*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ មេត្តាជ្រាប : ទីតាំងលុបចាក់ដីចូលទន្លេ ពីសំណាក់អ្នកមានលុយ ដែលទីតាំងដែលស្ថិតនៅ ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សូមក្រសួងនិងមន្ទីរពាក់ព័ន្ធខេត្តកណ្តាល ចុះអធិការកិច្ច ដោយក្តីអនុគ្រោះផងទាន !!! (វគ្គទី១)

ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ

ខេត្តកណ្តាល÷ សំណង់រឹងមាំ មួយកន្លែង កំពុងបុកគ្រឹះសាងសង់យ៉ាងរឹងមាំ រំលោភចូលផ្ទៃទន្ល ដែលជាកម្មសិទ្ធិរបស់រដ្ឋ។
ខណៈដែលមជ្ឈដ្ឋាន សង្គមស៊ីវិលទូទៅកោតស្ញប់ស្ញែង យ៉ាងខ្លាំង ចំពោះម្ចាស់ទីតាំងខាងលើ ដែលអាចសាងសង់ យ៉ាងនេះបានយ៉ាងរលូនដូចច្នោះ ! ហើយក៏ចោទជាសំណួរសួរថា : ចុះប្រសិនបើប្រជាពលរដ្ឋសាមញ្ញធម្មតា តេីអាចសាងសង់សំណង់ចូលផ្ទៃទន្លេដែលជាសម្បត្តិរបស់រដ្ឋ បែបនេះបានដែរឬទេ ?។

សូមបញ្ជាក់ថា : ស្ថិតនៅ ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ពាក់ព័ន្ធករណី ខាងលើនេះផងដែរ សូមស្នើសុំ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សូមចាត់មន្រ្តីស្រុក ចុះពិនិត្យដោយក្តីអនុគ្រោះ។

សារព័ត៌មានយើងខ្ញុំបាទបានទំនាក់ទំនងខលទៅតាមប្រព័ន្ធលេខទូរសព្ទ លោក ចេងឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្ដាល លោកបានបញ្ជាក់ប្រាប់ថា និងចិត្តមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យធ្វើចារកិច្ច ទៅលើទីតាំងខាងលើនេះ។

បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានសង្គមស៊ីវិលទូទៅ ជាពិសេសបណ្ដាញសារព័ត៌មាន
សូមគោរពស្នេីសុំ ក៏ដូចជាធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកណ្ដាល

សូមមេត្តាចាត់ជំនាញពាក់ព័ន្ធចុះធធិការកិច្ច ដោយក្តីអនុគ្រោះផងទាន !។ កុំឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងថា : អ្នកមានលុយនិងខ្សែរយៈគ្រាក់ៗ អាចសាងសង់ រំលោភចូលផ្ទៃនៃទន្លេបាន រីឯអត់ខ្សែបក្សពួកវិញ មិនអាចសាងសង់រំលោភចូលផ្ទៃទន្លេបាននោះទេ ។តែប្រសិនជាហ៊ានសង់ចូលផ្ទៃទន្លេដែលជាសម្បត្តិរបស់រដ្ឋនោះ ! ច្បាស់ណាស់ថា : ណ្ណឹងប្រឈមទៅនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ!!! ។

សង្គមស៊ីវិលទូទៅ ជាពិសេសបណ្ដាញសារព័ត៌មានក្នុងស្រុក សូមស្នើសុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមចាត់ជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងអធិការកិច្ចដោយសេចក្តីអនុគ្រោះផង។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច ។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

អង្គភាពសារព័ត៌មានយើងខ្ញុំ គឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ឬគ្រាន់តែជាព្រាបនាំសារ ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជូនដល់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់សម្ពាធដល់បុគ្គលឬអង្គភាពណាមួយឡើយ !!! ។ អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបំភ្លឺបកស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ៕ សូមអរគុណ

ទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម : តាមរយៈលេខទូរសព្ទ៖+85510443333