែកត្នោត មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទងពីបុគ្គលម្នាក់មានលុយ មានអំណាចមិនញញើតអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ…

ខេត្តកំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានសកម្មភាពដ៏គគ្លើនមួយបានកើតឡើងពីសំណាក់ម្ចាស់ដីដែលមានទីតាំងជាប់នឹងចំណីមាត់ស្ទឹងព្រែកត្នោត គឺស្ថិតនៅក្នុងភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ពីបុគ្គលម្នាក់មានលុយ ឬមាន
អំណាចម្នាក់ដែលមិនត្រូវបានដឹងពីអត្តសញ្ញាណនោះឡើយមកត្រឹមម៉ោងផ្សាយនេះ។

សហការីយើងបានជម្រាបសួរនិងស្តាប់ការបកស្រាយរបស់លោកមេភូមិ រហូតដល់លោកមេឃុំនិងក្រុមប្រឹក្សាឃុំតាំងក្រូច ពួកគាត់បានបញ្ជាក់ថា ក្រុមការងាររបស់ពួកគាត់បានចុះទៅពិនិត្យមើលនិងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដូចៗគ្នាថា កាលមុនទីតាំងដីនោះគឺជាដីដែលគ្រប់គ្រងដោយ លោក ប៊ិន សារ៉េត អតីតប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ តែឥលូវមកដល់ពេលនេះ ដីនេះត្រូវបានគ្រប់គ្រងដោយអ្នកមានលុយមានអំណាចម្នាក់នៅភ្នំពេញទៅវិញហើយ ហើយគេធ្វើអីក៏គេមិនដែលសុំការអនុញ្ញាតឬប្រាប់មកអាជ្ញាធរមូលដ្ឋានរបស់លោកឱ្យបានដឹងនោះឡើយ។

ជាក់ស្តែងនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នេះតាមរយៈក្រុមការងាររបស់ស្រុកសំរោងទងដឹងនាំដោយលោកអភិបាលរងស្រុកដែលមានសមាសភាពចូលរួមចំនួន១២នាក់(បញ្ជីវត្តមាន) ដើម្បីចុះពិនិត្យការចាក់ដីចូលស្ទឹងព្រែកត្នោត ស្ថិតនៅភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណអ្នកចូលរួមម្នាក់បានបង្ហើបប្រាប់មកអ្នកសារព័ត៌មានយើងឱ្យដឹងថា ក្រោយមន្ត្រីជំនាញភូមិបាល និងធនធានទឹកបានវាសវែងរួចមក គឺឃើញថាបុគ្គលម្ចាស់ដីនោះពិតជាបានចាក់ដីរំលោភចូលមាត់ស្ទឹងប្រហែលជា៥០ម(ហាសិប)ម៉ែត្រនោះមែន តែយ៉ាងណាក្រុមការងារនិងធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវដើម្បីហៅម្ចាស់ដីខាងលើនោះមកដោះស្រាយជាមួយអាជ្ញាធរនាពេលខាងមុខ។

តាមប្រជាពលរដ្ឋបានលើកជាចម្ងល់ថាប្រហែលជា ឲ្យតែមានលុយគឺមានអ្វីៗទាំងអស់ នោះហើយមើលទៅ ទោះបីបុគ្គលដែលមានលុយនោះដឹងដោយខ្លួនឯងថា ការរំលោភយកចំណីស្ទឹងគឺជាអំពើខុសច្បាប់ ឬឯកសារគតិយុត្តហើយក៏ដោយ ក៏ខ្លួននៅតែអាចធ្វើបាននោះដែរ។

ក្នុងករណីនេះដែរអង្គភាពសារព័ត៌មានយើងបានទាក់ទងទៅលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ លោកបានឆ្លើយថា គេអ្នកមាន គេធ្វើអីគេមិនដែលប្រាប់សុំច្បាប់ទេហើយលោកបានបន្តទៀតថាខ្ញុំនិងចុះពិនិត្យមើលភាពជាក់ស្តែង បើអញ្ចឹងមែនខ្ញុំហ្នឹងចាត់វិធានការ។

មហាជនក៏សូមសំណូមពរ ដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យមើលបុគ្គលដែលជាម្ចាស់ដីនេះផងទាន៕