*ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា*នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី*នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានស៊ើបអង្កេត ស៉ីជម្រៅ តែត្រូវតម្កល់ក្រមសីលធម៌ វិជ្ជាជីវៈ និងមិនត្រូវរាយការណ៍ព័ត៌មានបែបញុះញង់ក្នុងសង្គមជាដាច់ខាត

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រ និងលើកទឹកចិត្តអ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយព័ត៌មានបែបស៊ើបអង្កេតទៅលើអត្ថបទ ដើម្បីឱ្យមានភាពស៉ីជម្រៅ ប៉ុន្តេ សូមអ្នកសារព័ត៌មាន ក៏ត្រូវតម្កល់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ចូលរួមរាយការណ៍ព័ត៌មានពិត ដែលកើតមានឡើងនៅក្នុងសង្គម និងមិនត្រូវរាយការណ៍ព័ត៌មានបែបញុះញង់ ឱ្យមានការរើសអើងនៅក្នុងសង្គមជាដាច់ខាត។

 

ការលើកទឹកចិត្តបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦» នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាការគំរាមកំហែង មិនមាននៅក្នុងក្រខណ្ឌនៃការផ្សព្វផ្សាយព័ត៌មានរឿងរសើបៗនោះទេ សម្រាប់ក្រសួងព័ត៌មាន គឺលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយក្នុងការស៊ើបអង្កេតទៅលើអត្ថបទ ដើម្បីឱ្យមានភាពស៉ីជម្រៅ ប៉ុន្តេ អ្នកសារព័ត៌មាន ក៏ត្រូវតម្កល់នូវវិជ្ជាជីវៈជាសំខាន់ដែរ ខ្ញុំសូមបញ្ជាក់ថា ៣៧ករណី ដែលក្រសួងបានទទួលពាក្យបណ្ដឹងពីអ្នកពាក់ព័ន្ធប៉ះពាល់ភាគីច្រើនជាការផ្សព្វផ្សាយព័ត៌មានលឺគេថា អត់មានប្រភពច្បាស់លាស់ និយាយយក មិនឆ្លើយតបនឹងការពិតជាក់ស្តែង»។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា មុខពេលចេញផ្សាយព័ត៌មាន រសើបអ្នកសារព័ត៌មាន ត្រូវតែផ្ទៀងផ្ទាត់នូវប្រភពព័ត៌មាន ដែលគេផ្តល់ឱ្យ និងមិនត្រូវជឿទៅលើប្រភពព័ត៌មានតែមួយដែលភាគីម្ចាស់ទៀតផ្តល់ឱ្យជាដាច់ខាត។ ដូច្នេះ អ្នកសារព័ត៌មានទាំងអស់ សូមប្រឹងប្រែងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចេញផ្សាយជាសាធារណៈ សូមចងចាំថាប្រភពព័ត៌មានខ្លះមិនមានភាពស្មោះត្រង់ ជាមួយអ្នកសារព័ត៌មាននោះទេ។

 

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ខ្ញុំបានទទួលនូវសំណើរមួយរបស់អ្នកសារព័ត៌មានមួយដែលបានប្រាប់ខ្ញុំថា គាត់ត្រូវានរងបណ្តឹងពីការផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍គេ ហើយគាត់បានប្រាប់ថា ព័ត៌មានដែលគាត់ផ្សាយនោះ គឺបានមកពីគេឱ្យ។ នេះហើយដែលជាសំណុចមួយដែលបងប្អូនអ្នកសារព័ត៌មាន គួរតែប្រុងប្រយ័ត្នក្នុងការជឿទៅលើប្រភព សួរថាតើប្រភពហ្នឹងពិតទេ ប្រភពហ្នឹងច្បាស់ ឬអត់? នេះគឺដើម្បីការពារខ្លួនយើង!»។

 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលបានចូលលរួមផ្សព្វផ្សាយព័ត៌មាន រសើបនានាធ្វើឱ្យក្រសួង ស្ថាប័ន រាជរដ្ឋាភិបាលបានទទួលព័ត៌មានបន្ថែមទៀត ពីលើការទទួលព័ត៌មានរបស់អាជ្ញាធរមូលដ្ឋានផ្តល់ឱ្យដោយសារតែការចូលរួមរបស់អ្នកសារព័ត៌មានជាដើម។ ជាមួយគ្នានេះ ក្រសួងក៏បានរកឃើញថា មានអ្នកសារព័ត៌មានមួយចំនួនគឺត្រូវបានគេប្រើប្រាស់ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យបែកធំ ហើយងាយនឹងទទួលបបានដំណោះស្រាយលឿន ខណៈអ្នកសារព័ត៌មានមួយចំនួនក៏ត្រូវបានភាគីជម្លោះម្ខាងយកទៅប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មានបរិហារកេរ្តិ៍ភាគីម្ខាងទៀត ឬបង្កើតរឿងរ៉ាវមួយចំនួនក្នុងចេតនាប្រែក្លាយបញ្ហាជាដើម។

 

ទន្ទឹងនឹងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ចូលរួមរាយការណ៍នូវព័ត៌មានពិត មិនមែនជាព័ត៌មានក្លែងក្លាយ តែត្រូវរាយការណ៍ព័ត៌មានពិតដែលកើតមានឡើងនៅក្នុងសង្គម ក៏ប៉ុន្តែ មិនត្រូវរាយការណ៍ព័ត៌មានបែបញុះញង់ជាដាច់ខាត។ ការរាយការណ៍ព័ត៌មានពិត នឹងធ្វើឱ្យអាជ្ញាធរ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមដោះស្រាយបញ្ហាដែលបានកើតឡើងទាន់ពេលវេលាផងដែរ។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយពីព័ត៌មានពិតប្រាកដ មិនមែនជាព័ត៌មានក្លែងក្លាយទេ ខណៈនៅក្នុងបរិបទបច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងតែរីកចម្រើន ការផ្សាយផ្ទាល់របស់អ្នកសារព័ត៌មានមួយចំនួន គឺមិនបានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈនោះទេ ពោលគឺការផ្សាយមានតែប្រភពម្ខាង។ ត្រង់ចំណុចនេះ ប្រសិនបើប្រភពព័ត៌មាន ត្រឹមត្រូវគឺមិនមានអ្វីចោទជាបញ្ហានោះទេ ក៏ប៉ុន្តែ ប្រភពពព័ត៌មានខ្លះ ជាប្រភពព័ត៌មានមិនត្រឹមត្រូវ ដូច្នេះ ការផ្សព្វផ្សាយចេញទៅនឹងធ្វើឱ្យមានការយល់ច្រឡំ។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ គឺត្រូវតែប្រកាន់នូវគោលការណ៍តុល្យភាពព័ត៌មាន ដែលជាក្រមសីលធម៌វិជ្ជាជីវៈមួយរបស់អ្នកសារព័ត៌មាន ត្រូវតែប្រកាន់ខ្ជាប់ ពោលគឺមុននឹងចេញផ្សាយព័ត៌មាន ត្រូវតែប្រកាន់គោលការណ៍តុល្យភាពព័ត៌មាន រវាងបុគ្គលដែលត្រូវគេចោទប្រកាន់ និងត្រូវតែមានការបកស្រាយ នេះគឺជាចំណុចចាំបាច់ត្រូវធ្វើក្នុងការចូលរួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ៕