*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំបន្ត របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នាព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤-២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សណ្ឋាគារ សាន់ & មូន រីវើសាយ។

 

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានសម្តែងនូវអារម្មណ៍ពេញចិត្ត និងរីករាយក្រៃលែងក្រោយពីបានឃើញសមិទ្ធផលជាច្រើនដែលគណៈកម្មាធិការខិតខំបំពេញដើម្បីលើកកម្ពស់ការគោរពសីលធម៌សង្គម ការឱ្យតម្លៃស្ត្រី ការអប់រំដល់កូនខ្មែរជំនាន់ក្រោយឱ្យចេះគោរព ថែរក្សា និងការពារវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ជាពិសេសការទប់ស្កាត់សកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែររួមទាំងសីលធម៌សង្គមខ្មែរ ។

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «ការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គឺជាការងារដែលទាមទារនូវភាពអត់ធ្មត់ ភាពទន់ភ្លន់ ប៉ុន្តែត្រូវតែមានភាពម៉ឺងម៉ាត់ និងបន្តធ្វើជាប្រចាំ ហើយជាការងារដែលត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពីគ្រួសាររហូតដល់ស្ថាប័នរដ្ឋ និងសង្គមទាំងមូល»។

 

លោកជំទាវបណ្ឌិត បានបន្តថាស្ត្រីជាមាតាគឺជាអ្នកផ្ដល់ចំណេះដឹង សីលធម៌ និងសុជីវធម៌ដំបូងបង្អស់ដល់បុត្រធីតា ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកដឹកនាំល្អៗសម្រាប់ប្រទេសជាតិ។ ស្ត្រីបង្ហាញពីភាពអត់ធ្មត់ និងការលះបង់ខ្ពស់បំផុត ក្នុងការមើលថែគ្រួសារ និងផ្ដល់កម្លាំងចិត្តដល់ស្វាមីដែលបំពេញភារកិច្ចនៅជួរមុខ ដើម្បីឱ្យពួកគាត់មានចិត្តស្ងប់ក្នុងនាមជាអ្នកការពារជាតិ។

 

ឆ្លៀតក្នុងឱកាសនោះស្ត្រីទី១នៃកម្ពុជា បានអំពាវនាវតារាល្បីៗ អ្នកផលិតមាតិកាទាំងអស់ (Influencer, MMO)ជាពិសេសអ្នកដែលមានឥទ្ធិពលលើបណ្ដាញសង្គម ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ចូលសារអប់រំ ចរិយាធម៌ និងសុជីវធម៌ ទៅក្នុងវីដេអូរបស់ខ្លួន និងអំណាចនៃសម្លេង និងរូបភាព នេះក្នុងផ្លូវវិជ្ជមាន ដើម្បីកសាងសង្គមមួយដែលមានសីលធម៌ល្អ និងជួយតម្រង់ទិសយុវជនជំនាន់ក្រោយឱ្យដើរលើផ្លូវដែលត្រឹមត្រូវ។

 

លោកជំទាវបណ្ឌិតបានបន្តថា «អ្នកផលិតមាតិកាត្រូវចងចាំថា ខ្លួនគឺជា “គំរូ” ដែលមានឥទ្ធិពលខ្លាំងលើសង្គម ព្រោះមានមនុស្សរាប់ម៉ឺន រាប់លាននាក់កំពុងតាមដានមើល ហើយក្មេងៗប្រៀបដូចជា “ក្រដាសស” ដែលងាយនឹងស្រូបយក និងធ្វើតាម (Copy and Paste) រាល់សកម្មភាពដែលពួកគេបានឃើញ មិនថាជាចំណុចល្អ ឬអាក្រក់នោះទេ។ ដូច្នេះត្រូវជៀសវាងការប្រើពាក្យអសុរោះ (អញ-ហ្អែង) ការស្លៀកពាក់ហួសហេតុ, ការសម្ដែងភាពស្និទ្ធស្នាលរវាងកុមារដែលមិនសមរម្យ និងការបង្ហាញសកម្មភាពអវិជ្ជមានដូចជាការជក់បារី ឬការបង្ហោះម៉ូតូជាដើម»។

 

ទន្ទឹមនឹនេះលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានឱ្យដឹងថាសន្និបាតនេះរៀបចំឡើងជារៀងរាល់ ២ឆ្នាំម្តងក្នុងគោលបំណងបូកសរុបលទ្ធផល សមិទ្ធផលការងាររបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។

 

លោកជំទាវកិត្តិបណ្ឌិ បានបន្តថានៅឆ្នាំ ២០២៤-២០២៥ នេះ គណៈកម្មាធិការជាតិដែលមានសមាសភាពអន្តរក្រសួង ស្ថាប័ន ដែលមានចំនួន ១៧ ក្រសួង ស្ថាប័ន បានដឹកនាំ និងសម្របសម្រួលការងារជាមួយក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ រួមគ្នាអនុវត្តភារកិច្ចរបស់ខ្លួនតាម TOR (Terms of Reference) របស់ខ្លួន រួមទាំងសកម្មភាពឆ្លើយតបអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអនុសាសន៍របស់លោកជំទាវបណ្ឌិត ប្រធានកិត្តិយស ដែលបានលើកឡើងក្នុងសន្និបាតឆ្នាំ ២០២៤៕