*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

រដ្ឋមន្ត្រីព័ត៌មាន អរគុណពលរដ្ឋកម្ពុជាដែលជឿជាក់ និងទុកចិត្តលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងការទូត

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿជាក់លើរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឈរយ៉ាងរឹងមាំ មិនធ្វេសប្រហែសម្ដងណាឡើយ និងធ្វើការយ៉ាងសកម្មមិនសន្សំសំចៃកម្លាំង ធ្វើយ៉ាងណាដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងផ្លូវការទូត។

 

ការស្នើបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ត្រូវបានធ្វើឡើងនៅចំពោះមុខប្រជាពលរដ្ឋជាង១ពាន់នាក់ នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋចំនួន ២,៣៤០គ្រួសារ ស្មើ ៣,៨២០បណ្ណ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ។

 

នាឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋក្នុងឃុំពង្រ ដោយក្តីនឹករលឹក។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សម្តេចវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺជាកុលបុត្រខ្មែរដ៏អង់អាចក្លាហាន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាព មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយទេពកោសល្យក្នុងដឹកនាំប្រទេស។

 

ជាក់ស្តែងនៅក្នុងដំណាក់កាលនេះជាមួយនឹងការដឹកនាំដ៏ម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយឈរលើគោលការណ៍ច្បាប់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើយ៉ាងដូច្នេះថា៖ «សូមឱ្យបងប្អូនទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យើងមានសម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលានដឹកនាំប្រទេស និងការពារប្រទេសពីការឈ្លានពានរបស់ប្រទេសជិតខាង នៅក្នុងដំណាក់កាលឆ្នាំ២០២៥ ក្នុងខែកក្កដា និងខែធ្នូ ប្រទេសកម្ពុជា ត្រូវទទួលរងការឈ្លានពានពីប្រទេស មូលហេតុនៃការឈ្លានពានកម្ពុជា គឺភាគីថៃ ប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីយកដីយើង ដោយអត់ប្រើប្រាស់បន្សល់ពីសម័យបារាំង ដែលទទួលស្គាល់ដោយអន្តរជាតិ»។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា កងកម្លាំងរបស់កម្ពុជាគ្រប់ប្រភេទ បានតស៊ូប្រយុទ្ធប្រឆាំងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា។ បន្ទាប់ពីបទឈប់បាញ់យោធាថៃ បានរំលោភលើកិច្ចព្រមព្រៀងដែលភាគទាំងពីរបានឯកភាពគ្នា ដោយរុលចូលកាន់កាប់ទឹកដីកម្ពុជានៅតាមទីតាំងមួយចំនួនក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដាច់អហង្កាមិនទទួលស្គាល់ការចូលកាន់កាប់ដោយខុសច្បាប់ជាដាច់ខាត។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបោះបង់សិទ្ធិក្នុងការទាមទារទឹកដីដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃឡើយ។ អាទិភាពរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺការពារប្រជាជន និងការពារទឹកដី។

 

ក្នុងន័យនេះ ថ្នាក់ដឹកនាំកម្ពុជាក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងតស៊ូគ្រប់សមរភូមិដើម្បីការពារជាតិ និងប្រជាជន។ ចំពោះការមិនបោះបង់ចោលសិទ្ធិទាមទារនេះ គឺជាសិទ្ធិស្របច្បាប់របស់កម្ពុជា ហើយស្របទៅតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ក្នុងកិច្ចការពារទឹកដី គ្រប់ពេលវេលាទាំងអស់ ហើយកន្លែងដែលកម្ពុជា បាត់បង់ និងស្ថិតនៅក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់យោធាថៃ គឺគ្មានកន្លែងណាមួយដែលគ្មានដំណក់ឈាមរបស់វីរកងទ័ព និងវីរនគរបាលកម្ពុជានោះទេ។

 

លោកថ្លែងបន្តថា៖ «កម្ពុជា បានប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីការពារទឹកដី ហើយរហូតមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សមរភូមិការទូត និងសមរភូមិច្បាប់ ដើម្បីទាមទារទឹកដីរបស់យើងត្រឡប់មកវិញ ហើយយើងប្រើប្រាស់វិធីសាស្ត្រសន្តិវិធី និងសនិ្តភាពដោយមិនចង់ឱ្យមានការបង្ហូរឈាមឡើយ»។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋនៅក្នុងឃុំពង្រ ឱ្យដឹងថា នៅក្នុងដំណាក់កាលនៃការឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជាលើកទី២ បានបង្កឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង ៦៤ម៉ឺននាក់ បានក្លាយជាជនភៀសសឹក។ ត្រង់ចំណុចនេះហើយរាជរដ្ឋាភិបាល បានជ្រើសរើសយកភាពស្ងៀមស្ងាត់ តែមិននៅស្ងៀមនោះទេ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងតាមផ្លូវច្បាប់។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា កម្ពុជាមិនដែលមានចេតនាណាមួយឈ្លានពានទៅលើប្រទេសជិតខាងម្តងណានោះឡើយ ហើយកម្ពុជា គឺចង់បានតែសេចក្តីសុខ សន្តិភាព និងមិត្តភាព ជាពិសេសកម្ពុជា មិនចង់បានភ្លើងសង្គ្រាមនោះទេ ពីព្រោះអតីតកាលកម្ពុជា បានជួបប្រទះនឹងភ្លើងសង្គ្រាមជិត ៣ទសវត្សរ៍ បណ្តាលឱ្យប្រជាជននិរាស្តព្រាត់ប្រាស់ បែកបាក់ ប្តី ប្រពន្ធ សាច់ញាតិជាដើម។

 

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋខេត្តក្រចេះ មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំដោះស្រាយបញ្ហាប្រឈមនានា ពិសេសជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, កម្ពុជានឹងបន្តការពារទឹកដី និងផលប្រយោជន៍របស់ប្រជាជនឱ្យបានយ៉ាងគង់វង្ស៕